Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ចង់ឃើញ អ៊ីស្រាអែល-ហាម៉ាស ចាប់ដៃគ្នាបញ្ចប់ភ្លើងសង្គ្រាម

បានផុស

នៅ

“សហរដ្ឋអាមេរិកចង់ឃើញអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសចាប់ដៃគ្នាបញ្ចប់ភ្លើងសង្គ្រាមឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន” ។ នេះគឺជាការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ក្នុងដំណើរទៅកាន់ទីក្រុង Tel Aviv និងចុះផ្សាយដោយសារព័ត៌មាន Al Jazeera

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងដំណើរបេសកកម្មលើកទី ៤ ទៅកាន់មជ្ឈិមបូព៌ានេះដែរ លោក Blinken បាននិយាយថា “ខ្ញុំបានខ្សឹបប្រាប់លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu រួចហើយថា មេដឹកនាំប្រទេសអារ៉ាប់ទាំងអស់ដែលខ្ញុំបានអង្គុយជជែកក្នុងដំណើរលើកនេះ សុទ្ធតែត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្ររកយុទ្ធវិធីយូរអង្វែងក្នុងការបញ្ចប់ភ្លើងសង្គ្រាម ក៏ដូចជាធានាសន្តិសុខដល់អ៊ីស្រាអែលផងដែរ” ។

លោករដ្ឋមន្រ្តីការបរទេសរូបនេះបានបញ្ជាក់ទៀតថា មន្ត្រីអាមេរិកមិនចង់ឃើញការផ្ទុះភ្លើងសង្គ្រាមណាមួយជាមួយក្រុមហាម៉ាស ក៏ដូចជាការភ្ជង់អាវុធដាក់គ្នាបន្ថែមទៀតជាមួយសកម្មប្រយុទ្ធមកពីក្រុមហេសបូឡាតាមព្រំដែន អ៊ីស្រាអែល-លីបង់ នោះទេ ដូច្នេះហើយមានតែ​ផ្លូវ​ការទូតប៉ុណ្ណោះដែលជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ក្នុងការសម្រេចបានសុខសន្តិភាព ។

ស្របពេលជាមួយគ្នានេះដែរ លោក Blinken ក៏បានជំរុញឲ្យអ៊ីស្រាអែលដាក់ចេញ “លក្ខខណ្ឌពិបាកៗ” បន្ថែមទៀតផងដែរ ដើម្បីរក្សាចំណងទំនាក់ទំនងការទូតដូចដើមជាមួយប្រទេសជិតខាងរបស់ខ្លួន ហើយក៏ជាការអំពាវនាវថ្មីមួយទៀតដើម្បីស្វែងរកផ្លូវឆ្ពោះទៅកាន់ការបង្កើតរដ្ឋប៉ាឡេស្ទីន ។

គួរបញ្ជាក់ថា អ៊ីស្រាអែលបានបើកការវាយប្រហារយ៉ាងមិនប្រណីដៃទាំងតាមផ្លូវអាកាស និងដីគោកលើតំបន់ហ្គាហ្សាស្ទ្រីប ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ២៣,២០០ នាក់ ដែលភាគច្រើនជាកុមារ និងស្ត្រី ហើយជាង ៥៩,០០០ នាក់ផ្សេងទៀតរងរបួស ដើម្បីជាការសងសឹកចំពោះការវាយឆ្មក់របស់ក្រុមហាម៉ាសក្នុងព្រឹត្តិការណ៍ ៧ តុលា ។ ចំណែកខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ បានបាត់បង់ជិវិត ខណៈចំណាប់ខ្មាំងជាង ១៣០ នាក់នៅតែស្ថិតក្នុងកណ្ដាប់ដៃក្រុមហាម៉ាសដដែល ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ចុចអាន ៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin កើតជំងឺមហារីក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា២ នាទីutes មុន

ក្រសួង​អប់រំ ណែនាំ​​៣​ចំណុច​ឲ្យ​ សហព័ន្ធ​គុន​ខ្មែរ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

មិត្តស្រីមហាសេដ្ឋី Bezos ស្លៀកពាក់មិនសមរម្យនៅក្នុង​ពិធី​ស្បថ​ឡើង​កាន់​តំណែងរបស់លោក ត្រាំ

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

BYD គ្រោងបញ្ចប់ការសាងសងរោងចក្រផលិតរថយន្តអគ្គិសនី ១ ប៊ីលាន​ដុល្លារ នៅឥណ្ឌូណេស៊ី ចុងឆ្នាំនេះ

សន្តិសុខសង្គម២១ នាទីutes មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

តម្លៃមាសអន្តរជាតិកើនឡើង ដោយ​ ត្រាំ មិនសូវគឃ្លើនចំពោះគោលនយោ​បាយពន្ធ ពេលស្បថចូលកាន់តំណែង

Sokha Hotels

ព័ត៌មានពេញនិយម