ព័ត៌មានអន្ដរជាតិ
ចិន ធ្វើឲ្យតៃវ៉ាន់ ផ្អើលឆោឡោ មុនការបោះឆ្នោត
នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះតៃវ៉ាន់ នឹងរៀបចំការបោះឆ្នោតប្រធានាធិបតីនិងសភាដ៏សំខាន់ ប៉ុន្តែកាលពីថ្ងៃអង្គារទី៩ខែមករា ប្រជាជនលើកោះនេះ នាំគ្នាឆោឡោដោយសារតែផ្កាយរណបរបស់ចិន។

ចិនបានបាញ់ផ្កាយរណបមួយគ្រឿង ហោះលើភាគខាងត្បូងកោះតៃវ៉ាន់ ជាហេតុនាំឲ្យរដ្ឋាភិបាលទីក្រុងតៃប៉ិ បន្លឺស៊ីរ៉ែនប្រកាសអាសន្នការវាយប្រហារអាកាស និងផ្ញើសារព្រមានទៅទូរស័ព្ទដៃអ្នករាល់គ្នា ឲ្យប្រុងប្រយ័ត្ន រត់រកកន្លែងសុវត្ថិភាព ប៉ុន្តែក្រោយមក រដ្ឋាភិបាលក៏សុំទោសវិញ ដោយច្រឡំផ្កាយរណបនោះថាជាមីស៊ីល។
ក្រសួងការពារជាតិតៃវ៉ាន់និយាយថា ផ្កាយរណប Einstein Probe បានបាញ់ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Xichang ក្នុងខេត្ត ស៊ីឈួន ប្រទេសចិននៅម៉ោង ១៥:០៣ (ម៉ោងក្នុងស្រុក) ខណៈទូរទស្សន៍ CCTV ប្រកាសថា ខ្លួនទទួលជោគជ័យចំពោះការបាញ់នេះ។

ភ្លាមៗ រដ្ឋមន្ត្រីក្រសួងការបរទេសតៃវ៉ាន់លោក Joseph Wu ស្តីបន្ទោសការបាញ់បង្ហោះផ្កាយរណបលើដែនអាកាសតៃវ៉ាន់កៀកថ្ងៃបោះឆ្នោតបែបនេះ ថាជាសកម្មភាពគ្រោះថ្នាក់បំផុត។
ទោះបីជាយ៉ាងណាក៏ដោយ ការិយាល័យប្រធានាធិបតីទីក្រុងតៃប៉ិ មិនបានចាត់ទុកទង្វើនេះ ថាជាការប៉ុនប៉ងជ្រៀតជ្រែកការបោះឆ្នោតនោះទេ។

ឆ្លើយតបទៅនឹងសំណួរថាតើខ្លួនចាត់ទុកនេះគឺជាសកម្មភាពជ្រៀតជ្រែក ក្នុងការបោះឆ្នោតមែនឬទេ? ការិយាល័យប្រធានាធិបតីនិយាយថា ខ្លួនមិនគិតថា មានហេតុផលនយោបាយឡើយ។ ការិយាល័យបានចេញសេចក្តីថ្លែងការណ៍មួយថា “បន្ទាប់ពីក្រុមសន្តិសុខជាតិ វិភាគព័ត៌មានពាក់ព័ន្ធ និងយកទៅពិចារណាលើការវាយតម្លៃជាមួយសម្ព័ន្ធមិត្តអន្តរជាតិផ្សេងៗ យើងរកឃើញថា នេះមិនមែនជាការប៉ុនប៉ងនយោបាយអ្វីឡើយ”។
សូមបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេដែលរ៉ុកកែតចិន ហោះលើដែនអាកាសតៃវ៉ាន់ ពោលគឺកាលពីខែធ្នូ ផ្កាយរណបបាញ់ចេញពី Xichang ក៏ហោះបែបនេះដែរ៕
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ ហេតុអ្វី ពិភពលោក តាមដានការបោះឆ្នោតនៅ តៃវ៉ាន់ ខ្លាំងម្ល៉េះ?

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ