ព័ត៌មានអន្ដរជាតិ
បុរសឯកោបំផុតលើលោក រស់នៅក្នុងទីក្រុងខ្មោចធ្លាប់លិចលង់អស់រយៈពេល ២៥ឆ្នាំនៅ អាហ្សង់ទីន
លោកតា Pablo Novak មានវ័យ ៩៣ឆ្នាំ ត្រូវបានគេស្គាល់ថាជាបុរសឯកោបំផុតនៅលើពិភពលោក។ ក្រោយពីត្រឡប់មករស់នៅទីក្រុងខ្មោច Epeguen អាហ្សង់ទីន អស់រយៈពេលជិត ២៥ឆ្នាំ គ្មាននរណាម្នាក់រស់នៅទីនេះចាប់តាំងពីវាបានលិចនៅក្នុងទឹកជំនន់ជិត ៤០ ឆ្នាំមុន។ នេះបើយោងតាមការចុះផ្សាយ vtc.vn។

ថ្លែងនៅក្នុងបទសម្ភាសន៍កាលពីឆ្នាំ ២០១៥ លោក Pablo បាននិយាយថា ប្រពន្ធគាត់មិនបានត្រឡប់ទៅទីក្រុងជាមួយគ្នាទេ ហើយនាងនិងកូនក៏រស់នៅក្នុងក្រុងក្បែរនោះ។ ផ្ទះរបស់គាត់តូច និងមានធូលី កៅអីច្រេះ កាសែតចាស់ ហើយក៏មិនមានអគ្គិសនីផងដែរ។ គាត់ធ្លាប់នៅម្នាក់ឯង ដើរលេងជាមួយឆ្កែរបស់គាត់រាល់ថ្ងៃ រហូតដល់ស៊ាំនឹងការនៅម្នាក់ឯងបែបនេះទៅហើយ។
បុរសចំណាស់ឯកាបំផុតរូបនេះបាននិយាយថា “ខ្ញុំបានមកទីនេះដើម្បីនៅជាមួយហ្វូងគោក្របីរបស់ខ្ញុំ ហើយខ្ញុំមិនដែលចេញទៅក្រៅទៀតទេ។ នៅអាយុរបស់ខ្ញុំ ខ្ញុំគ្រាន់តែរីករាយនឹងជីវិតដោយការដើរកាត់ទីក្រុង Epecuen ដោយសង្ឃឹមថានរណាម្នាក់នឹងសួរខ្ញុំអ្វីមួយ”។
នាឆ្នាំ ១៩៨០ ទីក្រុង Epecuen ស្ថិតនៅចម្ងាយ ៣០០ ម៉ាយ(៤៩២គីឡូម៉ែត្រ) ភាគនិរតីនៃរដ្ឋធានី Buenos Aires របស់ប្រទេសអាហ្សង់ទីន វាមានប្រជាជនសរុប ២,០០០ នាក់ និងរមណីយដ្ឋានមាត់បឹងដ៏ពេញនិយមមួយ។ វាទាក់ទាញអ្នកទេសចរ ២០,០០០ នាក់ក្នុងមួយឆ្នាំ ដែលមករីករាយនឹងទឹកពណ៌ខៀវថ្លា ហើយមនុស្សមួយចំនួនជឿថាមានអំណាចព្យាបាល ជួយប្រឆាំងនឹងជំងឺផ្សេងៗ។
លើសពីនេះទៀតសោត ទីក្រុង Epecuen មានស្ថានីយ៍រថភ្លើងដែលត្រូវបានសាងសង់ក្នុងឆ្នាំ ១៩៧២ និងមានអាជីវកម្មប្រហែល២៨០ រួមទាំងសណ្ឋាគារ សារមន្ទីរ និងទីលានប្រណាំងសម្រាប់មនុស្សរស់នៅទីនោះ។
ទោះយ៉ាងណាក៏ដោយ គ្រោះមហន្តរាយដ៏អាក្រក់មួយបានកើតឡើងនៅខែវិច្ឆិកា ឆ្នាំ ១៩៨៥ ភ្លៀងធ្លាក់ខ្លាំងបានធ្វើឲ្យទំនប់នេះទឹកផ្ទុះបាក់ស្រុត អូសបន្លាយអស់រយៈពេលពីរសប្តាហ៍ កម្ពស់ទឹកក្នុងទីក្រុងបានកើនឡើងរហូតដល់លិចលង់កាន់តែខ្លាំងឡើងៗ។ ប៉ុន្មានឆ្នាំមកនេះ កម្រិតទឹកបានកើនឡើងដល់កំពូល ១០ម៉ែត្រក្នុងឆ្នាំ ១៩៩៣។ បន្ទាប់មក កម្ពស់ទឹកបានកើនឡើងម្តងទៀតក្នុងឆ្នាំ ២០០៩ ។

យ៉ាងណាមិញ ក្រោយពេលដែលអ្នកភូមិភាគច្រើនបានធ្វើចំណាកស្រុក ហើយលែងវិលត្រឡប់ទៅទីក្រុងវិញ ទើបលោកតា Pablo សម្រេចចិត្តវិលមកកាន់ស្រុកកំណើតកាលពី ២៥ឆ្នាំមុន គាត់បានប្រើជីវិតរស់នៅក្នុងផ្ទះដែលគេបោះបង់ចោល និងសួនច្បារដែលស្ងាត់ជ្រងំ។ វាគឺជាអ្នករស់នៅតែមួយគត់នៃទីក្រុងក្នុងជីវិតវ័យចំណាស់របស់គាត់៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ជារឿងចម្លែក បុរសតៃវ៉ាន់ម្នាក់រមាស់ត្រចៀករាប់ឆ្នាំ ដោយសារតែផ្សិតដុះពីខាងក្នុង

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ