Connect with us

ព័ត៌មានអន្ដរជាតិ

ថៃចាប់បានមេក្លោង និងបក្ខពួកគ្រឿងញៀនជនជាតិកូរ៉េខាងត្បូងមួយក្រុម នៅបាងកក

បានផុស

នៅ

ប៉ូលិស​អន្តោប្រវេសន៍​ថៃ បាន​ប្រកាស​ចាប់​បាន​​មេ​ក្លោង​គ្រឿង​ញៀន​ជន​ជាតិ​កូរ៉េ​​ខាង​ត្បូង​មួយ​រូប រហស្សនាម​លោក​​លី (Mr. Lee) នៅ​ខុនដូ​មួយ​កន្លែង​ក្នុង​សង្កាត់ Watthana រាជធានី​បាង​កក​ កាល​ពី​ថ្ងៃ​ព្រហស្បត៍​ ​ទី​១១ ខែ​មករា​ ​ឆ្នាំ២០២៤ ​​​​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ូលិស​ថៃ​បាន​​ឃាត់​ខ្លួន​​​​​ជន​ជាតិ​កូរ៉េ​វ័យ​២៩​ឆ្នាំ​ខាង​លើ​ រួម​ទាំង​រឹប​អូស​បាន​នូវ​​​​គ្រឿង​ញៀន​ប្រភេទកេតាមីន (Ketamine) ចំនួន ​៣.៦៧ ក្រាម ហើយប៉ូលិសក៏​បាន​នាំ​ខ្លួន​ជន​សង្ស័យ​​​រូប​នេះទៅ​ធ្វើ​តេស្ត​ពិនិត្យ​ទឹក​នោម​​ផង​ដែរ​ ជា​លទ្ធផល​ឃើញ​មាន​សារធាតុ​ញៀន​នៅ​ក្នុង​ខ្លួន ។

ក្រោយ​លទ្ធ​ផល​ពិនិត្យ​រក​​ឃើញ​ថា​ប្រើ​ប្រាស់​សារធាតុ​ញៀន​​មេតំហ្វេតាមីន (Methamphetamine) រួចហើយ លោក ​លី ត្រូវ​បាន​នាំ​​ខ្លួន​ដើម្បី​សាង​សុំណុំ​រឿង​តាម​នីតិវិធី ដោយ​ក្នុង​នោះ​មាន​ទាំង​បទ​ល្មើស​​ស្នាក់​នៅ​ប្រទេស​ថៃ​ដោយ​មាន​វីសា​ហួស​សុពល​ភាព​ទៀត​ផង ​។

ចំណែកដំណើរ​ការ​ស៊ើប​ព័ត៌​មាន​ពាក់​ព័ន្ធ​លោក​ លី​ វិញបានឲ្យដឹង​​បន្ថែម​ថា លោក​បាន​ចូល​ទឹក​ដី​ថៃ​កាល​ពី​ថ្ងៃ​ទី​០២ ខែ​ឧសភា​ ឆ្នាំ​២០២២ ​កន្លង​ទៅ ហើយ​លោក​គឺ​ជា​មេ​ក្លោង​ក្រុម​ជួញ​ដូរ​​គ្រឿង​ញៀន​ដែល​មាន​​គ្នា​សរុប​ប្រមាណ ​២៧ ​នាក់ ដែល​​មាន​​រហស្សនាម​ថា “Ekamai Gang” ក្នុង​នោះ​អ្នក​ចែក​ចាយ ​៣ ​នាក់ រួម​ទាំង​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​ផង ​។

ប្រភព​ព័ត៌មាន​ថៃ Khaosod បាន​ឲ្យដឹង​ដែរ​ថា ក្នុង​ប្រតិបត្តិការ​បង្រ្កាប​ខាង​លើ សមត្ថកិច្ច​កូរ៉េ​ខាង​ត្បូង​បាន​ចូល​រួម​សហការ​ជា​មួយ​ប៉ូលិស​ថៃ​ ក្នុង​ក្រប​ខណ្ឌ​ប៉ូលិស​អន្តរជាតិ​ (INTERPOL) ​បង្រ្កាប​ក្រុម​គ្រឿង​ញៀន​​ខាង​លើ​នេះ ។ ក្រោយ​ប្រតិបត្តិការ​ក្នុង​រាជ​ធានី​បាង​កក​បាន​ជោគ​ជ័យ អាជ្ញាធរ​​​មាន​សមត្ថកិច្ច​កូរ៉េ​ខាង​ត្បូង បាន​សូម​ធ្វើ​​​បត្យាប័ន​នាំ​ខ្លួន​លោក​ លី ដើម្បី​​កាត់​ទោស​​​តាម​នីតិវិធី​​ច្បាប់​កូរ៉េ​ខាង​ត្បូង​ពាក់​ព័ន្ធ​នឹង​ករណី​គ្រឿង​ញៀននេះ​ផង​ដែរ ៕

អត្ថបទ​ដោយ​៖ មាន រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម