Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុត អាមេរិកនិងអង់គ្លេស រួមកម្លាំងគ្នា បើកការសងសឹកក្រុមឧទ្ទាមហ៊ូធី នៅយេម៉ែន

បានផុស

នៅ

តាមការចុះផ្សាយរបស់ The Times នៅថ្ងៃសុក្រទី១២ខែមករា, ចក្រភពអង់គ្លេសនិងសហរដ្ឋអាមេរិក បានចាប់ផ្តើមការទម្លាក់គ្រាប់បែកប្រឆាំងក្រុមឧទ្ទាមហ៊ូធី នៅក្នុងប្រទេសយ៉េមែនហើយ ក្រោយចលនាគាំទ្រដោយអ៊ីរ៉ង់នេះ មិនខ្វល់នឹងការព្រមាន ហើយនៅតែបន្តវាយប្រហារលើកប៉ាល់ពាណិជ្ជកម្មនៅក្នុងសមុទ្រក្រហម។

នាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak (រូបថត៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក យោងតាម BBC បានឲ្យដឹងថា នាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak បានសម្រេចពួតដៃជាមួយអាមេរិកដើម្បីប្រយុទ្ធជាមួយក្រុមហ៊ូធី ហើយរឿងនេះ ក៏ឆ្លងកាត់ការយល់ព្រមពីគណៈរដ្ឋមន្ត្រីដែរ។

បច្ចុប្បន្ន ចក្រភពអង់គ្លេសមាននាវាចម្បាំងចំនួន៣គ្រឿង៖ HMS Diamond, HMS Lancaster និង HMS Richmond កំពុងឈរជើងនៅក្នុងតំបន់ស្រាប់ ដូចនេះមានន័យថា ប្រតិត្តិការសងសឹក ច្បាស់ជាប្រព្រឹត្តទៅដោយរលូន។

ស្របពេលជាមួយគ្នានោះ Reuters ផ្សាយថា ក្រសួងការពារជាតិអាមេរិក ក៏បានបញ្ជាក់ពីការវាយប្រហារនៅប្រទេសយេម៉ែនផងដែរ។ ក្រសួងប្រកាសថា ខ្លួនបានបាញ់មីស៊ីលចេញពីយន្តហោះ នាវា និងនាវាមុជទឹក ទៅលើរោងចក្រនិងឃ្លាំងអាវុធរបស់ក្រុមហ៊ូធី។

(រូបថត៖ NBC)

កាលពីថ្ងៃពុធទី១០ខែមករា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសព្រមានថា សម្ព័ន្ធមិត្តទាំងពីរ ទ្រាំលែងបានហើយ ពោលគឺនឹងត្រូវបង្ខំចិត្តចាត់វិធានការយោធា ទៅលើក្រុមឧទ្ទាម ហ៊ូធី បន្ទាប់ពីចលនានេះ បើកការវាយប្រហារទ្រង់ទ្រាយធំបំផុត មិនធ្លាប់មានពីមុនមកទៅលើកប៉ាល់ដឹកទំនិញនៅសមុទ្រក្រហម។

ការវាយប្រហារកាលពីថ្ងៃអង្គារទី៩របស់ក្រុមហ៊ូធី គឺជាការវាយប្រហារលើកទី២៦ លើកប៉ាល់ពាណិជ្ជកម្មក្នុងសមុទ្រក្រហម ចាប់តាំងពីថ្ងៃទី១៩ខែវិច្ឆិកាមក។ ទង្វើកាន់តែគឃ្លើននេះហើយ ទើបបង្ខំឲ្យក្រុមហ៊ុនដឹកជញ្ជូនទូទាំងពិភពលោក បង្វែរកប៉ាល់ចេញពីសមុទ្រក្រហមទៅជុំវិញឆកសមុទ្រ Good Hope នៅចុងភាគខាងត្បូងនៃទ្វីបអាហ្វ្រិកវិញ។

(រូបថត៖ ក្រសួងការពារជាតិអង់គ្លេស)

សម្រាប់ទំនិញដែលដឹកពីអាស៊ីទៅអឺរ៉ុប ឬអាមេរិកខាងជើង, ការធ្វើដំណើរតាមផ្លូវវាងនេះ មានន័យថា ពួកគេត្រូវធ្វើដំណើរឆ្ងាយជាងមុនប្រហែល ១១១១០គីឡូម៉ែត្រទៀត ហើយអាចពន្យាពេលដឹកជញ្ជូនដល់ទៅមួយខែ ដូចនេះពិតណាស់ វាមិនអាចចៀសផុតឡើយដែលថ្លៃដឹកជញ្ជូនត្រូវអស់ច្រើនជាងមុន។

ការវាយប្រហារ បានគំរាមកំហែងយ៉ាងខ្លាំងដល់លំហូរនៃទំនិញពាណិជ្ជកម្មតាមរយៈសមុទ្រក្រហម និងព្រែកជីកស៊ុយអេ ដែលជាសរសៃឈាមដ៏សំខាន់សម្រាប់ពាណិជ្ជកម្មរវាងអាស៊ី និងបស្ចិមប្រទេស៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អាមេរិក និងអង់គ្លេស ទ្រាំលែងបានហើយ ត្រូវបង្ខំចិត្ត ប្រើធម៌ក្តៅ លើក្រុមហ៊ូធី 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម