ព័ត៌មានអន្ដរជាតិ
អាមេរិក បន្តបាញ់សន្ធាប់ឥតដកដៃលើក្រុមហ៊ូធី នៅយេម៉ែន
ស្ថានការណ៍ក្នុងតំបន់សមុទ្រក្រហមកំពុងតែក្តៅដូចបាយពុះ ដោយបើតាមការចុះផ្សាយរបស់ Aljazeera, សហរដ្ឋអាមេរិក បានប្រកាសបើកការវាយប្រហារថ្មីទៀត ទៅលើក្រុមហ៊ូធី នៅប្រទេសយេម៉ែន។

បន្ទាប់ពីចលនាសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ នៅតែគឃ្លើនបើកការវាយប្រហារលើកប៉ាល់ដឹកទំនិញក្នុងសមុទ្រក្រហមមិនខ្វល់នឹងការព្រមានរបស់ទីក្រុងវ៉ាស៊ីនតោននោះ, សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស ក៏សម្រេចចិត្តពួតដៃគ្នា បាញ់សន្ធាប់ទៅលើក្រុមនេះតែម្តង។ ក្រោយមក ឧទ្ទាមហ៊ូធី ក៏បើកការសងសឹកវិញ ដោយបាញ់ទៅលើនាវាចម្បាំងអាមេរិក និងកម្លាំងជើងទឹកអង់គ្លេស ជាហេតុបង្កើនកម្តៅស្ថានការណ៍ឡើងដល់ចំណុចខ្ពស់បំផុត។
នៅព្រឹកថ្ងៃសៅរ៍ទី១៣ខែមករា យោធាអាមេរិកបញ្ជាក់ថា ខ្លួនបានបាញ់មីស៊ីលទៅលើទីតាំងរ៉ាដារបស់ក្រុមហ៊ូធី ក្នុងប្រទេសយេម៉ែន។

ទីបញ្ជាការកណ្តាលអាមេរិក [CENTCOM] ដែលទទួលខុសត្រូវចំពោះកងកម្លាំងទីក្រុងវ៉ាស៊ីនតោននៅតំបន់មជ្ឈិមបូព៌ានិយាយថា មីស៊ីល Tomahawk ត្រូវបានបាញ់ចេញពីនាវាចម្បាំង US Carney របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក។ ក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម CENTCOM ហៅការវាយប្រហារនេះថាជា សកម្មភាពសងសឹកជាបន្ត ពីសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក-ចក្រភពអង់គ្លេស លើគោលដៅយោធារបស់ក្រុមហ៊ូធី នៅទូទាំងប្រទេសយេម៉ែន។
តាមការបញ្ជាក់ យោធាអាមេរិកបានវាយប្រហារគោលដៅក្រុមហ៊ូធីជាង៦០កន្លែង រួមទាំងទីបញ្ជាការនិងគ្រប់គ្រង, ឃ្លាំងរំសេវ រោងចក្រនិងប្រព័ន្ធរ៉ាដាការពារដែនអាកាសផងដែរ។ ស្របពេលជាមួយគ្នានោះ ក្រុមមន្ត្រីហ៊ូធី បានរាយការណ៍អំពីមនុស្សស្លាប់ច្រើននាក់ នៅយប់ដំបូងនៃការវាយប្រហារ ប៉ុន្តែព័ត៌មាននេះមិនត្រូវបានភាគីអាមេរិក បញ្ជាក់ទេ។

សូមជម្រាបជាថ្មី ដំបូងឡើយ ភាពតានតឹងនៅតំបន់សមុទ្រក្រហម ផ្តើមចេញពីការវាយប្រហាររបស់ក្រុមហ៊ូធី ទៅលើកប៉ាល់ដឹកទំនិញដែលឆ្ពោះដំណើរទៅអ៊ីស្រាអែល ព្រោះខ្លួនជឿថា កប៉ាល់ទាំងនោះ មានចំណែកជួយផ្គត់ផ្គង់ដល់អ៊ីស្រាអែល ក្នុងសង្គ្រាមជាមួយក្រុមហាម៉ាស នៅហ្គាហ្សា។
ដោយសារតែភ័យខ្លាចការវាយប្រហារ មានក្រុមហ៊ុនជាច្រើនបានបង្វែរកប៉ាល់ ធ្វើដំណើរតាមផ្លូវវាងទៅជុំវិញឆកសមុទ្រ Good Hope នៅចុងភាគខាងត្បូងនៃទ្វីបអាហ្វ្រិកវិញ ពោល ពួកគេត្រូវធ្វើដំណើរឆ្ងាយជាងមុនប្រហែល ១១១១០គីឡូម៉ែត្រទៀត ហើយអាចពន្យាពេលដឹកជញ្ជូនដល់ទៅមួយខែ ដូចនេះពិតណាស់ វាមិនអាចចៀសផុតឡើយដែលថ្លៃដឹកជញ្ជូនត្រូវអស់ច្រើនជាងមុន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ក្រុមហ៊ូធី បាញ់សងសឹក កងទ័ពជើងទឹកអាមេរិក-អង់គ្លេស នៅសមុទ្រក្រហមវិញ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ