Connect with us

ព័ត៌មានអន្ដរជាតិ

លោក គីម ជុងអ៊ុន បង្ហាញមុខ​សត្រូវធំបំផុតរបស់ កូរ៉េខាងជើង

បានផុស

នៅ

លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានប្រកាសក្តែងៗថា ប្រទេសកូរ៉េខាងត្បូង គឺជាសត្រូវធំបំផុតរបស់ទីក្រុងព្យុងយ៉ាង ហើយថែមទាំងព្រមានទៀតថា ប្រទេសនេះគ្មានចេតនាបញ្ចៀសសង្គ្រាមឡើយ។

(រូបថត៖ Sabah)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលជាមួយគ្នានោះ លោកគីម ក៏បានប្រាប់ឲ្យកងទ័ពកូរ៉េខាងជើង ត្រូវពង្រឹងសមត្ថភាពការពារខ្លួនផងដែរ ហើយការយកអាវុធនុយក្លេអ៊ែរធ្វើជាវិធីសាស្រ្តកំញើញសត្រូវ គឺជាអទិភាពកំពូល។

លោក​គីម ជុងអ៊ុន ប្រកាសបែបនេះ ពេលលោក​ចុះ​ពិនិត្យ​រោងចក្រ​សព្វាវុធ​ធំៗ​របស់​កូរ៉េ​ខាង​ជើងកាលពី​ថ្ងៃ​ទី ៨-៩ ខែ​មករា ខណៈលោកសម្តែងការពេញចិត្ត ដែលរោងចក្រនានា អាចផលិតអាវុធនិងឧបករណ៍ថ្មីៗ ហើយស្នើឲ្យពួកគេបង្កើនការត្រៀមខ្លួនប្រយុទ្ធផងដែរ។

លោកអះអាងថា ក្នុងករណីមានសង្គ្រាម កូរ៉េខាងជើង នឹងមិនស្ទាក់ស្ទើរឡើយ ក្នុងការប្រើគ្រប់មធ្យោបាយនិងកម្លាំងទាំងអស់ ដើម្បីកម្ទេចកូរ៉េខាងត្បូង។

(រូបថត៖ X)

សូមបញ្ជាក់ថា សង្រ្គាមឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣ បានបញ្ចប់ទៅដោយបទឈប់បាញ់ មិនមែនសន្ធិសញ្ញាសន្តិភាពឡើយ ដូចនេះមានន័យថា បើតាមបច្ចេកទេស កូរ៉េទាំង ២ នៅតែស្ថិតក្នុងស្ថានភាពសង្រ្គាមជាមួយគ្នាដដែល។

កាលពីសប្តាហ៍មុន កូរ៉េខាងត្បូង ចោទប្រកាន់កូរ៉េខាងជើងថា បានបន្តបាញ់ផ្លោងលើដែនទឹកជុំវិញកោះ Yeonpyeong ដោយសង្កត់ធ្ងន់ថា នេះគឺជាទង្វើបង្កហេតុដែលបង្កើនភាពតានតឹង។

ក្រោយមកលោកស្រី Kim Yo-jong ត្រូវជាប្អូនស្រីរបស់មេដឹកនាំ គីម ជុងអ៊ុន បានបញ្ជាក់ថា យោធាកូរ៉េខាងជើងនឹងឆ្លើយតបភ្លាមៗចំពោះរាល់សកម្មភាពបង្កហេតុទាំងអស់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ កូរ៉េខាងត្បូង គំរាមកម្ទេច កូរ៉េខាងជើង ឲ្យហិនហោច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៤ នាទីutes មុន

សង្ក្រាន្ត ២ ធ្នូ លើទឹកដីប្រវត្តិសាស្ត្រស្រុកស្នួល ទទួលការគាំទ្រយ៉ាងច្រើនកុះករពីយុវជនយុវនារី

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

​មិនធម្មតាទេ​លើក​នេះ​ វៀតណាមស្វាគមន៍​មេដឹកនាំចិន ​ដោយ​បាញ់​កាំភ្លើង​ធំ​២១ដើម​​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​តើចិន​និង​វៀតណាម នឹង​ចុះ​កិច្ច​ព្រម​ព្រៀងអ្វីខ្លះក្នុងដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី​ ​ចំពេល​ពិភព​លោកតានតឹងខ្លាំង​?​

សត្វផ្សោត
ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជលផលខេត្តកំពត សង្គ្រោះសត្វផ្សោតសមុទ្រកម្រ៣ក្បាលឲ្យចូលតំបន់ទឹកជ្រៅវិញ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​លោ ស៊ី ជីនពីង ទៅ​ដល់រដ្ឋធានី​ហាណូយ​សម្រាប់​ទស្សនកិច្ច​២ថ្ងៃ​​ ១៤-​១៥មេសា​

Sokha Hotels

ព័ត៌មានពេញនិយម