Connect with us

ព័ត៌មានអន្ដរជាតិ

កងទ័ពជនជាតិភាគតិច មីយ៉ាន់ម៉ា បើកការវាយប្រហារលើបន្ទាយទ័ព​ជើងទឹករបស់រដ្ឋាភិបាលយោធា

បានផុស

នៅ

សម្ព័ន្ធក្រុមប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ាបានបើកការវាយប្រហារទៅលើបន្ទាយទ័ពកងទ័ពជើងទឹករបស់រដ្ឋាភិបាលយោធាក្នុងរដ្ឋរ៉ាក់ឃីនភាគខាងលិចប្រទេស ដែលជាបន្ទាយ​ទ័ព​ជើង​ទឹកដ៏​ធំ​បំផុត​មួយ​របស់​ប្រទេស មានទីតាំងស្ថិតនៅក្នុងផ្នែកមួយនៃតំបន់កំពុងដំណើរការគម្រោងវិនិយោគរបស់ចិន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​វាយ​ប្រហារ​នេះ​ត្រូវ​បានធ្វើឡើង​កាលពីថ្ងៃអង្គារ ដោយ​កង​ទ័ពអារ៉ាកាន់​នៅ​ក្នុង​ក្រុង Kyaukphyu រដ្ឋ​រ៉ាក់ឃីន ខណៈកង​ទ័ព​ជើង​ទឹក Danyawaddy ក៏ដក​អាវុធ​ធុន​តូច និងកាំភ្លើងធំបាញ់តបតវិញផងដែរ ។ នេះ​បើយោង​តាម​អ្នកភូមិម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ ដោយសារហេតុផលសុវត្ថិភាពផ្ទាល់ខ្លួន ។

ប្រភពដដែលបន្តថា បន្ទាយកងទ័ពជើងទឹក Danyawaddy គឺជាផ្នែកមួយនៃទីក្រុងកំពង់ផែទឹកជ្រៅ Kyaukphyu ដែល​ស្ថិត​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​ចិន​កំពុង​ធ្វើការអភិវឌ្ឍនៅឡើយ ខណៈអ្នកភូមិបាននិយាយថា ការប្រយុទ្ធគ្នាកាលពីខែធ្នូកន្លងទៅបានរារាំងដំណើរការទាំងគម្រោងកំពង់ផែ និងផ្លូវដែកដែលរដ្ឋាភិបាលយោធាបានអនុម័តនៅឆ្នាំ២០២៣ ។

គួរបញ្ជាក់ថា ប្រទេសចិនបានអំពាវនាវជាញឹកញាប់ទាំងរដ្ឋាភិបាលយោធា និងក្រុមឧទ្ទាមប្រឆាំងឲ្យការពារគម្រោងអភិវឌ្ឍន៍របស់ខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ា ក៏ដូចជា​រក្សា​ស្ថិរភាពនៅ​តំបន់​ព្រំដែនផងដែរ ខណៈការ​វាយ​ប្រហារ​កាល​ពីដើមសប្ដាហ៍​កន្លងទៅនេះ គឺ​ជា​ការ​វាយ​ប្រហារលើក​ដំបូង​របស់​កង​ទ័ព​អារ៉ាកាន់​លើបន្ទាយ​ទ័ព​ជើង​ទឹក​ក្នុង​ក្រុង Kyaukphyu ស្របពេលដែលកងទ័ពមួយនេះចិញ្ចឹមចិត្តដណ្តើមកាន់កាប់បន្ទាយទ័ពទាំងអស់នៅក្នុងទីក្រុង Paletwa ដែលជាទីក្រុងមួយស្ថិតនៅភាគខាងលិចរបស់រដ្ឋឈីន ៕

ប្រែសម្រួលដោយ ៖ គង់ សំអាន

ប្រភព ៖ MGR Online

ចុចអាន ៖ កងទ័ពជនជាតិភាគតិច មីយ៉ាន់ម៉ា វាយដណ្ដើមបានទីក្រុងជាប់ព្រំដែន ចិន បន្ថែមទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទី មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ១៩ នាទី មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម១ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម