ព័ត៌មានអន្ដរជាតិ
អាមេរិក នឹងបញ្ជូនមន្ត្រីក្រៅផ្លូវការទៅ តៃវ៉ាន់ ទោះបក្សណាឈ្នះឆ្នោតក៏ដោយ
សារព័ត៌មាន CNN បានចុះផ្សាយថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងបញ្ជូនគណៈប្រតិភូក្រៅផ្លូវការ រួមទាំងអតីតមន្ត្រីជាន់ខ្ពស់អាមេរិកផ្សេងទៀតទៅកាន់តៃវ៉ាន់ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីរបស់កោះនេះនាថ្ងៃសៅរ៍ ទី១៣ ខែមករា ។

ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះ មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់លោក Biden បានលើកឡើងថា គណៈប្រភិភូសហរដ្ឋអាមេរិកនឹងហោះទៅកាន់តៃវ៉ាន់ភ្លាមៗដោយមិនខ្វល់ថា បេក្ខជនរូបណាឈ្នះការបោះឆ្នោតនោះទេ ដោយសារតែគោលនយោបាយរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនចំពោះដែនកោះមួយនេះ គឺគ្មានថ្ងៃប្រួលប្រែ ។
មន្ត្រីរូបនេះបានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនមិនដឹងថាប្រទេសចិននឹងមានប្រតិកម្មយ៉ាងណាចំពោះលទ្ធផលនៃការបោះឆ្នោតនៅតៃវ៉ាន់នោះទេ ប៉ុន្តែទោះជាយ៉ាងណា ទីក្រុងប៉េកាំងនឹងត្រូវបានចាត់ទុកថាជាអ្នកបង្កហេតុ ប្រសិនបើចិនសម្រេចជ្រើសរើសផ្លូវប្រើកម្លាំងយោធាមកលើកោះដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យមួយនេះ ។
ស្របពេលជាមួយគ្នានេះ ទូរទស្សន៍ជប៉ុន NHK ក៏បានផ្សាយដែរថា ផែនការរបស់សហរដ្ឋអាមេរិកក្នុងការបញ្ជូនគណៈប្រតិភូក្រៅផ្លូវការទៅកាន់ទីក្រុងតៃប៉ិ គឺមិនមានអ្វីថ្មីឡើយ ដោយសារតែកន្លងមក អតីតមន្ត្រីជាន់ខ្ពស់ជាច្រើនរូបផ្សេងទៀតក៏បានហោះទៅកាន់ទីក្រុងតៃប៉ិដូចគ្នា ខណៈចំពោះគណៈប្រតិភូដែលនឹងអញ្ជើញទៅតៃវ៉ាន់លើកនេះក៏មិនទាន់មានការបញ្ជាក់ផងដែរ ។

ប៉ុន្តែបើយោងតាមកាសែតអង់គ្លេស Financial Times បានបង្ហើបប្រាប់ថា គណៈប្រតិភូអាមេរិកដែលនឹងត្រូវជិះយន្តហោះទៅតៃវ៉ាន់ គឺដឹកនាំដោយលោក James Steinberg អតីតអនុរដ្ឋលេខាធិការគណបក្សប្រជាធិបតេយ្យ និងលោក Stephen Hadley អតីតទីប្រឹក្សាសន្តិសុខជាតិរបស់គណបក្សសាធារណរដ្ឋ ។
គួរបញ្ជាក់ថា តៃវ៉ាន់នឹងរៀបចំការបោះឆ្នោតសកលជ្រើសរើសមេដឹកនាំថ្មីជំនួសលោកស្រី Tsai Ing-wen ដែលផុតអាណត្តិនាថ្ងៃសៅរ៍ ទី១៣ ខែមករានេះ ហើយមានបេក្ខភាពចំនួន ៣ រូបបានឈរឈ្មោះបោះឆ្នោត ក្នុងនោះរួមមានលោក Lai Ching-te មកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP), លោក Hou Yu-ih មកពីគណបក្ស Kuomintang (KMT) និងលោក Ko Wen-je មកពីគណបក្សប្រជាជនតៃវ៉ាន់ (TPP) ៕

ដោយ ៖ សុខ ជីវ័ន្ត

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ