ព័ត៌មានអន្ដរជាតិ
លោក ស៊ី ជីនពីង ប្ដេជ្ញាប្រើកណ្ដាប់ដៃដែកបង្ក្រាបអំពើពុករលួយបន្ថែមទៀត
ទូរទស្សន៍ NHK បានរាយការណ៍ថា លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានប្ដេជ្ញានឹងខិតខំប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្តបន្ថែមទៀតសម្រាប់ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខណៈការប្រើកណ្ដាប់ដៃដែកបង្ក្រាបលើក្រុមមន្ត្រីពាក់ព័ន្ធនឹងរឿងរ៉ាវនេះ នៅតែមិនទាន់ពេញចិត្តលោកនៅឡើយទេ ។

លោកប្រធានាធិបតីបានធ្វើការកត់សម្គាល់បែបនេះ ក្នុងអំឡុងពេលថ្លែងសុន្ទរកថាគន្លឹះក្នុងសម័យប្រជុំពេញអង្គនៃគណៈកម្មាធិការអធិការកិច្ចវិន័យនៃបក្សកុម្មុយនិស្តចិនរយៈពេល ៣ ថ្ងៃកាលពីថ្ងៃចន្ទ ខណៈគណៈកម្មការនេះគឺមានតួនាទីទទួលបន្ទុកបង្ក្រាបអំពើពុករលួយក្នុងចំណោមមន្ត្រីរបស់គណបក្ស ។
លោក ស៊ី ជីនពីង បានកត់សម្គាល់ថា “ស្ថានភាពអំពើពុករលលួយនៅតែធ្ងន់ធ្ងរ និងជាការងារស្មុគស្មាញ ហើយលោកសូមជំរុញឲ្យសមាជិកគណៈកម្មការកុំងាករេចេញពីសមិទ្ធផលដែលសម្រេចបាននាពេលកន្លងមក ជាពិសេសត្រូវបន្តធ្វើការងារដោយប្រយ័ត្នប្រយែងបន្ថែមទៀត” ។

លោកប្រធានាធិបតីក៏បានលើកឡើងផងដែរថា រដ្ឋាភិបាលទីក្រុងប៉េកាំងគួរតែទប់ស្កាត់យ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពរបស់ក្រុមដែលប្រើអំណាចដើម្បីរកលុយ និងធ្វើជាខ្នងបង្អែកការពារដល់ក្រុមដែលរកផលប្រយោជន៍ផ្សេងៗនៅក្នុងឆាកនយោបាយ ។
ស្របពេលជាមួយគ្នានេះ លោក ស៊ី ជីនពីង ថែមទាំងបានបានសង្កត់ធ្ងន់លើការបន្តកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការពង្រីកការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយលើវិស័យផ្សេងៗទៀតផងដែរ រួមទាំងហិរញ្ញវត្ថុ ថាមពល និងការថែទាំសុខភាព ។

យុទ្ធសាស្ត្រកណ្ដាប់ដៃដែកប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងត្រូវបានគេមើលឃើញថា ជាចន្ទល់ជួយជ្រោមជ្រែងទៅដល់ការពង្រឹងអំណាចរបស់លោក ស៊ី ជីនពីង ខ្លាំងមែនទែន ខណៈទីភ្នាក់ងារព័ត៌មាន Xinhua បានរាយការណ៍ថា គិតត្រឹមខែតុលា ឆ្នាំ២០២៣ អាជ្ញាធរបានដោះស្រាយអំពើពុករលួយជាង ១.២៨ លានករណីឯណោះ ។
គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ រដ្ឋាភិបាលចិនបានប្រកាសបង្ក្រាបលើមន្ត្រីពុករលួយគ្រប់ប្រភេទទាំងអស់ បន្ទាប់ពីមានសារព័ត៌មានចុះផ្សាយជាហូរហែអំពីអតីតរដ្ឋមន្ត្រីការបរទេសលោក Qin Gang ពិតជាត្រូវបានបណ្ដេញចេញពីមុខតំណែងពិតមែនក៏អត់ និងចោទសួរថាតើអតីតរដ្ឋមន្ត្រីការពារជាតិ ២ រូបដូចជា លោក Wei Fenghe ដែលដកតំណែងកាលពីខែមីនា និងលោក Li Shangfu ត្រូវបណ្ដេញចេញពីតំណែងដូចគ្នាកាលពីតុលា បាត់មុខនៅទីណា ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ចុចអាន ៖ កងទ័ពជនជាតិភាគតិច មីយ៉ាន់ម៉ា វាយដណ្ដើមបានទីក្រុងជាប់ព្រំដែន ចិន បន្ថែមទៀត

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី