ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្រ្តព្រមានថា ឆ្នាំនេះ ពិភពលោកនឹងជួបគ្រោះធម្មជាតិ សាហាវៗជាងឆ្នាំមុនទៅទៀត
ត្បិត២០២៣ ជាប់ជាឆ្នាំក្តៅបំផុតក្នុងប្រវត្តិសាស្រ្តក៏ពិតមែន ប៉ុន្តែពេលនេះ អ្នកជំនាញមួយចំនួនបានព្រមានថា ឆ្នាំ២០២៤ នឹងក្តៅជាងឆ្នាំមុនទៅទៀត ហើយពោរពេញទៅដោយគ្រោះធម្មជាតិ ដែលកាន់តែកាចសាហាវឡើងៗ។

ជាការពិត អាកាសធាតុសកលលោកឡើងក្តៅលើសកម្រិតមធ្យម គឺជាចម្បងបណ្តាលមកពី ការដុតឥន្ធនៈហ្វូស៊ីល ធ្វើឲ្យបរិមាណឧស្ម័នផ្ទះកញ្ចក់នៅក្នុងបរិយាកាស កើនឡើង។
ក្នុងឆ្នាំ២០២៣ សីតុណ្ហភាពជាមធ្យមគឺប្រហែល១.៤អង្សាសេ ហើយឥឡូវ ក្រុមអ្នកវិទ្យាសាស្រ្តប៉ាន់ស្មានថា សីតុណ្ហភាពជាមធ្យមក្នុងឆ្នាំ២០២៤នេះ នឹងអាចឈានដល់១.៦អង្សាសេឯណោះ។

កត្តាដែលនាំឲ្យអ្នកវិទ្យាសាស្រ្តព្រមានបែបនេះគឺ ពាក់ព័ន្ធទៅនឹងបាតុភូត El Niño។ El Niño ត្រូវបានកំណត់លក្ខណៈដោយសីតុណ្ហភាពទឹកសមុទ្រក្តៅ នៅតំបន់ត្រូពិកប៉ាស៊ីហ្វិក ខុសពី La Niña ដែលត្រូវបានកំណត់លក្ខណៈដោយសីតុណ្ហភាពទឹកសមុទ្រត្រជាក់។
នៅពេលសីតុណ្ហភាពលើផ្ទៃសមុទ្រឡើងកម្តៅក្នុងអំឡុងពេល El Niño, ខ្យល់ខាងលើទឹកក៏ក្តៅដូចគ្នាដែរ ដោយសារតែការផ្លាស់ប្តូរចរន្តទឹកសមុទ្រ និងលំនាំអាកាសធាតុ។

លោកស្រី Ulla Heede អ្នកវិទ្យាសាស្ត្រនៅអង្គការមិនរកប្រាក់ចំណេញ [C]Worthy បានបញ្ជាក់ថា កត្តាជាច្រើនបូករួមទាំងចរន្តខ្យល់ក្តៅនៅលើផ្ទៃមហាសមុទ្រ ជាហេតុបង្កឲ្យមានគំរូអាកាសធាតុផ្សេងៗ។ ម្យ៉ាងវិញទៀត តាមធម្មតា បើ El Niño ចូលដល់ឆ្នាំទី២ នោះវាតែងតែក្តៅជាងឆ្នាំទី១ ហើយបង្កើតបានជាគ្រោះធម្មតជាតិកាន់តែកាចសាហាវ ដូចជាទឹកជំនន់ រលកកម្តៅ ភ្លើងឆេះព្រៃ ព្យុះ និងគ្រោះរាំងស្ងួតជាដើម។ នេះមានន័យថា ឆ្នាំ២០២៤ ពិភពលោកនឹងជួបគ្រោះធម្មជាតិ សាហាវៗជាងឆ្នាំ២០២៣ទៅទៀត។
សូមបញ្ជាក់ កាលពីឆ្នាំ២០២៣, កក្កដា គឺជាខែដែលក្តៅបំផុត ចំណែកថ្ងៃទី៦ខែកក្កដា គឺជាថ្ងៃដែលក្តៅបំផុត ហើយអ្នកវិទ្យាសាស្រ្តបានព្រមានឲ្យយើងគ្រប់គ្នា គួរតែត្រៀមខ្លួនឲ្យបានគ្រប់គ្រាន់ ដើម្បីទប់ទល់នឹងគ្រោះធម្មជាតិណាមួយក្នុងឆ្នាំ២០២៤នេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Straits Times
ចុចអាន៖ សោកនាដកម្មគ្រោះធម្មជាតិ ឆក់យកជីវិតមនុស្សជាង ២ម៉ឺននាក់ ត្រឹមប៉ុន្មានថ្ងៃ នៅប្រទេស២ ក្នុងទ្វីបតែមួយ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ