Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក និងអង់គ្លេស ទ្រាំលែងបានហើយ ត្រូវបង្ខំចិត្ត ប្រើធម៌ក្តៅ លើក្រុមហ៊ូធី 

បានផុស

នៅ

សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានប្រកាសថា សម្ព័ន្ធមិត្តទាំងពីរ ទ្រាំលែងបានហើយ ពោលគឺនឹងត្រូវបង្ខំចិត្តចាត់វិធានការយោធា ទៅលើក្រុមឧទ្ទាម ហ៊ូធី របស់ប្រទេសយេម៉ែន បន្ទាប់ពីចលនានេះ បើកការវាយប្រហារទ្រង់ទ្រាយធំបំផុត មិនធ្លាប់មានពីមុនមកទៅលើកប៉ាល់ដឹកទំនិញនៅសមុទ្រក្រហម។

(រូបថត៖ ក្រសួងការពារជាតិអង់គ្លេស)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងការវាយប្រហារកាលពីយប់ថ្ងៃអង្គារទី៩ខែមករា យន្តហោះចម្បាំងនិងនាវាពិឃាដ បានបាញ់ទម្លាក់ដ្រូន១៨គ្រឿងនិងមីស៊ីល៣គ្រាប់ ដែលបាញ់ពីសំណាក់ក្រុមគាំទ្រដោយអ៊ីរ៉ង់។

រឿងហេតុដូច្នេះ ទើបសម្ព័ន្ធមិត្តទាំង២បានព្រមានអំពីផលវិបាក ហើយនៅពេលសួរអំពីការវាយប្រហារទ្រង់ទ្រាយធំនៅក្នុងប្រទេសយេម៉ែន រដ្ឋមន្ត្រីការពារជាតិចក្រភពអង់គ្លេសលោក Grant Shapps បានឆ្លើយតបថា “យើងនឹងប្រើធម៌ក្តៅ”។

រដ្ឋមន្ត្រីការពារជាតិចក្រភពអង់គ្លេសលោក Grant Shapps (រូបថត៖ BBC)

ពាក់ព័ន្ធការវាយប្រហារដដែលនោះ ក្រុម ហ៊ូធី អះអាងថា ពួកគេគឺកំណត់គោលដៅលើកប៉ាល់អាមេរិក ដែលគាំទ្រអ៊ីស្រាអែល។ ពួកគេអះអាងម្តងហើយម្តងទៀត ពួកគេកំពុងវាយប្រហារនាវាឈ្មួញដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល ដើម្បីប្រឆាំងចំពោះសកម្មភាពរបស់អ៊ីស្រាអែល ខណៈសង្រ្គាមនៅហ្គាហ្សា កំពុងបន្ត។

សូមបញ្ជាក់ ការវាយប្រហារកាលពីថ្ងៃអង្គារគឺជាការវាយប្រហារលើកទី២៦ លើកប៉ាល់ពាណិជ្ជកម្មក្នុងសមុទ្រក្រហម ចាប់តាំងពីថ្ងៃទី១៩ខែវិច្ឆិកាមក។

(រូបថត៖ AFP)

ការវាយប្រហារកាន់តែខ្លាំងឡើងៗនេះហើយ ទើបបង្ខំឲ្យក្រុមហ៊ុនដឹកជញ្ជូនទូទាំងពិភពលោក បង្វែរកប៉ាល់ចេញពីសមុទ្រក្រហមទៅជុំវិញឆកសមុទ្រ Good Hope នៅចុងភាគខាងត្បូងនៃទ្វីបអាហ្វ្រិកវិញ។

សម្រាប់ទំនិញដែលដឹកពីអាស៊ីទៅអឺរ៉ុប ឬអាមេរិកខាងជើង, ការធ្វើដំណើរតាមផ្លូវវាងនេះ មានន័យថា ពួកគេត្រូវធ្វើដំណើរឆ្ងាយជាងមុនប្រហែល ១១១១០គីឡូម៉ែត្រទៀត ហើយអាចពន្យាពេលដឹកជញ្ជូនដល់ទៅមួយខែ ដូចនេះពិតណាស់ វាមិនអាចចៀសផុតឡើយដែលថ្លៃដឹកជញ្ជូនត្រូវអស់ច្រើនជាងមុន។

ការវាយប្រហារ បានគំរាមកំហែងយ៉ាងខ្លាំងដល់លំហូរនៃទំនិញពាណិជ្ជកម្មតាមរយៈសមុទ្រក្រហម និងព្រែកជីកស៊ុយអេ ដែលជាសរសៃឈាមដ៏សំខាន់សម្រាប់ពាណិជ្ជកម្មរវាងអាស៊ី និងបស្ចិមប្រទេស៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ អ្នកជំនាញអន្តរជាតិ ព្រមានឲ្យត្រៀមខ្លួន! តម្លៃប្រេង អាចឡើងថ្លៃមួយគុណនឹងពីរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ២ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

ធនាគារកណ្តាលកម្ពុជានឹងបន្តសហការជាមួយចិនលើវិស័យហិរញ្ញវត្ថុ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម