ព័ត៌មានអន្ដរជាតិ
សមាជិកណាតូមួយប្រទេស ចោទអាមេរិកនិងអង់គ្លេស ថា ចង់ប្រែក្លាយសមុទ្រក្រហម ទៅជា “សមុទ្រឈាម”
Reuters ចុះផ្សាយនៅថ្ងៃសៅរ៍ទី១៣ខែមករាថា ស្របពេលការប្រយុទ្ធគ្នាពេញទំហឹង កំពុងផ្ទុះឡើងក្នុងប្រទេសយេម៉ែន ជាទីតាំងរបស់ក្រុមឧទ្ទាមហ៊ូធី, លោក Tayyip Erdogan ប្រធានាធិបតីតួកគី ដែលជាសមាជិកអង្គការណាតូ បានស្តីបន្ទោសខ្លាំងៗទៅលើសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស ដោយចោទសម្ព័ន្ធមិត្តទាំងពីរថា ចង់ប្រែក្លាយសមុទ្រក្រហម ទៅជា “សមុទ្រឈាម”។

ក្រោយពិធីអធិស្ឋានមួយក្នុងទីក្រុងអ៊ីស្តង់ប៊ុល លោក Erdogan ប្រាប់ទៅអ្នកសារព័ត៌មានថា “អាមេរិកនិងអង់គ្លេស បានប្រើកម្លាំងហួសហេតុដូចអ៊ីស្រាអែល ធ្វើដាក់ប៉ាឡេស្ទីនដែរ។ ពេលនេះ ពួកគេចង់ប្រែក្លាយសមុទ្រក្រហមទៅជាសមុទ្រឈាម ព្រោះយេម៉ែន ក៏ប្រតិកម្មមកវិញដែរថា ខ្លួននឹងសងសឹកតាមគ្រប់មធ្យោបាយដែលអាចធ្វើបានទៅលើកងកម្លាំងអាមេរិកនិងអង់គ្លេស”។
ការចោទប្រកាន់របស់គាត់ កើតឡើងបន្ទាប់ពីកងកម្លាំងអាមេរិក និងអង់គ្លេស បាញ់មីស៊ីលជាង១៥០គ្រាប់លើគោលដៅក្រុមហ៊ូធីជិត៣០ទីតាំងក្នុងប្រទេសយេម៉ែន ខណៈចលនាសកម្មប្រយុទ្ធនៅយេម៉ែន អះអាងថា សមាជិករបស់ខ្លួនចំនួន៥នាក់ត្រូវបានសម្លាប់ និង៦នាក់រងរបួស។

តួកគីជាសមាជិកណាតូ ហើយក៏បានថ្កោលទោសមិនសំចៃមាត់ផងដែរ ចំពោះអ៊ីស្រាអែលពាក់ព័ន្ធសង្គ្រាមនៅតំបន់ហ្គាហ្សា ព្រមទាំងបន្តស្តីបន្ទោសប្រទេសលោកខាងលិច ចំពោះការគាំទ្រយុទ្ធនាការរបស់អ៊ីស្រាអែលទៀតផង។
សូមបញ្ជាក់ជាថ្មី នៅថ្ងៃសៅរ៍ទី១៣ខែមករា សហរដ្ឋអាមេរិកបានវាយឆ្មក់តែឯងលើទីតាំងរ៉ាដារបស់ក្រុមហ៊ូធីមួយទៀតក្នុងប្រទេសយេម៉ែន ប៉ុន្តែនោះជាការវាយប្រហារទ្រង់ទ្រាយតូចជាង ការវាយប្រហារដែលរួមដៃជាមួយចក្រភពអង់គ្លេស នៅមួយថ្ងៃមុននេះ។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និយាយថា ការវាយឆ្មក់នេះ គឺដើម្បីឆ្លើយតបទៅនឹង ការវាយប្រហាររបស់ក្រុមហ៊ូធី លើកប៉ាល់ដឹកទំនិញក្នុងសមុទ្រក្រហម ហើយថាទីក្រុងវ៉ាស៊ីនតោនកំពុងអនុវត្តសិទ្ធិការពារខ្លួន។
យោងតាមការប៉ាន់ប្រមាណដោយទីបញ្ជាការកណ្តាលអាមេរិក (CENTCOM), ក្រុមហ៊ូធីបានវាយប្រហារលើកប៉ាល់ជាង២០គ្រឿងមកហើយ នៅសមុទ្រក្រហម ចាប់តាំងពីពាក់កណ្តាលខែវិច្ឆិកាឆ្នាំ២០២៣មក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លទ្ធផលនៃការប្រយុទ្ធគ្នានៅតំបន់សមុទ្រក្រហម ធ្វើឲ្យតម្លៃប្រេង ហក់ឡើងមួយរំពេច

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៥ ម៉ោង ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានជាតិ៦ ម៉ោង ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង