ព័ត៌មានអន្ដរជាតិ
ផ្ទុះឆេះរោងចក្រផលិតផាវនៅឥណ្ឌាស្លាប់ និងរបួស ៣៥ នាក់
ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ១៥ នាក់បានស្លាប់ និងជាង ២០ នាក់ទៀតបានរងរបួសដោយសារការផ្ទុះនៅក្នុងរោងចក្រផលិតផាវនៅរដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌា ។
ស្ថានីយទូរទស្សន៍ NDTV បានរាយការណ៍កាលពីល្ងាចថ្ងៃសុក្រថា ឧប្បត្តិហេតុនេះបានកើតឡើងនៅក្នុងស្រុក Virudhunagar ។
មន្រ្តីមកពីនាយកដ្ឋានពន្លត់អគ្គិភ័យក្នុងស្រុកបានប្រាប់ទូរទស្សន៍ NDTV ថា “ការប៉ះគ្នាក្នុងពេលលាយសារធាតុគីមីហាក់ដូចជាបណ្តាលឲ្យផ្ទុះរោងចក្រនេះ” ។
ទន្ទឹមនោះនាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បានសម្តែងសមានទុក្ខចំពោះការផ្ទុះដ៏សាហាវនេះផងដែរ ។
លោក Modi បានសរសេរលើបណ្ដាញ Twitter ថា “អគ្គិភ័យនៅរោងចក្រផលិតផាវនៅស្រុក Virudhunagar រដ្ឋ Tamil Nadu កំពុងក្រៀមក្រំណាស់ ។ ក្នុងរយៈពេលដ៏ទុក្ខព្រួយនេះចិត្តរបស់ខ្ញុំគឺនៅជាមួយក្រុមគ្រួសារដែលបាត់បង់ជីវិត ។ ខ្ញុំសង្ឃឹមថាអ្នករងរបួសឆាប់ជាសះស្បើយ ។ អាជ្ញាធរកំពុងធ្វើការនៅមូលដ្ឋានដើម្បីជួយដល់អ្នកដែលរងផលប៉ះពាល់” ។
ស្របពេលជាមួយគ្នានេះរដ្ឋាភិបាលឥណ្ឌាក៏នឹងផ្តល់ប្រាក់ចំនួន ២,៧០០ ដុល្លារដល់គ្រួសារនៃអ្នកដែលបានស្លាប់ និង ៦៧៨ ដុល្លារសម្រាប់អ្នកដែលរងរបួស ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ចម្លែក! ប្តីប្រពន្ធឥណ្ឌាមួយគូរៀបកានៅក្រោមទឹក (មានវីដេអូ)
ចុចអាន ៖ ឥណ្ឌាប្រើសុនខ ហិតក្លិនរកជំងឺកូវីដ ១៩ លើកងទ័ព (មានវីដេអូ)
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ