ព័ត៌មានអន្ដរជាតិ
ទស្សនាទិដ្ឋភាពនៃពិធីគ្រងឈុតប្រពៃណីព្រុយណេ របស់ព្រះបុត្រា Abdul Mateen និងព្រះនាង Anisha
ព្រះរាជពិធីរៀបអភិសេករបស់ព្រះអង្គម្ចាស់ Abdul Mateen និង Anisha Isa Kalebic បានបន្តកាលពីយប់មិញជាមួយនឹងពិធី Majlis Istiadat Berbedak Pengant Diraja ជាការបង្ហាញចម្រុះពណ៌នៃទំនៀមទម្លាប់របស់ស្តេចព្រុយណេ ដែលមានអាយុកាលរាប់សតវត្ស នៅ Balai Singgahsana Indera Buana នៃវិមានប្រណិត Nurul Iman។
ក្រោមពិធីប្រពៃណីដ៏យូរលង់មួយនេះមាន ក្រោមព្រះវត្តមានព្រះចៅ ស៊ុលតង់ Hassanal Bolkiah និងព្រះមហាក្សត្រីយានី Raja Isteri Pengiran ព្រមទាំងព្រះញាតិវង្សានុវង្ស ព្រមទាំងឥស្សរជនជាន់ខ្ពស់ក្នុងប្រទេសយ៉ាងច្រើនកុះករ។

យ៉ាងក៏ដោយ នៅពេលពិធីបានចាប់ផ្ដើមដំបូង រាជបុត្រ Abdul Mateen នឹងត្រូវទូលថ្វាយព្រះបិតា មុននឹងព្រះមហាក្សត្រយល់ព្រមក្នុងការចាប់ផ្ដើមពិធីថ្វាយព្រះភ្លើង។ បន្ទាប់ពីទទួលបានការយល់ព្រមពីស្ដេចស៊ុលតង់ ព្រះអង្គម្ចាស់ Mateen ទ្រង់យាងទៅកាន់ into Balai Singgahsana Indera Buana ដោយគ្រងនូវអភិសេកបែបប្រពៃណីហៅ sepangadak merah និង regalia អមដោយព្រះអង្គម្ចាស់ Haji Sufri Bolkiah ព្រមទាំងព្រះញាតិវង្សានុវង្សដទៃទៀត មានទាំងកាន់នូវដាវ, លំពែង, ឆ័ត្រ និងគ្រឿងឥស្សរិយជាច្រើនរាប់មិនអស់។
ក្រោយមកទើបលេចព្រះវត្តមានព្រះនាង Anisha Isa Kalebic គ្រងនូវឈុតប្រពៃណីមិនខុសពីព្រះស្វាមីទ្រង់អមដំណើរជាមួយនឹងព្រះរៀមៗដោយមានកាន់នូវគ្រឿងឥស្សរិយមិនខុសគ្នាប៉ុន្មាននោះទេ។
ដោយឡែក កាលពីថ្ងៃទី០២ នៃព្រះរាជពិធិអភិសេករបស់បុត្រា Abdul Mateen និងព្រះនាង Anisha ដោយយោងតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មានព្រុយណេបានបង្ហោះនូវទិដ្ធភាពជារួម ក្នុងពិធីសាសនាឥស្លាមក្រោមព្រះវត្តមានដ៏ខ្ពង់ខ្ពស់របស់ស្ដេចស៊ុលតង់ Hassanal Bolkiah អមនឹងព្រះញាតិវង្សានុវង្ស ព្រមទាំងឥស្សរជនជាន់ខ្ពស់ក្នុងប្រទេស។
លើសពីនេះទៀតនៅថ្ងៃ១៤ជាថ្ងៃពិធីអភិសេកចុងក្រោយ ប្រព័ន្ធផ្សព្វផ្សាយពិភពលោកបានប៉ាន់ស្មានថា ព្រះអង្គម្ចាស់ William និងព្រះនាង Kate Middleton អាចនឹងយាងចូលរួមក្នុងពិធីអភិសេករបស់បុត្រាព្រុយណេ បន្ទាប់ពីស្តេចស៊ុលតង់បានក្លាយជាភ្ញៀវដ៏សំខាន់ក្នុងពិធីអភិសេករបស់គូស្នេហ៍រាជវង្សអង់គ្លេសកាលឆ្នាំ ២០១១។
សូមបញ្ចាក់ដែរថា ព្រះនាង Anisha និងព្រះអង្គម្ចាស់ Mateen បានទាក់ទងគ្នាអស់រយៈពេល៥ ឆ្នាំមកហើយ។ ទ្រង់ស្គាល់គ្នាតាំងពីកុមារភាព ស្របពេលដែលបងប្រុសរបស់នាង Danial Deen Isa-Kalebic ត្រូវបានគេនិយាយថា ជាមិត្តជិតស្និទ្ធនឹងព្រះអង្គម្ចាស់ Mateen យ៉ាងស្អិតរមួតថែមទៀត។ ចំណែកជីតានាងក៏ជាដៃស្ដាំស្ដេចស៊ុលតង់ទុកចិត្តបំផុត ដូច្នេះមិនមែនជារឿងចម្លែកទេ ដែលទ្រង់ទាំងពីរឈានដល់ថ្ងៃអភិសេកឡើងមក៕
សូមទស្សនារូបភាពខាងក្រោម














អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ព្រះសុណិសាស្ដេចស៊ុលតង់ គ្រងឈុតដំបូងក្នុងថ្ងៃអភិសេកជាមួយព្រះរាជបុត្រ Mateen

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ