Connect with us

ព័ត៌មានអន្ដរជាតិ

បក្សកាន់អំណាច តៃវ៉ាន់ បន្តឈ្នះឆ្នោតជាប្រធានាធិបតីមែន ប៉ុន្តែចាញ់​អាសនៈនៅក្នុងសភា

បានផុស

នៅ

ពលរដ្ឋតៃវ៉ាន់នៅតែផ្ដល់សេចក្ដីទុកចិត្តបោះឆ្នោតឲ្យលោក Lai Ching-te មកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ឈ្នះតំណែងប្រធានាធិបតីដោយទទួលបានសំឡេងជិត ៥.៦ លានសំឡេង ឬ ៤០ ភាគរយនៃសំឡេងឆ្នោតបានការ ប៉ុន្តែបក្សកំពុងកាន់អំណាចមួយនេះបែរជាចាញ់សំឡេងឆ្នោតនៅក្នុងសភា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមគណៈកម្មាធិការរៀបចំការបោះឆ្នោតតៃវ៉ាន់បានឲ្យដឹងថា នៅក្នុងការបោះឆ្នោតសភាកាលពីថ្ងៃសៅរ៍ ទី១៣ ខែមករា គណបក្ស Kuomintang (KMT) ដែលជាបក្សប្រឆាំងដ៏ធំបំផុតរបស់តៃវ៉ាន់ បានឈ្នះអាសនៈសភាចំនួន ៥២ ក្នុងចំណោមអាសនៈចំនួន ១១៣ របស់សភា ។ ចំណែកគណបក្ស DPP ដណ្តើមបាន ៥១ អាសនៈ ខណៈគណបក្សប្រជាជនតៃវ៉ាន់ (TPP) ទទួលបាន ៨ អាសនៈ ។

ទូរទស្សន៍ជប៉ុន NHK បានរាយការណ៍ថា ការចាញ់សំឡេងឆ្នោតក្នុងសភារបស់គណបក្ស DPP ហាក់ដូចជាឆ្លុះបញ្ចាំងពីការថ្នាំងថ្នាក់ចិត្តជាសាធារណៈចំពោះការកើនឡើងថ្លៃផ្ទះ និងបញ្ហាផ្លូវចិត្តរបស់ពលរដ្ឋពាក់ព័ន្ធនឹងរឿងរ៉ាវជាមួយចិនក្រោមការក្ដោបក្ដាប់អំណាចដោយឯកបក្សអស់រយៈពេលជិត ១០ ឆ្នាំមកនេះ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Lai បានលើកឡើងថា ការបរាជ័យរបស់គណបក្ស DPP ក្នុងការកាន់កាប់សំឡេងភាគច្រើននៅក្នុងសភាមានន័យថា កិច្ចខិតខំប្រឹងប្រែងរបស់គណបក្សគឺមិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយនោះទេ ប៉ុន្តែគណបក្ស​គួរតែ​គោរពតាមម្ចាស់ឆ្នោត ។

ស្របពេលជាមួយគ្នានេះ សារព័ត៌មាន Focus Taiwan ក៏បានរាយការណ៍ផងដែរថា ការ​បាត់​សំឡេង​ភាគ​ច្រើននៅក្នុងសភា នឹង​បង្ក​ការ​លំបាក​សម្រាប់​លោក Lai ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​របស់​លោក ក៏ដូចជាគោលនយោបាយរបស់បក្សដែលដាក់ចេញ អំឡុងយុទ្ធនាការឃោសនាបោះឆ្នោតនាពេលកន្លងមក ។

លោក Lai បានប្រកាន់ជំហរថា ចិន និងតៃវ៉ាន់បែងចែកដាច់ពីគ្នា ហើយលោកបានសន្យានឹងបន្តគោលនយោបាយរបស់លោកស្រីប្រធានាធិបតី Tsai Ing-wen ដែលផុតអាណត្ត គឺជំរុញកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ទល់ជាមួយនឹងរដ្ឋាភិបាលទីក្រុងប៉េកាំង ។

គួរបញ្ជាក់ថា គណបក្សប្រឆាំង Kuomintang របស់លោក Hou Yu-ih ទទួលបានសំឡេងឆ្នោតគាំទ្រជិត ៤.៧ លានសំឡេង ខណៈគណបក្សលំដាប់ទី ៣ គឺបក្សប្រជាជនតៃវ៉ាន់ (TPP) របស់លោក Ko Wen-je មានសំឡេងគាំទ្រប្រហែល ៣.៧ លានសំឡេង ខណៈចំនួនអ្នកទៅបោះឆ្នោតមានត្រឹម ៧១.៨៦ ភាគរយប៉ុណ្ណោះ ពោលធ្លាក់ចុះជាង ៣ ភាគរយពីការបោះឆ្នោតអាណត្ត ៤ ឆ្នាំមុន ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ ត្រួសៗពី “វេទិកាសេដ្ឋកិច្ចពិភពលោក” ដែលនឹងមានវត្តមានសម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១ ថ្ងៃ មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១ ថ្ងៃ មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១ ថ្ងៃ មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១ ថ្ងៃ មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១ ថ្ងៃ មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសចូលឆ្នាំសកល ២០២៥

Sokha Hotels

ព័ត៌មានពេញនិយម