Connect with us

ព័ត៌មានអន្ដរជាតិ

លទ្ធផលបោះឆ្នោតនៅតៃវ៉ាន់មានសារៈសំខាន់ដល់ពិភពលោក?

បានផុស

នៅ

ប្រជាពលរដ្ឋតៃវ៉ាន់ប្រហែល ១៩.៥ លាននាក់ នៅថ្ងៃសៅរ៍ទី ១៣ ខែមករានេះ បាន និងកំពុងចូលរួមបោះឆ្នោតដើម្បីជ្រើសរើសប្រធានាធិបតីថ្មី។ ហើយសកម្មភាពនេះដែរត្រូវបានគេចាត់ទុកថាជាសកម្មភាពដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋតៃវ៉ាន់និងពិភពលោកទាំងមូល។

ហេតុអ្វីបានជាគេចាត់ទុកថា លទ្ធផលបោះឆ្នោតនៅតៃវ៉ាន់មានសារៈសំខាន់ដល់ពិភពលោក?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងយុទ្ធនាការបោះឆ្នោតសកលនេះគេឃើញមានបេក្ខភាព ៣រូបបកំពុងប្រជែងគ្នាជាប្រធានាធិបតីបន្ទាប់នៅកោះតៃវ៉ាន់ ដែលមានដូចជា លោក William Lai Ching-te មកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP), លោក Hou Yu-ih មកពីគណបក្សប្រឆាំង Kuomintang (KMT) និងលោក Ko Wen-je មកពីគណបក្សប្រជាជនតៃវ៉ាន់ (TPP) ។ ហើយសម្រាប់បេក្ខភាពទាំងបីនាក់នេះទោះជាអ្នកណាជាប់ឆ្នោតក៏ដោយ ក៏នឹងត្រូវមានទំនាក់ទំនងជាមួយក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោន។

យ៉ាងណាមិញជុំវិញយុទ្ធនាការបោះឆ្នោតសកលរបស់កោះតៃវ៉ាន់ដែលធ្វើឡើងនៅថ្ងៃសៅរ៍នេះ បានបង្កើតជាកង្វល់ដល់ប្រទេសចិនដែលធ្លាប់តែមានបំណងចង់បង្រួបបង្រួម “ចិនតែមួយ” ជាមួយតៃវ៉ាន់។ ហើយកាលពីថ្ងៃសុក្រម្សិលមិញនេះអង្គភាពកងទ័ពរំដោះប្រជាជនចិន ហៅកាត់ថា PLA បានលើកឡើងថានឹងកម្ទេច រាល់គម្រោងឯករាជ្យរបស់កោះតៃវ៉ាន់។

ជាមួយគ្នានេះ ការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិនក៏បានព្រមានអ្នកបោះឆ្នោតនៅតៃវ៉ាន់ឱ្យធ្វើ “ជម្រើសត្រឹមត្រូវ” ។ ក្នុងន័យនេះចិន ចង្អុលបង្ហាញថា លោក William Lai Ching-te មកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យនឹងជំរុញសកម្មភាពបំបែកខ្លួនបន្ថែមទៀតរវាងតៃវ៉ាន់ និងចិន ប្រសិនបើគាត់ត្រូវបានជាប់ឆ្នោត។ ចិនព្រមានយ៉ាងដូច្នេះថា “លោក William Lai Ching-te នឹងបន្តសកម្មភាពដើរតាមមាគ៌ាដ៏អាក្រក់នៃការញុះញង់ យកតៃវ៉ាន់ចេញឆ្ងាយពីសន្តិភាព វិបុលភាព ហើយកាន់តែខិតជិតសង្គ្រាម និងការធ្លាក់ចុះ” ។

ជាមួយគ្នានេះ គេសង្កេតឃើញថា ក្នុងអំឡុងពេលនេះ តៃវ៉ាន់កាន់តែខិតទៅជិតសហរដ្ឋអាមេរិក និងធានាបាននូវសព្វាវុធថ្មីៗ តម្លៃរាប់ពាន់លានដុល្លារពីទីក្រុងវ៉ាស៊ីនតោន ខណៈដែលប្រធានាធិបតីចិន លោក Xi Jinping និងរដ្ឋមន្ត្រីការបរទេសរបស់លោក Wang Yi បានព្រមានម្តងហើយម្តងទៀតថា យោធាចិនត្រៀមខ្លួនដើម្បីដណ្តើមយកតៃវ៉ាន់ដោយកម្លាំងប្រសិនបើចាំបាច់។

ជុំវិញនឹងការព្រមាននេះ អ្នកជំនាញជាច្រើនជឿថា កត្តាកើតឡើងនៃសង្រ្គាមដែលចិនកំពុងព្រមាននេះ នៅមានភាគរយកើតឡើងតិចណាស់ ដោយសារថាតើវានឹងធ្វើឱ្យប្រទេសចិនចំណាយអស់ប៉ុន្មាន ទន្ទឹមនឹងសេដ្ឋកិច្ចរបស់ខ្លួនកំពុងតែតានតឹង។ អ្នកវិភាគបន្ថែមថា ប្រសិនបើសង្គ្រាមចិន ប្រឆាំងតៃវ៉ាន់កើតឡើងមែននោះ អ្វីដែលកើតឡើងបង្កបញ្ហាកាន់តែអាក្រក់ដល់ចិន គឺជាការចូលរួមពីសំណាក់សម្ព័ន្ធមិត្តសហរដ្ឋអាមេរិកមានកងទ័ពជើងទឹកដ៏ធំនៅក្នុងតំបន់, អូស្ត្រាលីដែលមានមូលដ្ឋានទ័ពនៅភាគខាងត្បូង និងប្រទេសជប៉ុននៅភាគខាងជើង។ ដូច្នេះហើយ គេសង្ឃឹមថា ចិន នឹងអាចបញ្ជៀសសង្គ្រាមហើយងាកទៅរកការបង្រួបបង្រួមដោយសន្តិភាពជំនួសវិញ ។

សរុបមក លទ្ធផលក្រោយការបោះឆ្នោតតៃវ៉ាន់ ប្រសិនបើកើតមានសង្គ្រាមមែននោះ ប្រាកដណាស់ នឹងមានការបំផ្លិចបំផ្លាញ ទាំងចំនួនមនុស្ស និងជាការបំផ្លិចបំផ្លាញដល់លទ្ធិប្រជាធិបតេយ្យរបស់កោះតៃវ៉ាន់។លើសពីនេះវាក៏នឹងបំផ្លិចបំផ្លាញសេដ្ឋកិច្ចពិភពលោកផងដែរ ជាក់ស្ដែងជិតពាក់កណ្តាលនៃនាវាកុងតឺន័ររបស់ពិភពលោក គឺត្រូវឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជារៀងរាល់ឆ្នាំ ដែលធ្វើឱ្យវាក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ពាណិជ្ជកម្មអន្តរជាតិ។

តៃវ៉ាន់ក៏ផលិតគ្រឿងអេឡិចត្រូនិកភាគច្រើនដែលផ្តល់ថាមពលដល់ជីវិតទំនើបកម្ម ដូចជារថយន្ត ទូទឹកកក ដល់ទូរស័ព្ទ។ ការរំខានណាមួយចំពោះបញ្ហានេះនឹងធ្វើឱ្យខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកដាច់។ ហើយមួយវិញទៀត បើមានទណ្ឌកម្មប្រឆាំងនឹងប្រទេសចិននឹងធ្វើឱ្យកាន់តែធ្ងន់ធ្ងរដល់ការខូចខាតដល់សេដ្ឋកិច្ចពិភពលោក។

យោងតាមការប៉ាន់ប្រមាណ ប្រសិនបើមានផលប៉ះពាល់ទាំងស្រុងដល់ពាណិជ្ជកម្មរបស់ប្រទេសចិន នឹងមានការកាត់បន្ថយពាណិជ្ជកម្មពិភពលោកក្នុងតម្លៃបន្ថែមចំនួន ២.៦ ទ្រីលានដុល្លារ ឬ ៣% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។ដូច្នេះការកែលម្អទំនាក់ទំនងជាមួយប្រទេសចិន បើទោះជាលំបាកសម្រាប់តៃវ៉ាន់ ប៉ុន្តែជម្រើសនេះគឺជាការល្អ ព្រោះដើម្បីក្លាយដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួនផងដែរ។ នេះជារបៀបវារៈកំពូលសម្រាប់អ្នកគ្រប់គ្រងកោះមួយនេះត្រូវបំពេញ ៕

ប្រែសម្រួលដោយ÷ ប៉ោ កុសល

ប្រភព÷ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៩ នាទីutes មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ២ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

ធនាគារកណ្តាលកម្ពុជានឹងបន្តសហការជាមួយចិនលើវិស័យហិរញ្ញវត្ថុ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

Sokha Hotels

ព័ត៌មានពេញនិយម