Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋមន្ត្រីការបរទេសអាមេរិកថា នឹងដាក់សម្ពាធលើប្រទេសអ៊ីស្រាអែលដាច់ខាត ដើម្បីការពារជនស៊ីវិលនៅហ្គាហ្សា

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅថ្ងៃអង្គារ ទី៩ ខែមករា នេះ បានធ្វើដំណើរទៅដល់ប្រទេសអ៊ីស្រាអែល ដែលជាដំណើរបេសកកម្មរបស់លោកក្នុងការគ្រប់គ្រងសង្គ្រាមនៅតំបន់ហ្គាហ្សា ។ ហើយនៅក្នុងដំណើរបេសកកម្មលើកទី៤នេះ លោក Blinken បាននិយាយថា នឹងចែករំលែកនូវអ្វីដែលគាត់បានឮនៅក្នុងកិច្ចពិភាក្សារយ:ពេល ២ថ្ងៃជាមួយប្រទេសហ្ស៊កដានី កាតា អេមីរ៉ាតអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងការវាយលុករបស់អ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ២៣.០០០ នាក់ បំផ្លាញតំបន់ហ្គាហ្សាជាច្រើន ដែលជាសកម្មភាពនាំឱ្យមានវិបត្តិមនុស្សធម៌យ៉ាងខ្លាំង និងកាន់តែអាក្រក់ទៅៗ។ លោក Blinken បាននិយាយថា លោកនឹងដាក់សម្ពាធលើប្រទេសអ៊ីស្រាអែលដាច់ខាត ដើម្បីការពារជនស៊ីវិលនៅហ្គាហ្សា និងអនុញ្ញាតឱ្យមានជំនួយមនុស្សធម៌ទៅដល់ពួកគេ។

ជាមួយគ្នានេះលោក Blinken បានពាំនាំពាក្យសម្ដីរបស់លោកប្រធានាធិបតី Joe Biden ដែលបាននិយាយពេញមួយយប់ថា ទីក្រុងវ៉ាស៊ីនតោនកំពុងជំរុញ តាមរបៀបស្ងប់ស្ងាត់ទៅកាន់អ៊ីស្រាអែលឱ្យចាប់ផ្តើមដកកងកម្លាំងមួយចំនួនចេញពីតំបន់វាយប្រហារ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuter បានឱ្យដឹងថា កិច្ចប្រជុំរបស់លោក Blinken បានផ្តោតទៅលើ ការស្វែងរកវិធីសាស្រ្តយូរអង្វែង ចំពោះជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីនដែលមានអាយុកាលរាប់ទសវត្សរ៍ ដើម្បីឆ្ពោះទៅរកការបញ្ចប់សង្រ្គាម ហ្កាហ្សា ។

សូមបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កំពុងធ្វើដំណើរទស្សនកិច្ចរយៈពេលមួយសប្តាហ៍នៅមជ្ឈិមបូព៌ា ក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹងនៅទូទាំងមជ្ឈិមបូព៌ា ដែលនេះជាដំណើរបេសកកម្មលើកទី៤ របស់លោក ចាប់តាំងពីផ្ទុះសង្ក្រាមរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ៕

ប្រែសម្រួលដោយ÷ កុសល

ប្រភព÷ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣២ នាទីutes មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ២ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច៤ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Sokha Hotels

ព័ត៌មានពេញនិយម