ព័ត៌មានអន្ដរជាតិ
ប្រទេសចិន ប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនវិស័យការពារសុវត្ថិភាពរបស់សហរដ្ឋអាមេរិកចំនួន៥
ប្រទេសចិនបានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនវិស័យការពារសុវត្ថិភាពរបស់សហរដ្ឋអាមេរិកចំនួន៥ បន្ទាប់ពីបានរកឃើញថា ក្រុមហ៊ុនទាំងនេះបានលក់សព្វាវុធទៅឱ្យតៃវ៉ាន់ ខណៈដែលដែនកោះមួយនេះកំពុងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី១៣ ខែមករា ខាងមុខ។

ចិនបានចាត់ទុកតៃវ៉ាន់ជាទឹកដីគ្រប់គ្រងតាមបែបប្រជាធិបតេយ្យដែលជាការទាមទាររបស់រដ្ឋាភិបាលតៃវ៉ាន់ ប៉ុន្តែការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឱ្យតៃវ៉ាន់គឺជាប្រភពនៃភាពតាតានតឹងរវាងក្រុងប៉េកាំងនិងក្រុងវ៉ាស៊ីនតោន។
ទាក់ទងនឹងការដាក់ទណ្ឌកម្មនេះដែរ ក្រសួងការបរទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា គឺជាការឆ្លើយតបទៅនឹងសកម្មភាពខុសធ្ងន់ធ្ងរដែលធ្វើឡើងដោយសហរដ្ឋអាមេរិក។ ក្រសួងការបរទេសចិនបានបញ្ជាក់ថា សកម្មភាពរបស់អាមេរិកនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ចិន ធ្វើឱ្យខូចសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ។
ជាមួយគ្នានេះដែរ ក្រសួងការបរទេសចិនបាននិយាយថា ប្រទេសចិននឹងបង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន និងហាមប្រាមមនុស្សពាក់ព័ន្ធមិនឱ្យចូលក្នុងប្រទេសរបស់ខ្លួនឡើយ ដោយក្រុមហ៊ុនទាំងនោះមានដូចជា BAE Systems Land and Armament, Alliant Techsystems Operation, AeroVironment, ViaSat និង Data Link Solutions ៕
ប្រែសម្រួលដោយ÷ កុសល
ប្រភព÷ BBC

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ