ព័ត៌មានអន្ដរជាតិ
អង្គរវត្ត ជាប់ឈ្មោះជា ទីតាំងប្រវត្តិសាស្រ្តដែលមនុស្សលោក គួរទៅលេងឲ្យបានម្តង ក្នុងមួយឆាកជីវិត
ប្រាសាទអង្គរវត្តរបស់ព្រះរាជាណាចក្រប្រទេសកម្ពុជា ត្រូវបានគេហទំព័រទេសចរណ៍ Trips to World ដាក់ឈ្មោះជា ទីតាំងប្រវត្តិសាស្រ្តដែលមនុស្សលោកគួរទៅលេងកម្សាន្តឲ្យបានម្តង ក្នុងមួយឆាកជីវិត។

ក្នុងចំណោមទីតាំងទាំង១០ ដែលគេហទំព័រនេះចុចឈ្មោះ គឺមិនមានប្រទេសអាស៊ីអាគ្នេយ៍ផ្សេងណា ក្រៅពីកម្ពុជាឡើយ ដែលនេះសបញ្ជាក់ពីភាពអស្ចារ្យនិងកេរ្តិ៍ឈ្មោះល្បីល្បាញជាសកលរបស់ប្រាសាទអង្គរវត្ត។
ភ្ជាប់ជាមួយរូបថតប្រាសាទអង្គរវត្ត គេហទំព័រ Trip to World បានសរសេរខ្លឹមសារថា “លាក់ខ្លួនក្នុងព្រៃប្រឹក្សានៃប្រទេសកម្ពុជា អង្គរវត្ត គឺជាវិមានសាសនាដ៏ធំបំផុតលើពិភពលោក។ ពិតជាអស្ចារ្យជាមួយនឹងចម្លាក់ដ៏វិសេសវិសាល ការទស្សនាប្រាសាទដ៏ធំល្វឹងល្វើយ និងមើលថ្ងៃរះលើកំពូលដែលមានរាងដូចផ្កាឈូក។ ត្រៀមខ្លួនទៅលេងអង្គរវត្តហើយឬនៅ? ចាំអីទៀត តស់រៀបគម្រោងទៅផ្សងព្រេងនៅកម្ពុជា ថ្ងៃនេះ!”។

សូមបញ្ជាក់ថា ក្រៅពីអង្គរវត្ត, ទីតាំងប្រវត្តិសាស្រ្តដែលមនុស្សលោកគួរទៅលេងកម្សាន្តឲ្យបានម្តង ក្នុងមួយឆាកជីវិតរបស់ Trip to World មានដូចជា៖
- បន្ទាយ Machu Picchu ប្រទេសប៉េរូ
- មហាកំផែង ប្រទេសចិន
- ប្រាសាទ Petra ប្រទេសហ្សកដានី
- ប្រាសាទ Colosseum ប្រទេសអ៊ីតាលី
- ប្រាសាទ Taj Mahal ប្រទេសឥណ្ឌា
- ប្រាសាទ Acropolis ប្រទេសក្រិក
- កោះ Easter ប្រទេសឈីលី
- ប្រាសាទពីរ៉ាមីដ ប្រទេសអេហ្ស៊ីប
- ប្រាសាទ Chichen Itza ប្រទេសម៉ិកស៊ិក
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Trips to World
ចុចអាន៖ កាសែតអាមេរិក ផ្សាយឲ្យអ្នកទេសចរ មកលេងខេត្តសៀមរាប ក្នុងឆ្នាំ២០២៤នេះ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៤ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ