ព័ត៌មានអន្ដរជាតិ
ឥណ្ឌា បង្កើតកម្មវិធីបញ្ចុះតម្លៃ ៨៥ភាគរយ ទៅលើឱសថព្យាបាលជំងឺមហារីក
មហារីកត្រូវបានគេចាត់ទុកថា ជាប្រភេទជំងឺកាចសាហាវមួយ ដែលទាមទារឱ្យមានការព្យាបាលរយៈពេលយូរ និងប្រើប្រាស់ថវិការច្រើនលើសលប់ដើម្បីទទួលបានការព្យាបាលត្រឹមត្រូវ ។ ដូច្នេះហើយចំពោះអ្នកដែលមានជីវភាពខ្វះខាត អាចនឹងក្លាយជាជនរងគ្រោះដោយសារជំងឺមួយនេះ ។

ដោយសារមើលឃើញពីបញ្ហានេះ មជ្ឈមណ្ឌលមហារីក Cachar ក្នុងរដ្ឋ Assam ប្រទេសឥណ្ឌា រួមនឹងមន្ទីរពេទ្យជាច្រើនទៀត បាននាំគ្នាបង្កើតកម្មវិធីមួយ ដោយបញ្ចុះតម្លៃទៅលើថ្នាំព្យាបាលជំងឺមហារីករហូតដល់ ៨៥ភាគរយ ជូនប្រជាពលរដ្ឋក្រីក្រនៅក្នុងតំបន់ ។
យោងតាមរបាយការណ៍បានបង្ហាញថា ក្នុងមួយឆ្នាំៗ ប្រទេសឥណ្ឌាមានអ្នកជំងឺមហារីកជាមធ្យមចំនួនជិត ២លាននាក់ ប៉ុន្តែក្រុមហ៊ុនប្រឹក្សា EY និយាយថាតួលេខជាក់ស្តែងអាចនឹងកើនឡើងដល់ទៅ៣ដង នៃទិន្ន័យខាងលើ។
ជាមួយគ្នានេះដែរ BBC បានបង្ហាញថា ប្រជាជនឥណ្ឌាភាគច្រើនត្រូវចំណាយលើការថែទាំ និងព្យាបាលជំងឺមហារីកដោយខ្លួនឯង។ សូម្បីតែសម្រាប់អ្នកដែលមានការធានារ៉ាប់រង ឬតាមគម្រោងរបស់រដ្ឋាភិបាលក៏ដោយ ព្រោះការចំណាយលើការថែទាំជំងឺមហារីកច្រើនតែមិនត្រូវបានរ៉ាប់រងទាំងស្រុងនោះទេ។ លោកវេជ្ជបណ្ឌិតផ្នែកជំងឺមហារី ឈ្មោះ Pramesh បាននិយាយថា ជំងឺមហារីកបានសម្លាប់មនុស្សប្រហែល ៧០ភាគរយនៅលើពិភពលោក ហើយគេព្យាករថា ជនរងគ្រោះភាគច្រើនស្ថិតនៅក្នុងប្រទេសដែលមានចំណូលទាប និងមធ្យម ដូចជាប្រទេសឥណ្ឌា ជាដើម ។
សូមបញ្ជាក់ថា កម្មវិធីបញ្ចុះតម្លៃទៅលើសេវាកម្ម ក៏ដូចជាឱសថព្យាបាលជំងឺមហារីកនេះដែរ គឺត្រូវបានអនុវត្តជាប្រព័ន្ធ ជាមួយមន្ទីរពេទ្យជាច្រើននៅក្នុងរដ្ឋ Assam ជាពិសេសគឺ មជ្ឈមណ្ឌលមហារីក Cachar ហើយគម្រោងនេះក៏ត្រូវបានផ្ដួចផ្ដើមឡើងដោយមជ្ឈមណ្ឌលមហារីកដ៏ធំបំផុតរបស់ប្រទេសគឺមន្ទីរពេទ្យ Tata Memorial (TMH) នៅទីក្រុងបុមបៃ។ ភាពជោគជ័យនៃគម្រោងនេះបានទាក់ទាញចំណាប់អារម្មណ៍ពីមន្ទីរពេទ្យ និងរដ្ឋាភិបាលរដ្ឋនៅទូទាំងប្រទេស ៕
ប្រែសម្រួលដោយ÷ កុសល
ប្រភព÷ BBC

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ