Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ូធី បាញ់សងសឹក កងទ័ពជើងទឹកអាមេរិក-អង់គ្លេស នៅសមុទ្រក្រហមវិញ

បានផុស

នៅ

តាមការចុះផ្សាយរបស់ CNN នៅថ្ងៃសុក្រទី១២ខែមករា, មេបញ្ជាការយោធាក្រុមហ៊ូធី បានប្រកាសសងសឹកកងកម្លាំងជើងទឹកសហរដ្ឋអាមេរិក-ចក្រភពអង់គ្លេស នៅសមុទ្រក្រហមវិញ បន្ទាប់ពីសម្ព័ន្ធមិត្តទាំងពីរ បើកការវាយប្រហារលើគោលដៅរបស់ចលនាដែលគាំទ្រដោយអ៊ីរ៉ង់មួយនេះ នៅក្នុងប្រទេសយេម៉ែន។

(រូបថត៖ PBS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧត្តមសេនីយ៍ឯក Abdul Salam Jahaf សមាជិកនៃគណៈកម្មាធិការ​ការពារ​ជាតិ និង​សន្តិសុខ​របស់​យេម៉ែន ប្រកាសថា “សកម្មភាពដ៏ឃោរឃៅរបស់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអ៊ីស្រាអែល ត្រូវបានឆ្លើយតបហើយ។ ការប្រយុទ្ធដ៏សម្បើម បានផ្ទុះឡើងក្នុងសមុទ្រក្រហម ហើយនាវាចម្បាំងអាមេរិកនិងអង់គ្លេស ត្រូវកំណត់គោលដៅ។ កងកម្លាំង ហ៊ូធី នឹងមិនឈប់វាយប្រហារឡើយ រហូតដល់អ្នកចាកចេញពីតំបន់នោះ ហើយនៅតែបន្តបាញ់រហូតដល់អ្នកមានអារម្មណ៍ថា អាម៉ាស់មុខ”។

ការសងសឹកកើតឡើង បន្ទាប់ពីអង់គ្លេសនិងសហរដ្ឋអាមេរិក ចាប់ផ្តើមការទម្លាក់គ្រាប់បែកប្រឆាំងក្រុមឧទ្ទាមហ៊ូធី នៅក្នុងប្រទេសយ៉េមែន ក្រោយក្រុមនេះ មិនខ្វល់នឹងការព្រមាន ហើយនៅតែបន្តវាយប្រហារលើកប៉ាល់ពាណិជ្ជកម្មនៅក្នុងសមុទ្រក្រហម។

លោក Abdul Salam Jahaf (រូបថត៖ X)

BBC បានឲ្យដឹងថា នាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak បានសម្រេចពួតដៃជាមួយអាមេរិកដើម្បីប្រយុទ្ធជាមួយក្រុមហ៊ូធី ហើយរឿងនេះ ក៏ឆ្លងកាត់ការយល់ព្រមពីគណៈរដ្ឋមន្ត្រីដែរ។

ដោយឡែក បើយោងតាម CNN, រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បានបញ្ជានិងតាមដានការវាយប្រហាររបស់ទីក្រុងវ៉ាស៊ីនតោនទៅលើក្រុមហ៊ូធី នៅភាគខាងជើងទីក្រុង សាណា ទាំងដែលគាត់កំពុងសម្រាកព្យាបាលជំងឺមហារីកក្នុងមន្ទីរពេទ្យ។

កាលពីថ្ងៃពុធទី១០ខែមករា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសព្រមានថា សម្ព័ន្ធមិត្តទាំងពីរ ទ្រាំលែងបានហើយ ពោលគឺនឹងត្រូវបង្ខំចិត្តចាត់វិធានការយោធា ទៅលើក្រុមឧទ្ទាម ហ៊ូធី បន្ទាប់ពីចលនានេះ បើកការវាយប្រហារទ្រង់ទ្រាយធំបំផុត មិនធ្លាប់មានពីមុនមកទៅលើកប៉ាល់ដឹកទំនិញនៅសមុទ្រក្រហម។

(រូបថត៖ Getty)

ការវាយប្រហារកាលពីថ្ងៃអង្គារទី៩របស់ក្រុមហ៊ូធី គឺជាការវាយប្រហារលើកទី២៦ លើកប៉ាល់ពាណិជ្ជកម្មក្នុងសមុទ្រក្រហម ចាប់តាំងពីថ្ងៃទី១៩ខែវិច្ឆិកាមក។ ទង្វើកាន់តែគឃ្លើននេះហើយ ទើបបង្ខំឲ្យក្រុមហ៊ុនដឹកជញ្ជូនទូទាំងពិភពលោក បង្វែរកប៉ាល់ចេញពីសមុទ្រក្រហមទៅជុំវិញឆកសមុទ្រ Good Hope នៅចុងភាគខាងត្បូងនៃទ្វីបអាហ្វ្រិកវិញ។

សម្រាប់ទំនិញដែលដឹកពីអាស៊ីទៅអឺរ៉ុប ឬអាមេរិកខាងជើង, ការធ្វើដំណើរតាមផ្លូវវាងនេះ មានន័យថា ពួកគេត្រូវធ្វើដំណើរឆ្ងាយជាងមុនប្រហែល ១១១១០គីឡូម៉ែត្រទៀត ហើយអាចពន្យាពេលដឹកជញ្ជូនដល់ទៅមួយខែ ដូចនេះពិតណាស់ វាមិនអាចចៀសផុតឡើយដែលថ្លៃដឹកជញ្ជូនត្រូវអស់ច្រើនជាងមុន។

ការវាយប្រហារ បានគំរាមកំហែងយ៉ាងខ្លាំងដល់លំហូរនៃទំនិញពាណិជ្ជកម្មតាមរយៈសមុទ្រក្រហម និងព្រែកជីកស៊ុយអេ ដែលជាសរសៃឈាមដ៏សំខាន់សម្រាប់ពាណិជ្ជកម្មរវាងអាស៊ី និងបស្ចិមប្រទេស៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ទីបំផុត អាមេរិកនិងអង់គ្លេស រួមកម្លាំងគ្នា បើកការសងសឹកក្រុមឧទ្ទាមហ៊ូធី នៅយេម៉ែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ២ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

ធនាគារកណ្តាលកម្ពុជានឹងបន្តសហការជាមួយចិនលើវិស័យហិរញ្ញវត្ថុ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម