ព័ត៌មានអន្ដរជាតិ
មកស្គាល់ បុរសជួយពិភពលោក បញ្ចៀសមិនឲ្យផ្ទុះសង្គ្រាមនុយក្លេអ៊ែរ តែគ្រប់គ្នាមិនសូវបានដឹង
លោក Stanislav Petrov ឋានៈជាវីរសេនីយ៍ទោ (សក្តិ៤កន្លះ) នៅក្នុងអតីតកងទ័ពការពារដែនអាកាសនៃអតីតសហភាពសូវៀត ត្រូវបានសារព័ត៌មានអង់គ្លេស BBC គាស់កកាយរំឭកពីហេតុការណ៍ពិសេសមួយដែលត្រូវបានគេចាត់ទុកថាជាការសម្រេចដ៏ត្រឹមត្រូវរបស់អតីតវីរសេនីយ៍រូបនេះ ហើយក៏ជាការជួយពិភពលោកទាំងមូលចៀសផុតពីភ្លើងសង្គ្រាមអាវុធនុយក្លេអ៊ែរផងដែរ ។
![](https://www.kampucheathmey.com/wp-content/uploads/2024/01/The-man-saved-the-world-3.jpg)
សារព័ត៌មានខាងលើបានរៀបរាប់ជាសង្ខេប ដោយត្រឡប់ទៅកាន់ព្រឹត្តិការណ៍ព្រឹកព្រលឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ១៩៨៣ លោកវីរសេនីយ៍ Petrov មានតួនាទីប្រចាំការពិនិត្យតាមដានព័ត៌មានពីប្រព័ន្ធកុំព្យូរទ័រ ដែលពេលនោះសញ្ញាប្រកាសអាសន្នបានលោតឡើង បង្ហាញថា សហរដ្ឋអាមេរិកបានបាញ់ចេញមីស៊ីលអាវុធនុយក្លេអ៊ែរអន្តរទ្វីបចំនួន ៥ គ្រាប់មកហើយ ។
“សំឡេងស៊ីរ៉ែនបានបន្លឺឡើង ប៉ុន្តែខ្ញុំនៅអង្គុយទីនោះប៉ុន្មានវិនាទី ហើយមើលទៅអេក្រង់លោតសញ្ញាក្រហមព្រមាន និងមានពាក្យ បាញ់ នៅលើនោះ” ។ នេះជាសម្តីរបស់លោក Petrov ប្រាប់ទៅសារព័ត៌មាន ។
លោកបន្ថែមថា វាជាខណៈពេលភាពតានតឹងនៃសង្គ្រាមត្រជាក់ លោកត្រូវតែធ្វើសកម្មភាពណាមួយជាបន្ទាន់ បើមិនដូច្នោះទេ មីស៊ីលរបស់អាមេរិកអាចមកដល់ទឹកដីសូវៀតត្រឹមតែពេល ២០ នាទីប៉ុណ្ណោះ ។
![](https://www.kampucheathmey.com/wp-content/uploads/2024/01/The-man-saved-the-world-4.jpg)
អតីតកងទ័ពអាកាសរូបនេះបានបន្ថែមថា “យើងគ្មានពេលគិតច្រើននោះទេ នៅពេលដែលយើងត្រូវរាយការណ៍អំពីការវាយប្រហារ ។ ប៉ុន្តែយើងដឹងថា រាល់វិនាទីនៃការពន្យារពេល ឬយឺតពេលណាមួយ ស្មើនឹងធ្វើឲ្យបាត់បង់ឱកាសការសម្រេចដ៏សំខាន់ៗ ព្រោះថាមន្ត្រីសូវៀត និងថ្នាក់ដឹកនាំត្រូវការការរាយការណ៍ជាចាំបាច់ ដោយគ្មានការយឺតយាវ។ អ្វីដែលខ្ញុំត្រូវធ្វើគឺហៅទូរសព្ទផ្ទាល់ទៅមេបញ្ជាការ តែពេលនោះ ខ្ញុំសឹងតែមិនអាចកម្រើកបាន ខ្ញុំមានអារម្មណ៍ថាដូចឈរលើខ្ទះក្តៅអីចឹង” ។
ប៉ុន្តែភ្លាមនោះ លោកទទួលអារម្មណ៍ថា មានអ្វីម្យ៉ាងមិនប្រក្រតី មិនគ្រប់គ្រាន់។ តាមធម្មតា លោកមានបទពិសោធ និងត្រូវបានបណ្តុះបណ្តាលដឹងរាល់តាកតិច នៃការបំពារបំពានសកម្មភាពអាវុធនុយក្លេអ៊ែរពីសហរដ្ឋអាមេរិក ប៉ុន្តែវាដូចជាប្លែក ដែលរ៉ាដាផ្កាយរណបចាប់ទិន្នន័យចាប់បានត្រឹមតែមីស៊ីលប៉ុន្មានគ្រាប់ លើសពីនោះ ប្រព័ន្ធរ៉ាដាចាប់នោះ ជាប្រព័ន្ធថ្មី ដែលស្ថិតនៅក្នុងភាពមិនទាន់ច្បាស់នៅឡើយ។
វិនាទីចុងក្រោយ លោកវីរសេនីយ៍ទោ សម្រេចមិនផ្ញើសញ្ញាអាសន្នភ្លាមទៅមេបញ្ជាការឡើយ ប៉ុន្តែលោកខំរកមើលព័ត៌មានបញ្ជាក់ពីអ្វីដែលប្រព័ន្ធថ្មីអាចនឹងមានបញ្ហា។
ជាភ័ព្វសំណាង លោកបានសម្រេចចិត្តពិតជាត្រឹមត្រូវ ។ ២៣ នាទីក្រោយមក គឺគ្មានអ្វីកើតឡើងនោះទេ គ្មានការបាញ់អាវុធណាមួយដូចដែលម៉ាស៊ីនរ៉ាដាបង្ហាញនោះទេ។
![](https://www.kampucheathmey.com/wp-content/uploads/2024/01/The-man-saved-the-world-1.jpg)
លោកបានបន្ថែមថា៖ “ប្រសិនបើហេតុការណ៍បាញ់ពិតមែន តាមបទពិសោធខ្ញុំប្រាកដជាដឹង។ តែពេលនោះគ្មានការបាញ់នោះទេ វាពិតជាដោះបន្ទុកធូរស្បើយពីក្នុងខួរក្បាលមែន”។
បើគិតមកវិញ វិនាទីដែលអតីតវេរសេនីយ៍រូបនេះបានសម្រេចចិត្តនោះ គឺបានជួយសង្គ្រោះដល់ពិភពលោកជាការពិត ដោយបានបញ្ចៀសនូវការតបតបំផ្ទុះឡើងជាសង្គ្រាមនុយក្លេអ៊ែររវាងអាមេរិក និងសហភាពសូវៀតពីពេលនោះមក។ ប៉ុន្តែយ៉ាងណាអតីតមន្រ្តីទ័ពអាកាសរូបនេះ នៅតែអះអាងថា ខ្លួនពុំមែនជាវីរបុរសឡើយ៖ “វាជាភារកិច្ចរបស់ខ្ញុំ ខ្ញុំគ្រាន់តែនៅកន្លែងត្រូវ និងចំពេលវេលាស្ថានភាពត្រូវប៉ុណ្ណោះ”។
ទោះយ៉ាងណា លោក Petrov បានស្លាប់បាត់បង់ជីវិតទៅហើយក្នុងឆ្នាំ ២០១៧ ក្នុងវ័យ ៧៧ ឆ្នាំ យ៉ាងណាមិញ រឿងរបស់លោកវរសេនីយ៍មិនត្រូវបានដឹងជាសាធារណឡើយ ពោលគឺក្រោយពេលដែលសហភាពសូវៀតដួលរលំ ទើបបានផ្ទុះឡើង ។
![](https://www.kampucheathmey.com/wp-content/uploads/2024/01/The-man-saved-the-world-2.jpg)
ទន្ទឹមនោះ មានការចាប់អារម្មណ៍ជាច្រើនទៅលើហេតុការណ៍ដែលលោកបានសម្រេចចិត្តមួយនេះ ដោយក្នុងនោះ លោកអតីតវរសេនីយ៍ក៏បានទទួលនូវពានរង្វាន់អន្តរជាតិជាច្រើនផងដែរ អំឡុងពេលចុងក្រោយនៃជីវិតរបស់លោក ដែលនៅឆ្នាំ២០១៥ គេក៏បានលើកឡើងពីរឿងរបស់លោកថតជាភាពយន្តឯកសារផងដែរដែលមានចំណងជើង “បុរសជួយសង្គ្រោះពិភពលោក ឬ The Man Who Saved The World” ។
គួររំឭកផងដែរថា លោក Stanislav Petrov ត្រូវបានចាត់ទុកជាមនុស្សទីពីរដែលបានជួយសង្រ្គោះផែនដីចៀសផុតពីភ្លើងសង្គ្រាមកម្រិតពិភពលោក ពោលគឺអាវុធនុយក្លេអ៊ែរ ក្នុងសម័យសង្គ្រាមត្រជាក់ ដែលលើកទីមួយក៏មានវរមន្ត្រីនៃអតីតសហភាពសូវៀតមួយរូបផងដែរ បានបញ្ចៀសពិភពលោកពីសង្គ្រាមលោកនុយក្លេអ៊ែរដោយការអត់ធ្មត់ និងសម្រេចចិត្តដ៏ត្រឹមត្រូវ កាលពីព្រឹត្តិការណ៍វិបត្តិមីស៊ីលនៅគុយបាក្នុងឆ្នាំ១៩៦២ ៕
ប្រែសម្រួល៖ មាន រតនា
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៥ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច