ព័ត៌មានអន្ដរជាតិ
ម្ចាស់ជំនួញធំនៅថៃ ២ រូប លេចមុខក្នុងព្រះរាជពិធីអភិសេក បុត្រាស្ដេចព្រុយណេយ៉ាងស្និទ្ធស្នាលបំផុត
ជារឿងមួយគួរឲ្យភ្ញាក់ផ្អើលជាខ្លាំង ក្រោយប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសថៃជាច្រើនសរសេរថា អ្នកជំនួញថៃស្រីមួយរូប Janetira Attaskulchai ដែលមកពីសង្គមអភិជនជាន់ខ្ពស់ ត្រូវបានគេអញ្ជើញឲ្យចូលរួមក្នុងពិធីនេះក្នុងនាមជាសាច់ញាតិជិតស្និទ្ធខាងកូនក្រមុំ។

តាមរយៈរូបភាពពីបណ្ដាញអ៉ិនធើណេតបានបង្ហាញឲ្យឃើញពីសម្រស់របស់ស្រ្តីអ្នកជំនួញរូបនេះ ឈរកៀកព្រះនាង Anisha Isa Kalebik យ៉ាងស្និតស្នាលបំផុត។ ក្រោយមកទើបគេទម្លាយថា នាងជាស្រ្តីនៃក្រុមលំដាប់អ្នកមានឈ្មោះថា Janetira Attaskulchai ជាអ្នកស្នងមរតកជំនាន់ទី៣របស់ក្រុមហ៊ុន Betagen Yogurt។
ទោះយ៉ាងនេះក្ដី ចំពោះមូលហេតុដ៏ធំដែលនាងអាចក្លាយជាភ្ញៀវសំខាន់ក្នុងថ្ងៃអភិសេក ហើយមានតែសមាជិករាជវង្សនោះ ដោយសារតែអ្នកជំនួញប្រាក់លាន Janetira Attaskulchai ត្រូវបានគេអញ្ជើញឲ្យចូលរួមក្នុងពិធីនេះក្នុងនាមជាសាច់ញាតិរបស់កូនក្រមុំ ខណៈដែលស្វាមីនាងគឺ Danial Deen Isa-Kalebic លោកជាអ្នកជំនួញជនជាតិព្រុយណេ និងជាបងប្រុសរបស់កូនក្រមុំផ្ទាល់តែម្ដង។

ដោយឡែក យោងតាមការចុះផ្សាយរបស់កាសែតថៃ thethaiger ឯណោះវិញ បានបង្ហាញនូវរូបរាងដ៏សង្ហារបស់អ្នកជំនួញប្រុសម្នាក់ទៀត លោក Boss Minchaiynunt ក្នុងវិមានប្រណិត Istana Nurul Iman របស់សែរាជវង្ស។ ជាចម្ងល់យ៉ាងខ្លាំងរបស់មហាជនថា តើបុរសអ្នកជំនួញរូបនេះត្រូវជាអ្វីនឹងស្ដេចព្រុយណេ។
មិនឲ្យមហាជនមានចម្ងល់យូរនោះឡើយ thethaiger បានទម្លាយពីលោក Boss Minchaiynunt ថា តាមពិតលោកគឺជាមិត្តជិតស្និទ្ធនឹងព្រះរាជបុត្រាព្រុយណេ កាលនៅសិក្សានៅសាកលវិទ្យាល័យ University College London (UCL)។
លើសពីនេះទៀតសោត របាយការណ៍ពីប្រភពដដែលបញ្ចាក់ទៀតថា Boss Minchainan ជាអ្នកស្នងមរតកម្នាក់នៃគ្រួសារ Ten Billion Minchainan និងជាប្អូនប្រុសរបស់អ្នកនយោបាយជំនាន់ថ្មីនៃគណបក្សចលនាឆ្ពោះទៅមុខព្រមទាំងជាសមាជិកសភាធនាគារ Suphanat Minchainan ផងដែរ។
សូមជម្រាបបន្ថែមទៀតថា ព្រះរាជពិធីរៀបអភិសេករបស់ព្រះអង្គម្ចាស់ Abdul Mateen និងព្រះនាង Anisha Isa Kalebik បានធ្វើឡើងនៅវិមាន Istana Nurul Iman ។ ពិធីយ៉ាងឧឡារិកនេះប្រារព្ធចាប់តាំងពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤មកម៉្លេះ។ បន្ទាប់ពិធីទទួលព្រះរាជពិធីអភិសេករួចរាល់ នៅថ្ងៃទី ១៤ ខែមករានឹងមានក្បួនដង្ហែជុំវិញរាជធានី Bandar Seri Begawan ហើយនៅល្ងាចថ្ងៃទី ១៥ ខែមករា នឹងជាពិធីបិទការប្រារព្ធអភិសេក ស្របពេលដែលថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៤ គឺជាត្រូវបញ្ចប់ជាស្ថាពរ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ទស្សនាទិដ្ឋភាពនៃពិធីគ្រងឈុតប្រពៃណីព្រុយណេ របស់ព្រះបុត្រា Abdul Mateen និងព្រះនាង Anisha

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ