Connect with us

ព័ត៌មានអន្ដរជាតិ

Breaking News: លោក Lai Ching-te មកពីគណបក្សកាន់អំណាច ឈ្នះឆ្នោត ត្រៀមឡើងជាប្រធានាធិបតីថ្មីតៃវ៉ាន់

បានផុស

នៅ

គិតត្រឹមម៉ោង ៩ និង ០០ នាទី ម៉ោងក្នុងតំបន់ (តៃវ៉ាន់) ទីបំផុតដំណើរការរាប់សន្លឹកឆ្នោតនៃយុទ្ធនាការបោះឆ្នោតសកលជ្រើសរើសប្រធានាធិបតីថ្មីរបស់កោះតៃវ៉ាន់ បានបញ្ចប់ដោយជោគជ័យ ហើយជាលទ្ធផលបានរកឃើញថា លោក Lai Ching-te មកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) បានទទួលជ័យជំនះយ៉ាងត្រជះត្រចង់ និងត្រៀមខ្លួនឡើងកាន់តំណែងជាប្រធានាធិបតីថ្មី បន្ទាប់ពីលោកស្រី Tsai Ing-wen ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជ័យជម្នះរបស់លោក Lai Ching-te តំណាងឱ្យព្រឹត្តិការណ៍ប្រជាធិបតេយ្យដែលមិនធ្លាប់មានពីមុនមក ព្រោះនេះជាលើកដំបូងដែលគណបក្សនយោបាយនៅតៃវ៉ាន់បានឈ្នះការបោះឆ្នោតប្រធានាធិបតី ចំនួនបីលើកជាប់ៗគ្នា។

លោក Lai Ching-te ដែលគេស្គាល់តាមរយៈឈ្មោះ William Lai បច្ចុប្បន្នមានអាយុ ៦៤ឆ្នាំ ជាបុគ្គលដែលមានកាយវិការទន់ភ្លន់ សម្ដីផ្អែម ជាប្រធាន​គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP)។

លោក Lai Ching-te ក៏ជាអតីតនាយករដ្ឋមន្ត្រី របស់លោកស្រីប្រធានាធិបតី Tsai Ing-wen ផងដែរ កាលពីឆ្នាំ ២០១៧ ដល់ ២០១៩ ។

នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតី លោក Lai Ching-te បាននិយាយថា តៃវ៉ាន់សង្ឃឹមថានឹងក្លាយជាមិត្ត ជាមួយប្រទេសចិន។ លោកថា “យើងមិនចង់ក្លាយជាសត្រូវជាមួយគ្នាឡើយ (ជាមួយចិន) យើងចង់ក្លាយជាមិត្តនឹងគ្នា និងចង់ឃើញប្រទេសចិន រីករាយជាមួយលទ្ធិប្រជាធិបតេយ្យ ដូចយើងដែរ” ។ ជាមួយគ្នានេះ គណបក្សកាន់អំណាច DPP បានប្តេជ្ញារក្សាឯករាជ្យភាពនយោបាយរបស់តៃវ៉ាន់ ៕

ប្រែសម្រួលដោយ÷ ប៉ោ កុសល

ប្រភព÷ Bloomberg

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម