ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីថ្មីរូបសង្ហារបស់ បារាំង ប្រឡូករឿងនយោបាយតាំងពីរៀននៅវិទ្យាល័យ
ប្រធានាធិបតីបារាំងលោក Emmanuel Macron បានតែងតែងលោក Gabriel Attal ជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុត ចាប់តាំងពីការកកើតសាធារណរដ្ឋទី ៥ ជំនួសតំណែងលោកស្រី Elisabeth Borne ដែលបានសម្រេចចិត្តដាក់លិខិតលាលែងកាលពីថ្ងៃចន្ទ ។
លោក Gabriel Attal ដែលបច្ចុប្បន្នមានវ័យ ៣៤ ឆ្នាំត្រូវបានគេចាត់ទុកថាជាសិស្សដ៏ឆ្នើមមួយរូបនៅក្នុងមុខវិជ្ជាច្បាប់ និងនយោបាយ ដោយសារតែធំធាត់នៅក្នុងគ្រួសារមានឪពុកជាមេធាវី និងជាអ្នកដឹកនាំកុន ខណៈម្ដាយជាបុគ្គលិកធ្វើការនៅក្រុមហ៊ុនផលិតកុនដូចគ្នា ។
កើតក្នុងឆ្នាំ ១៩៨៩ នៅទីក្រុង Clamart ក្បែរទីក្រុងប៉ារីស កុមារា Attal បានចុះឈ្មោះចូលសិក្សានៅសាលាឯកជនមួយកន្លែងក្នុងឆ្នាំ១៩៩៥ ហើយបានបញ្ចប់ថ្នាក់វិទ្យាល័យ និងបន្តឈានជើងចូលថ្នាក់មហាវិទ្យាល័យសិក្សាផ្នែកច្បាប់នៅឯសាកលវិទ្យាល័យ Pantheon-Assas University ពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១១ ។
មែនទែនទៅ លោក Attal បានប្រឡូកក្នុងសកម្មភាពនយោបាយដំបូងតាំងតែពីរៀននៅថ្នាក់វិទ្យាល័យខ្ទង់ឆ្នាំ ២០០៦ មកម្ល៉េះ ពោលក្នុងពេលដែលលោកចូលរួមក្នុងការតវ៉ាជាមួយយុវជនផ្សេងទៀតនៅប្រទេសបារាំង ។ ទោះយ៉ាងណា Attal តាំងចិត្តមិនបោះបង់ចោលការសិក្សាឡើយ ដោយបញ្ចប់ថ្នាក់មហាវិទ្យាល័យ និងរៀនចប់អនុបណ្ឌិតផ្នែកកិច្ចការសាធារណៈនៅសកលវិទ្យាល័យ Sciences Po នាឆ្នាំ ២០១២ ។
ទាំងស្អាត ឆ្លាត និងសង្ហា បុរសដែលសារព័ត៌មានក្នុងស្រុកចុះផ្សាយថា ស្រលាញភេទដូចគ្នារូបនេះបានប្រកាសចូលរួមជីវិតនយោបាយជាសមាជិកសភារបស់គណបក្សសង្គមនិយម និងត្រូវបានរដ្ឋាភិបាលបារាំងផ្ដល់សេចក្ដីទុកចិត្តឲ្យចាប់ផ្តើមបម្រើការងារជារដ្ឋមន្ត្រីក្រសួងសុខាភិបាលជំនួសលោកស្រី Marisol Touraine ក្នុងឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៧ ។
មួយឆ្នាំក្រោយមក ពោលនៅឆ្នាំ ២០១៨ លោក Attal ត្រូវបានតែងតាំងជាអ្នកនាំពាក្យរបស់រដ្ឋាភិបាល និងមានតំណែងជារដ្ឋមន្ត្រីគណនេយ្យសាធារណៈ ក៏ដូចជាតួនាទីខ្លឹមៗផ្សេងទៀតដល់ឆ្នាំ ២០២២ ។ រហូតខែកក្កដា ឆ្នាំ ២០២៣ បុរសវ័យ ៣៤ ឆ្នាំរូបនេះបានសម្រេចចិត្តលាលែងពីមុខតំណែងទាំងនោះ ដើម្បីទទួលកៅអីថ្មីជារដ្ឋមន្ត្រីអប់រំ ប៉ុន្តែទោះជាយ៉ាងណា តំណែងមួយនេះលោកត្រូវរងការរិះគន់យ៉ាងចាស់ដៃពាក់ព័ន្ធទៅនឹងការសម្រេចចិត្តហាមឃាត់សិស្សនិស្សិតស្រីៗមិនឲ្យស្លៀកឈុតឥស្លាម abaya ចូលរៀននោះឡើយដើម្បីធានាការអនុវត្តច្បាប់ទម្លាប់នៅក្នុងការអប់រំនៅទូទាំងប្រទេសបារាំង ។
គួរបញ្ជាក់ថា លោក Gabriel Attal បានចូលអង្គុយកៅអីនាយករដ្ឋមន្ត្រីបារាំងជាផ្លូវការកាលពីថ្ងៃអង្គារ ខណៈបុរសវ័យក្មេងដែលត្រូវបានគេចាត់ទុកជា ផ្កាយកំពុងរះក្នុងជួរគណៈរដ្ឋមន្ត្រីរបស់លោក Macron បានហៅការផ្ដល់សេចក្ដីទុកចិត្តនេះជា សញ្ហាបង្ហាញការជឿទុកចិត្តទៅដល់យុវវ័យ ហើយលោកក៏បានដាក់ចិត្តដាក់កាយប្រឹងប្រែងជួយទៅដល់ជីវភាពរបស់ពលរដ្ឋក្នុងប្រទេសផងដែរ ៕
អត្ថបទ ៖ ជីវ័ន្ត
ចុចអាន ៖ លោក Macron តែងតាំងនាយករដ្ឋមន្ត្រីថ្មី ជាបុរសស្រលាញ់ភេទដូចគ្នា វ័យ ៣៤ ឆ្នាំ
-
ចរាចរណ៍៧ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ