Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងសាំងពិភពលោកស្ទុះឡើង ១ ភាគរយ ដាក់លក់ជាង ២ ដុល្លារ​ក្នុងមួយលីត្រ

បានផុស

នៅ

សារព័ត៌មាន Reuters បានចុះផ្សាយថា សន្ទស្សន៍តម្លៃប្រេងសាំងរបស់ក្រុមហ៊ុនធំៗនៅលើសកលលោកបានហក់ឡើងថ្លៃប្រមាណ ១ ភាគរយក្នុងរយៈពេល ២ ថ្ងៃជាប់គ្នា ដោយសារតែរឿងក្រពុលមុខនៃការផ្គត់ផ្គង់នៅមជ្ឈិមបូព៌ាដែលបណ្ដាលមកពីភ្លើងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនប្រេងអន្តរជាតិម៉ាក Brent បានឡើងថ្លៃ ៧២ សេន ឬ ០.៩ ភាគរយ ដាក់លក់ក្នុងតម្លៃ ៧៨.៣១ ដុល្លារក្នុងមួយបារ៉ែល (ស្មើ ២.០៣ ដុល្លារក្នុងមួយលីត្រ) ខណៈកាលពីថ្ងៃពុធ ក្រុមហ៊ុនមួយនេះដាក់លក់ក្នុងតម្លៃ ៧៧ ដុល្លារក្នុងមួយបារ៉ែល (២.០៦ ដុល្លារក្នុងមួយលីត្រ) ។

ចំណែកក្រុមហ៊ុនប្រេងអាមេរិក West Texas Intermediate (WTI) ដែលដាក់លក់លើទីផ្សារអន្តរជាតិក្នុងពេលដំណាលគ្នានេះហក់ឡើង ៧៧ សេន ឬ ១.១ ភាគរយ ពោលលក់ក្នុងតម្លៃ ៧៣.០១ ដុល្លារក្នុងមួយបារ៉ែល (ស្មើ ២.១៧ ដុល្លារក្នុងមួយលីត្រ) ។

ទោះយ៉ាងណា ការឡើងថ្លៃប្រេងប្រមាណ ១ ភាគរយនេះ គឺតិចជាងកាលពី ២ ថ្ងៃមុនៅឡើយទេ ពោលកាលពីថ្ងៃអង្គារតម្លៃប្រេងលើសកលលោកស្ទុះងើបប្រហែល ២ ភាគរយ ខណៈដែលកាលពីថ្ងៃចន្ទមានសន្ទុះរហូតដល់ ៣ ភាគរយឯណោះ ។

គួរបញ្ជាក់ថា ក្រុមឧទ្ទាមហ៊ូធីរបស់ប្រទេសយេម៉ែននៅតែមិនបន្ថូរដៃក្នុងការបាញ់បោះគ្រាប់រ៉ុកកែត និងយន្តហោះគ្មានមនុស្សបើកលើកប៉ាល់ដឹកជញ្ជូនដែលហ៊ានផ្ដល់ជំនួយទៅឲ្យអ៊ីស្រាអែលតាមផ្លូវទឹកនៅសមុទ្រក្រហមដើម្បីបង្ហាញចិត្តគាំទ្រទៅដល់ក្រុមម៉ាស ខណៈការវាយប្រហារទាំងនោះបង្កឲ្យមានការខ្លាចញញើតដល់នាវាពាណិជ្ជកម្មលែងហ៊ានផ្គត់ផ្គង់ប្រេងចូលមកកាន់តំបន់នានា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ចុចអាន ៖ លោក Macron តែងតាំងនាយករដ្ឋមន្ត្រីថ្មី ជាបុរសស្រលាញ់ភេទដូចគ្នា វ័យ ៣៤ ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម