ព័ត៌មានអន្ដរជាតិ
អង់គ្លេស៖ បើតាមក្រឡាដើរពេលនេះ រុស្ស៊ី នឹងស្លាប់ទាហាន ៥០ម៉ឺននាក់ ត្រឹមចុងឆ្នាំ២០២៤
ក្រសួងការពារជាតិអង់គ្លេសបានបង្ហើបឲ្យដឹងកាលពីថ្ងៃចន្ទទី៨ខែមករាថា បើតាមក្រឡាដើររបស់រុស្ស៊ីពេលនេះ លោក ពូទីន កំពុងឈានទៅរកការស្លាប់ទាហានសរុប ៥០០០០០នាក់ នៅត្រឹមចុងឆ្នាំ២០២៤។

តាមការបញ្ជាក់ពីក្រសួង ចំនួនទាហានរុស្ស៊ីស្លាប់ជាមធ្យមប្រចាំថ្ងៃក្នុងឆ្នាំនេះ គឺលើសពីឆ្នាំ២០២៣ ប្រហែល៣០០នាក់។ ដូចនេះហើយ ទម្រាំតែដាច់ឆ្នាំ២០២៤ តួលេខទាហានរុស្ស៊ីបាត់បង់ជីវិតសរុប នឹងឈានដល់៥០០០០០នាក់ ជាក់ជាមិនខាន។
ក្រសួងបន្តថា អត្រាស្លាប់កើនឡើងនេះ គឺឆ្លុះបញ្ចាំងពីគុណភាពដ៏អន់ខ្សោយនៃកងទ័ពរបស់លោក ពូទីន បន្ទាប់ពីយុទ្ធនាការកែនទ័ពក្នុងខែកញ្ញាឆ្នាំ២០២២ ដែលកាលនោះ ទីក្រុងមូស្គូកែនបានទ័ពបន្ថែម ៣០០០០០នាក់។ វាក៏ឆ្លុះបញ្ចាំងផងដែរ អំពីការបង្ខំចិត្តបញ្ជូនទាហានដែលមិនបានហ្វឹកហាត់ដិតដល់ ឲ្យទៅធ្វើសង្គ្រាមជាមួយអ៊ុយក្រែនហើយស្លាប់ក្នុងសមរភូមិ។

ការវាយតម្លៃនេះកើតឡើង បន្ទាប់ពីលោក ពូទីន បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង យ៉ាងសន្ធាប់នៅទូទាំងប្រទេសអ៊ុយក្រែន។ ជនស៊ីវិលចំនួន៤នាក់ ត្រូវគេរាយការណ៍ថាបាត់បង់ជីវិត និងយ៉ាងហោចណាស់៣០នាក់ រងរបួសក្នុងការវាយប្រហារ នៅភាគខាងកើតនិងកណ្តាលប្រទេសអ៊ុយក្រែន។
ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងកៀវបានអះអាងកម្ទេចមីស៊ីលចំនួន១៨គ្រាប់ ក្នុងចំណោមមីស៊ីលទាំង៥១គ្រាប់ដែលបាញ់មកលើខ្លួន។

សូមបញ្ជាក់ជាថ្មី នៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២ រុស្ស៊ី បានបើកប្រតិបត្តិការយោធាពិសេសក្នុងប្រទេសអ៊ុយក្រែន ក្នុងគោលបំណងរំដោះតំបន់ Donbass ព្រោះថាបើយោងតាមភាគីរុស្ស៊ី, នៅទីនោះប្រជាជននៃសាធារណរដ្ឋ Donetsk និង Lugansk បានរស់នៅក្រោមគ្រាប់ផ្លោងរបស់កងកម្លាំងទីក្រុងកៀវ សឹងរាល់ថ្ងៃ។
មិនត្រឹមប៉ុណ្ណឹង ទីក្រុងមូស្គូថែមទាំងអះអាងដែរថា ខ្លួនចង់លុបបំបាត់មនោគមវិជ្ជាណាស៊ី ក៏ដូចជាភាពគ្មានយោធារបស់អ៊ុយក្រែន ទៀតផង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រុស្ស៊ី-អ៊ុយក្រែន ដោះដូរឈ្លើយសឹកទ្រង់ទ្រាយធំ អបអរឆ្នាំថ្មី

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ