ព័ត៌មានអន្ដរជាតិ
៤១ខេត្តនៅថៃ គ្របដណ្តប់ដោយខ្យល់ពុល គ្រោះថ្នាក់
មួយរយៈចុងក្រោយ ប្រទេសថៃហាក់ដូចជាញាំញីដោយខ្យល់ពុលខ្លាំង ខណៈពេលនេះ ខេត្តចំនួន៤១ ក្នុងចំណោមខេត្តទាំង៧៧ ភាគច្រើននៅតំបន់ទំនាបកណ្តាល ត្រូវគ្របដណ្ដប់ដោយកម្រិតខ្យល់ពុលដ៏គ្រោះថ្នាក់។

ទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស និងព័ត៌មានវិទ្យា (Gistda) បានរាយការណ៍ថា តំបន់ខ្លះក្នុងប្រទេសថៃ បានជួបប្រទះកំហាប់ភាគល្អិត PM2.5 ក្នុងកម្រិតមិនមានសុវត្ថិភាពចាប់ពី ៣៨.១ដល់ ១១២.៣មីក្រូក្រាម ក្នុងមួយម៉ែត្រគូបនៃខ្យល់ នារយៈពេល២៤ម៉ោងចុងក្រោយ។
ខេត្តចំនួនបី ដែលគ្របដណ្តប់ដោយ PM2.5 កម្រិតពណ៌ក្រហមដែលជាកម្រិតធ្ងន់ធ្ងរបំផុតប៉ះពាល់ខ្លាំងដល់សុខភាព មានដូចជា Samut Songkhram ឈានដល់ ១១២.៣មីក្រូក្រាម ក្នុងមួយម៉ែត្រគូបនៃខ្យល់, ខេត្ត Samut Sakhon ៩២.៧មីក្រូក្រាម ក្នុងមួយម៉ែត្រគូបនៃខ្យល់ និង Nakhon Pathom ៧៦.៧មីក្រូក្រាម ក្នុងមួយម៉ែត្រគូបនៃខ្យល់។
ចំណែកកម្រិត PM2.5 នៅទីក្រុងបាងកកជាមធ្យមគឺ៥៥មីក្រូក្រាម ឯស្រុក Don Muang ឡើងដល់កម្រិតខ្ពស់៧០មីក្រូក្រាម ក្នុងមួយម៉ែត្រគូបនៃខ្យល់។

កាលពីសប្តាហ៍មុន នាយកដ្ឋានត្រួតពិនិត្យការបំពុល (PCD) នៃប្រទេសថៃ ក៏បានព្រមានដែរថា ប្រទេសនេះកំពុងជាប់ក្នុងរដូវផ្សែងធូលី ហើយកំហាប់ភាគល្អិត PM2.5 នឹងឈានដល់កម្រិតគ្រោះថ្នាក់ ដល់ថ្ងៃទី១២ខែមករា។
នាយកដ្ឋានខាងលើ បានដាស់តឿនឲ្យគ្រប់គ្នា ត្រូវតាមដានព័ត៌មាននិងមានការប្រុងប្រយ័ត្នជាប់ជានិច្ច។ តាមការបញ្ជាក់ គុណភាពខ្យល់មិនល្អនៅក្នុងរាជធានីរបស់ថៃ គឺបណ្តាលមកពីការកកស្ទះចរាចរណ៍ ខណៈផ្សែងពុលគ្រោះថ្នាក់ គឺកើតចេញពីការដុតកាកសំណល់ ឬការដុតព្រៃយកដីធ្វើកសិកម្ម។
សូមបញ្ជាក់ជាថ្មី PM2.5 គឺជាសារធាតុបំពុលបរិយាកាសដែលមានទាំងមីក្រូភាគល្អិតរឹង និងដំណក់ទឹកតូចៗបំផុតប្រហែល ១០ ណាណូម៉ែត្រ ទៅ ២.៥ មីក្រូម៉ែត្រ ហើយវាអាចបង្កការគំរាមកំហែងខ្លាំងបំផុតដល់រាងកាយ ជាពិសេសចំពោះអ្នកមានបញ្ហាសួត និងផ្លូវដង្ហើម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ សប្តាហ៍ក្រោយ ខ្យល់ពុលនៅថៃ នឹងឈានដល់កម្រិតគ្រោះថ្នាក់

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី