ព័ត៌មានអន្ដរជាតិ
អាហ្រ្វិកខាងត្បូង ចោទប្រកាន់អ៊ីស្រាអែលបំពានលើអនុសញ្ញាប្រល័យពូជសាសន៍របស់អង្គការសហប្រជាជាតិ
ប្រទេសអាហ្រ្វិកខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា បានចោទប្រកាន់អ៊ីស្រាអែលថាបានបំពានលើអនុសញ្ញាប្រល័យពូជសាសន៍របស់អង្គការសហប្រជាជាតិ ។ មិនតែប៉ុណ្ណោះ ទីក្រុងព្រីតូរីយ៉ា ថែមទាំងបានដាក់ពាក្យបណ្តឹងជាបន្ទាន់មួយទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីបង្ខំឱ្យអ៊ីស្រាអែលផ្អាកជាបន្ទាន់ នូវប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សា ។

លោក Ronald Lamola រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃទីក្រុង ព្រីតូរីយ៉ា បាននិយាយថា គ្មានការវាយប្រហារដោយប្រដាប់អាវុធលើទឹកដីដែលមានឈ្មោះជារដ្ឋនោះទេ ទោះបីជាក្នុងករណីធ្ងន់ធ្ងរប៉ុណ្ណាក៏ដោយ ។ លោកបានបន្ថែមថា “ការឆ្លើយតបរបស់អ៊ីស្រាអែលចំពោះការវាយប្រហារថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ គឺច្បាស់ណាស់ អាចនិយាយបានថា ជាការធ្វើឱ្យមានការរំលោភលើអនុសញ្ញា ICJ ។
ជាមួយនឹងការលើកឡើងរបស់ក្រុងព្រីតូរីយ៉ា ខាងលើនេះផងដែរ អ៊ីស្រាអែលបានច្រានចោល និងចាត់ទុកថា ជាការលើកឡើងមិនត្រឹមត្រូវ ហើយអាក្រក់បំផុត ។
សង្រ្គាមនៅតំបន់ហ្គាហ្សាបានផ្ទុះឡើង នៅពេលដែលក្រុមហាម៉ាស់បើកការវាយប្រហារដែលមិនធ្លាប់មានពីមុនមក ដែលបណ្តាលឱ្យមនុស្សប្រហែល ១,១៥០ នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ីស្រាអែល ដែលភាគច្រើនជាជនស៊ីវិល នេះបើយោងតាមការបូកសរុបរបស់ AFP ដោយផ្អែកលើតួលេខផ្លូវការ។យ៉ាងណាមិញ ជាឆ្លើយតបទៅកាន់ក្រុមហាម៉ាស់ អ៊ីស្រាអែលក៏បានប្រើយុទ្ធនាការយោធាឥតឈប់ឈរ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៣,៣៥៧ នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ។ នេះបើយោងតាមរបាយការណ៍ពីក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស ។
ទាក់ទងនឹងសកម្មភាពឆ្លើយតបរបស់អ៊ីស្រាអែលនេះ អាហ្វ្រិកខាងត្បូងអះអាងថា អ៊ីស្រាអែលកំពុងបំពានលើការប្តេជ្ញាចិត្តរបស់ខ្លួនក្រោម អនុសញ្ញាស្តីពីអំពើប្រល័យពូជសាសន៍របស់អង្គការសហប្រជាជាតិ ដែលជាសន្ធិសញ្ញាចុះហត្ថលេខានៅឆ្នាំ ១៩៤៨ ៕
ប្រែសម្រួលដោយ÷ ប៉ោ កុសល
ប្រភព÷ CNA

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ