Connect with us

ព័ត៌មានអន្ដរជាតិ

តើពេលនេះស្ថានភាពមុខរបួសកញ្ចឹង ក របស់មេបក្សប្រឆាំង កូរ៉េខាងត្បូង យ៉ាងណាហើយ?

បានផុស

នៅ

ទីភ្នាក់ងារព័ត៌មាន Yonhap បានរាយការណ៍ថា ស្ថានភាពមុខរបួសរបស់លោក Lee Jae-myung មេដឹកនាំគណបក្សប្រឆាំងដ៏ធំរបស់កូរ៉េខាងត្បូងដែលត្រូវជនដៃដល់នាមត្រកូល Kim ហក់ចាក់កញ្ចឹង ក កាលពីសប្ដាហ៍មុន បានជាសះសមល្មមនឹងចេញពីមន្ទីរពេទ្យហើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីគណបក្សប្រជាធិបតេយ្យ (DP) លោក Kwon Hyuk-ki បាននិយាយថា ក្រោយរងការប៉ុនប៉ងធ្វើឃាតមិនបានសម្រេចពីសំណាក់ជនដៃដល់វ័យ ៦៧ ឆ្នាំ ពេលនេះលោក Lee បានជាសះស្បើយពេញលេញហើយ និងត្រៀមចេញពីមន្ទីរពេទ្យសាកលវិទ្យាជាតិសេអ៊ូលនៅថ្ងៃពុធនេះ បន្ទាប់ពីដេកលើគ្រែពេទ្យរយៈពេល ៨ ថ្ងៃដើម្បីព្យាបាលមុខរបួស និងវះកាត់សរសៃបំពង់ ក ។

ទន្ទឹមនោះ បើទោះបីជាករណីនេះអូសបន្លាយពេលដល់ ៨ ថ្ងៃក៏ពិតមែន ប៉ុន្តែប៉ូលិសក្រុង Busan នៅតែសុំរក្សាសិទ្ធិមិនបញ្ចេញព័ត៌មានផ្ទាល់ខ្លួន ក៏ដូចជាឈ្មោះពេញទៅកាន់សាធារណជនឡើយ ដោយសារតែក្រុមមន្ត្រីអនុវត្តច្បាប់កំពុងស្ថិតក្នុងដំណើរការស៊ើបអង្កេតដើម្បីកំណត់ឫសគល់នៃបទឧក្រិដ្ឋនេះនៅឡើយ ។

ពាក់ព័ន្ធនឹងបញ្ហានេះទៀតសោត ប៉ូលិសក៏ទើបតែចាប់ខ្លួនបុរសម្នាក់ទៀតវ័យ ៧០ ឆ្នាំក្រោមបទសង្ស័យឃុបឃិត និងសមគំនិតជាមួយជនដៃដល់ក្នុងហេតុការណ៍ដ៏រន្ធត់មួយនេះ ហើយប៉ូលិសក៏សុំរក្សាសិទ្ធិមិនទាន់បញ្ចេញអត្តសញ្ញាណជនសង្ស័យរូបនេះដូចគ្នា ។

គួរបញ្ជាក់ថា លោក Lee Jae-myung មេដឹកនាំគណបក្សប្រជាធិបតេយ្យដែលជាបក្សដ៏ធំរបស់កូរ៉េខាងត្បូងត្រូវបានជនដៃដល់នាមត្រកូល Kim ដកកាបិតហក់ទៅចាក់កញ្ចឹង ក ខាងឆ្វេងកាលពីវេលាម៉ោង ១០ និង ២៧ នាទីព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ អំឡុងពេលដែលអ្នកនយោបាយវ័យ ៥៩ ឆ្នាំរូបនេះចុះទៅទីក្រុងកំពង់ផែ Busan ខណៈជនដៃដល់ក៏ត្រូវចាប់ខ្លួននៅនឹងកន្លែងផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ចុចអាន ៖ ហេតុអ្វីបានជាប៉ូលិសមិនទាន់បញ្ចេញឈ្មោះពេញជនដៃដល់ហក់ចាក់កញ្ចឹង ក មេបក្សប្រឆាំង កូរ៉េខាងត្បូង?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម