Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ដាក់គុក កងទ័ពជើងទឹកម្នាក់ ព្រោះយកការណ៍ឲ្យ ចិន ជាថ្នូរនឹងប្រាក់

បានផុស

នៅ

កងទ័ពជើងទឹកអាមេរិកមួយរូប នៅមូលដ្ឋានរដ្ឋកាលីហ្វ័រញ៉ា ត្រូវបានកាត់ទោសដាក់ពន្ធនាគារជាង២ឆ្នាំ បន្ទាប់ពីសារភាពទោសកំហុសថា បានផ្តល់ព័ត៌មានយោធារសើបទៅឲ្យប្រទេសចិន ជាថ្នូរនឹងប្រាក់។

(រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Wenheng Zhao អាយុ២៦ឆ្នាំ បានទទួលស្គាល់ទោសកំហុសកាលពីខែតុលាថា គាត់ពិតជាបានប្រគល់ព័ត៌មានទៅឲ្យចារកម្មចិនមែន ជាថ្នូរនឹងប្រាក់ ហើយតាមការបញ្ជាក់ពីមន្ត្រីអាមេរិក, គាត់បានបញ្ជូនព័ត៌មានអំពីសមយុទ្ធយោធា សកម្មភាពប្រតិបត្តិការ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទៅឲ្យចិនចន្លោះឆ្នាំ២០២១ដល់ឆ្នាំ២០២៣។

រឿងធំបំផុតគឺថា គាត់បានផ្តល់ព័ត៌មានលម្អិតអំពីសមយុទ្ធយោធាទ្រង់ទ្រាយធំរបស់កងទ័ពជើងទឹកអាមេរិក នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក៏ដូចជាដ្យាក្រាមអគ្គិសនី និងប្លង់មេសម្រាប់ប្រព័ន្ធរ៉ាដា ដែលមានទីតាំងនៅមូលដ្ឋានអាមេរិ លើកោះអូគីណាវ៉ារបស់ជប៉ុន ផងដែរ។

យោងតាមក្រសួងយុត្តិធម៌អាមេរិក, លោក Zhao បានចូលទៅក្នុងបន្ទាយទាហាន និងមូលដ្ឋានកងទ័ពជើងទឹកដែលមានការយាមកាមតឹងរ៉ឹង ដើម្បីប្រមូលនិងកត់ត្រាព័ត៌មាន។

លោក Wenheng Zhao (រូបថត៖ កងទ័ពជើងទឹកអាមេរិក)

គាត់ក៏ចេះវិធីសាស្រ្តទំនើបៗដើម្បីបញ្ជូនព័ត៌មាន បំផ្លាញព័ស្តុតាង និងលាក់បាំងទំនាក់ទំនងរបស់គាត់ជាមួយចារកម្មចិនផងដែរ។ ចិនបានផ្តល់ប្រាក់ឲ្យគាត់ចំនួន១៤ដង ចន្លោះខែសីហាឆ្នាំ២០២១ដល់ខែឧសភាឆ្នាំ២០២៣ ដោយសរុបទៅស្មើនឹងទឹកប្រាក់១៤៨៦៦ដុល្លារអាមេរិក។

សូមបញ្ជាក់ថា Zhao គឺជាជនជាតិអាមេរិក ដើមកំណើតចិន។ គាត់បានធ្វើអន្តោប្រវេសន៍ទៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០០៩ ហើយក្លាយជាពលរដ្ឋអាមេរិកនៅឆ្នាំ២០១២ និងបានចុះឈ្មោះក្នុងជួរកងទ័ពជើងទឹកនៅប្រាំឆ្នាំក្រោយមក។

គាត់ត្រូវបានចាប់ខ្លួនកាលពីខែសីហាឆ្នាំមុនក្នុងរដ្ឋកាលីហ្វ័រញ៉ា រួចក៏សារភាពកំហុសចំពោះការចោទប្រកាន់ពីបទចារកម្មនៅខែតុលា ហើយមកដល់ថ្ងៃអង្គារទី៩ខែមករាឆ្នាំ២០២៤ តុលាការរដ្ឋ​កាលីហ្វ័រញ៉ា ​ក៏បាន​កាត់​ទោស​គាត់​ឲ្យ​ជាប់​ពន្ធនាគារ២៧ខែតែម្តង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ចិនចាប់បានអត្តសញ្ញាណចារកិច្ចម្នាក់ ប្រមូលព័ត៌មានសម្ងាត់ឲ្យអង់គ្លេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទី មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ១ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម១ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ២ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម