ព័ត៌មានអន្ដរជាតិ
មួយថ្ងៃ កុមារប៉ាឡេស្ទីនជាង១០នាក់ ត្រូវពិការជើង ហើយវះកាត់ទាំងមិនចាក់ថ្នាំស្ពឹកទៀត
ដោយគូសបញ្ជាក់ពីស្ថានភាពមនុស្សធម៌យ៉ាងធ្ងន់ធ្ងរនៅប៉ាឡេស្ទីន ក្រោយយុទ្ធនាការទម្លាក់គ្រាប់បែកមិនប្រណីដៃរយៈពេល៣ខែរបស់អ៊ីស្រាអែល, អង្គការ Save the Children បានអះអាងថា ជារៀងរាល់ថ្ងៃ មានកុមារជាមធ្យមជាង១០នាក់ ត្រូវពិការជើងម្ខាងឬសងខាង នៅក្នុងតំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃទី៧ខែតុលាមក ហើយពេលខ្លះ គ្រូពេទ្យត្រូវកាត់ជើងពួកគេចោល ទាំងមិនចាក់ថ្នាំស្ពឹកទៀតផង។

ក្នុងសេចក្តីថ្លែងការណ៍មួយ ដោយដកស្រង់ស្ថិតិរបស់អង្គការសហប្រជាជាតិ, នាយក Save the Children ទទួលបន្ទុកកិច្ចការនៅទឹកដីប៉ាឡេស្ទីន លោក Jason Lee និយាយថា “ការរងទុក្ខវេទនារបស់កុមារនៅក្នុងជម្លោះនេះ គឺពិតជាគ្មាននរណានឹកស្មានដល់ឡើយ។ ការសម្លាប់និងធ្វើឲ្យកុមារពិការ បានរងការថ្កោលទោសថាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើកុមារ ហើយជនល្មើសត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់”។
Save the Children បានលើកឡើងពីការកត់សម្គាល់របស់អ្នកនាំពាក្យអង្គការ UNICEF លោក James Elder ដែលនិយាយក្រោយវិលត្រលប់ពីតំបន់ហ្គាហ្សានៅថ្ងៃទី១៩ខែធ្នូឆ្នាំ២០២៣ថា កុមារប្រហែល១០០០ នាក់បានបាត់បង់ជើងម្ខាងឬទាំងពីរ ចាប់តាំងពីថ្ងៃទី៧ខែតុលា នៅពេលក្រុមហាម៉ាស បើកការវាយប្រហារលើអ៊ីស្រាអែល បញ្ឆេះឲ្យមានសង្គ្រាមពុះកញ្ជ្រោល។

អង្គការសប្បុរសធម៌ខាងលើ ក៏បានដកស្រង់សេចក្តីថ្លែងការណ៍របស់អង្គការសុខភាពពិភពលោក (WHO) ផងដែរ ដែលនិយាយថា ប្រតិបត្តិការវះកាត់លើកុមារភាគច្រើន ត្រូវបានធ្វើឡើងដោយមិនប្រើថ្នាំស្ពឹក ដោយសារការខ្វះខាតគ្រឿងវេជ្ជសាស្រ្តធ្ងន់ធ្ងរនៅហ្គាហ្សា។
ទោះបីជាយ៉ាងណាក៏ដោយ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយម្តងហើយម្តងទៀតថា ខ្លួនមិនកំណត់គោលដៅលើជនស៊ីវិលឡើយ តែក្រុមហាម៉ាសឯណោះទេដែលប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមទាំងមន្ទីរពេទ្យផងដែរ ជាខែលការពារការវាយប្រហាររបស់ខ្លួនលើអ៊ីស្រាអែល។

គិតត្រឹមថ្ងៃអាទិត្យទី៧ខែមករា ប្រជាជនប៉ាឡេស្ទីនចំនួន២២៨៣៥នាក់ត្រូវបានសម្លាប់ និង៥៨៤១៦នាក់ផ្សេងទៀតរងរបួសនៅ ហ្គាហ្សា ចាប់តាំងពីថ្ងៃទី៧ខែតុលាមក។
លើសពីនេះ បើយោងតាមទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិបានបង្ហាញថា សឹង៩០% នៃប្រជាជនជាង២លាននាក់នៅហ្គាហ្សា ត្រូវបានជម្លៀសចេញទាំងបង្ខំ ដោយសារតែសង្គ្រាមរបស់អ៊ីស្រាអែលលើក្រុមហាម៉ាស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ ទាហាន អ៊ីស្រាអែល មិនត្រឹមវាយសន្ធាប់លើតំបន់ហ្គាហ្សាទេ ថែមទាំងលួច លុយ មាសចេញពីទឹកដីមួយនេះទៀត

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត