Connect with us

ព័ត៌មានអន្ដរជាតិ

ថ្ងៃបិទបញ្ចប់ឃោសនាបោះឆ្នោត បេក្ខភាពប្រធានាធិបតី តៃវ៉ាន់ ទាំង ៣ រូប​បង្ហើបគោលនយោបាយជាមួយ ចិន

បានផុស

នៅ

ទូរទស្សន៍ជប៉ុន NHK បានផ្សាយថា បេក្ខជនប្រធានាធិបតីតៃវ៉ាន់ទាំង ៣ រូបនឹងធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតលើកចុងក្រោយនៅត្រឹមល្ងាចថ្ងៃសុក្រនេះ មុនការបោះឆ្នោតជាផ្លូវការនាថ្ងៃទី១៣ ខែមករា ខណៈបេក្ខភាពទាំងនោះក៏បានបោះពាក្យសម្ដីដាក់គ្នាផងដែរ ជាពិសេសគឺរឿងរ៉ាវទំនាក់ទំនងជាមួយប្រទេសចិន ។

លោក Lai Ching-te (ឆ្វេង) លោក Hou Yu-ih (កណ្ដាល) និងលោក Ko Wen-je (ស្ដាំ)

បេក្ខជនទាំង ៣ រូបនោះរួមមាន លោក Lai Ching-te ឬគេស្គាល់ថា William Lai គឺជាបេក្ខភាពមកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ដែលកំពុងកាន់អំណាចរបស់លោកស្រី Tsia Ing-wen, លោក Hou Yu-ih តំណាងឲ្យគណបក្ស Kuomintang (KMT) ដែលជាគណបក្សប្រឆាំងដ៏ធំបំផុត និងលោក Ko Wen-je កំពុងឈរឈ្មោះជាបេក្ខជននៃគណបក្សប្រជាជនតៃវ៉ាន់ (TPP) ដែលជាបក្សប្រឆាំងដ៏ធំបំផុតទី ២ របស់តៃវ៉ាន់ ។

នៅក្នុងការបោះឆ្នោតស្ទង់មតិកន្លងមក លោក Lai របស់គណបក្ស DPP ដែលចិនបានចោទថាជាអ្នកតស៊ូមតិគាំទ្រឯករាជ្យតៃវ៉ាន់ គឺជាបេក្ខភាពនាំមុខគេដែលរំពឹងខ្ពស់ឈ្នះការបោះឆ្នោតនៅថ្ងៃសៅរ៍នេះ ។ ប៉ុន្តែទោះជាយ៉ាងណា ក្រុមអ្នកវិភាគជាច្រើនព្យាករណ៍ថា គណបក្សរបស់លោកនឹងមិនទទួលសំឡេងឆ្នោតតាមផែនការកំណត់ឡើយ ដោយសារតែគោលនយោបាយឯករាជ្យ និងផ្ដាច់ខ្លួនពីប្រទេសចិន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលជាមួយគ្នានេះ លោក Lai ក៏បាននិយាយខ្លួនឯងដែរថា ទោះបីជាគណបក្សរបស់លោកឈ្នះការបោះឆ្នោតប្រធានាធិបតីក៏ដោយ ក៏តៃវ៉ាន់មិនទាន់អាចមានចង្កូតបញ្ជានាវាបានល្អនោះដែរ ប្រសិនបើគណបក្សរបស់គាត់ខ្វះអាសនៈសភាភាគច្រើន ។

ចំណែក លោក Ko របស់គណបក្សប្រជាជនតៃវ៉ាន់ (TPP) បានដាក់ចេញគោលនយោបាយនឹងដំឡើងខ្ទង់ចំណាយលើវិស័យការពារជាតិដល់ទៅ ៣ ភាគរយនៃផលិតផលក្នុងស្រុកសរុប ហើយថែមទាំងលើកកម្ពស់ទស្សនៈផ្លាស់ប្តូរវប្បធម៌ និងសេដ្ឋកិច្ចជាមួយប្រទេសចិន ។

រីឯលោក Hou មកពីគណបក្ស Kuomintang (KMT) កំពុងព្យាយាមយ៉ាងសស្រាក់សស្រាំដើម្បីឈ្នះតំណែងប្រធានាធិបតីជាលើកដំបូងជូនគណបក្សក្នុងរយៈពេល ៨ ឆ្នាំ ។ លោក​និយាយ​ថា ភ្លើងសង្គ្រាម​ខិត​ជិត​មក​ដល់​ហើយ ប្រសិនបើគណបក្សកាន់អំណាច DPP នៅតែបន្តក្ដោបក្ដាប់អំណាច ដោយសារ​តែ​គោលនយោបាយ​ឯករាជ្យរបស់បក្សមួយនេះ ។

ដោយឡែកពាក់ព័ន្ធទៅនឹងទំនាក់ទំនងជាមួយចិនវិញ លោក Hou សង្កត់ធ្ងន់ថា គណបក្សរបស់លោកនឹងរារាំងសកម្មភាពយោធារបស់ចិន ដោយដាក់ចេញគោលនយោបាយពង្រឹងសមត្ថភាពការពារជាតិ ប៉ុន្តែក៏ពង្រីកកិច្ចការសន្ទនា និងផ្លាស់ប្ដូរយោបល់ជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំងផងដែរ ដើម្បីបន្ថូរស្ថានការណ៍ហានិភ័យនៃការប៉ះទង្គិចគ្នាជាយថាហេតុ ។ ទន្ទឹមនឹងនោះ លោក Hou ក៏អំពាវនាវ និងកៀរគរកុំឲ្យម្ចាស់ឆ្នោតផ្ដល់សេចក្ដីទុកចិត្តទាំងលើគណបក្ស DPP និងបក្ស Kuomintang ហើយងាកមកបោះឆ្នោតជូនលោកដើម្បីធ្វើការផ្លាស់ប្ដូររដ្ឋាភិបាលថ្មី ។

គួរបញ្ជាក់ថា នៅថ្ងៃសុក្រនេះដែរ ទាំងលោក Lai និងលោក Hou នឹងថ្លែងសុន្ទរកថាបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតនៅទីក្រុង New Taipei ជាទីក្រុងដែលមានអ្នកមានសិទ្ធិបោះឆ្នោតច្រើនជាងគេក្នុងចំណោមក្រុងសំខាន់ៗទាំង ៦ របស់តៃវ៉ាន់ ខណៈលោក Ko វិញនឹងធ្វើការប្រមូលផ្ដុំជាមួយអ្នកគាំទ្រនៅមុខអគារការិយាល័យប្រធានាធិបតីក្នុងទីក្រុងតៃប៉ិ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ មុនតៃវ៉ាន់បោះឆ្នោត, ចិន ចង្អុលចំឈ្មោះបេក្ខជនម្នាក់ ជាមនុស្សគ្រោះថ្នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១ ម៉ោង មុន

នៅ​តែល្អ! Neymar ស៊ុតហ្វ្រីឃីគយ៉ាងអស្ចារ្យ ជួយឱ្យ Santos ឈ្នះ Bragantino (វីដេអូ)

រដ្ឋមន្រ្តីបរិស្ថាន
ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្រ្តីបរិស្ថាន ប្រាប់ឲ្យកែច្នៃដុំពេជ្រ «ភាពស្អាត បៃតង» មកជាការវិនិយោគទាក់ទាញទេសចរ សម្រាប់អភិវឌ្ឍដោយចីរភាព

ព័ត៌មានជាតិ២ ម៉ោង មុន

សិស្សានុសិស្ស បន្តទទួលបានចំណេះដឹងកាន់តែច្រើនពីផលប៉ះពាល់គ្រឿងញៀន តាមរយៈការចុះផ្សព្វផ្សាយរបស់អាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់សុខាភិបាល៖ ជំងឺមហារីកមានការកើនឡើង ៨៧,៤២% ក្នុងនោះស្លាប់ ១២៧នាក់

ប្រាក់ដុង​
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​វៀតណាម​បារម្ភពី​បញ្ហា​សាច់​ប្រាក់​ងាយ​ស្រួល​ក្នុងវិស័យធនាគារ ​​

សន្តិសុខសង្គម២០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

សហគ្រាសចិន
សន្តិសុខសង្គម៣ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ក្រសួងធនធានទឹក
ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងធនធានទឹក ប្រកាសឲ្យអាជ្ញាធរដែនដី និងពលរដ្ឋប្រយ័ត្នពីភ្លៀងកក់ខែ

Sokha Hotels

ព័ត៌មានពេញនិយម