ព័ត៌មានអន្ដរជាតិ
Breaking News! ខណៈនេះបក្សកាន់អំណាច តៃវ៉ាន់ កំពុងនាំមុខសំឡេងឆ្នោតលើគូប្រជែង
គិតត្រឹមម៉ោង ៥ ល្ងាចនេះ បេក្ខភាពមកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ដែលកំពុងកាន់អំណាចគឺលោក Lai Ching-te កំពុងនាំមុខសំឡេងឆ្នោតលើគូប្រជែងដ៏ស្វិតស្វាញមកពីគណបក្ស Kuomintang (KMT) លោក Hou Yu-ih ប្រមាណជា ៨ ភាគរយ ខណៈលោក Ko Wen-je មកពីគណបក្សប្រជាជនតៃវ៉ាន់ (TPP) ស្ថិតនៅលំដាប់ទី ៣ ។ នេះបើយោងតាមលទ្ធផលបឋម និងចុះផ្សាយដោយសារព័ត៌មាន Taiwan News នៅថ្ងៃសៅរ៍ ទី១៣ ខែមករានេះ ។

ស្របពេលជាមួយគ្នានេះ ទូរទស្សន៍ជាតិតៃវ៉ាន់ TTV ក៏បានរាយការណ៍ដែរថា លោក Lai ទទួលបានសំឡេងឆ្នោត ៣៤៩,២១៣ សំឡេង ឬ ៤២.៩ ភាគរយ ខណៈលោក Hou មានសំឡេង ២៦៨,៩២១ សំឡេង ឬ ៣៣ ភាគរយ ហើយលោក Ko ទទួលបានសំឡេង ១៩៦,៤៨៣ សំឡេង ឬ ២៤.១ ភាគរយ ។
គួរបញ្ជាក់ថា ប្រជាជនតៃវ៉ាន់មានសិទ្ធបោះឆ្នោតប្រមាណ ១៩.៥ លាននាក់បាននាំគ្នាទៅការិយាល័យបោះឆ្នោត ដែលបើកទ្វារនៅម៉ោង ៨ ព្រឹក និងបិទនៅម៉ោង ៤ រសៀល ខណៈលទ្ធផលផ្លូវការអាចនឹងប្រកាសនៅប៉ុន្មានម៉ោងខាងមុខនេះ ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ ការបោះឆ្នោតតៃវ៉ាន់ ត្រូវបញ្ចប់ ពេលនេះកំពុងរាប់សន្លឹកឆ្នោត

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ