Connect with us

ព័ត៌មានអន្ដរជាតិ

អាល្លឺម៉ង់ ចេញមុខក្នុងក្របខណ្ឌអឺរ៉ុប ចូលរួមសង្គ្រាមប្រឆាំងក្រុមហ៊ូធី

បានផុស

នៅ

នាវា​ចម្បាំង ប្រភេទ Frigate F-124 ​មួយ​គ្រឿង​របស់​អាល្លឺម៉ង់​ បំពាក់​ដោយ​មីស៊ីល​បាញ់​យន្ត​ហោះ និង​ឧទ្ធម្កាចក្រ​ចម្បាំង នឹង​ត្រៀម​ចេញ​ដំណើរ​ទៅ​កាន់​សមុទ្រ​ក្រហម​​នា​ថ្ងៃ​ទី​០១ ខែកុម្ភៈ ខាង​មុខ​នេះ​ក្នុង​ទិស​ដៅ​ប្រឆាំង​នឹង​ក្រុម​ឧទ្ទាម​ហ៊ូ​ធី​នៅ​ប្រទេស​យេម៉ែន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភព​សារព័ត៌មាន​ក្នុង​ស្រុក​របស់​អាល្លឺម៉ង់ Die Welt បាន​រាយ​ការណ៍​បញ្ជាក់​​ថា រដ្ឋាភិបាល​ក្រុង​បែរ​ឡាំង នឹង​ត្រៀម​​បញ្ជូន​ F-124 ខាង​លើ​ចេញ​ពី​ឆ្នេរ​អាល្លឺម៉ង់​ឆ្ពោះ​​ទៅ​ឈូង​សមុទ្រ Aden ដែលជាឈូង​សមុទ្រ​ទឹក​ជ្រៅ​ចន្លោះ​ប្រទេស​យេម៉ែន ឈូង​សមុទ្រ​ឥណ្ឌា និង​អារ៉ាប់​ នៅ​ថ្ងៃ​ទី​០១​ ខែ​ក្រោយ​ ។

នៅ​ក្នុង​នាវា​ចម្បាំង​លំដាប់​នេះ គឺ​បំពាក់​ដោយ​ប្រព័ន្ធ​រ៉ាដា​ដែល​មាន​សមត្ថភាព​ចាប់​​បាន​ ១,០០០ ​គោល​ដៅ​ ក៏ដូចជាមីស៊ីល​ការពារ ឧទ្ធម្កាចក្រ​ចម្បាំង ព្រម​ទាំង​មាន​នូវ​មីស៊ីល​ប្រឆាំង​នឹង​កប៉ាល់​ចម្បាំង​ផ្សេង​ទៀត​ផង​ដែរ។ ប្រភពដ​ដែល​បាន​បញ្ជាក់​ថា ការ​បញ្ជូន​នេះ គឺ​នៅ​ក្នុង​ក្រប​ខណ្ឌ​បេសកកម្ម​មួយ​​ផ្នែក​របស់​សហភាព​អឺរ៉ុប​​​នៅ​ក្នុង​តំបន់​។

​ស្ថានការណ៍​នៅ​សមុទ្រ​ក្រហម និង​ឈូង​សមុទ្រ Aden កំពុង​ស្ថិត​ក្នុង​ភាព​តាន​តឹង​ ក្រោយ​ពេល​ការ​សម្រេច​​ប្រើ​កម្លាំង​ទ័ព​​ដោយ​អង់គ្លេស និង​សហរដ្ឋអាមេរិក​​​នៅ​ទី​នោះ ឆ្លើយ​តប​ទៅ​នឹង​​សកម្មភាព​​របស់​ក្រុម​ឧទ្ទាម​ហ៊ូធី​​នៅ​មូលដ្ឋាន​ប្រទេស​យែម៉ែន​។

គួរបញ្ជាក់​ផង​ដែរ​ថា ក្រុម​ឧទ្ទាម​ហ៊ូធី​បាន​ប្រកាស​ជំហរ​រឹង​មាំ​ជា​មួយ​​ប្រជាជាតិ​បាឡេស្ទីន​ លើ​​​ស្ថានភាព​ជម្លោះ​ឥត​ឈប់​ឈរ​​រវាង​អ៊ីស្រាអែល និង​ក្រុម​​​ហាម៉ាស នៅ​តំបន់​ហ្គាហ្សា ហើយ​ក្រុម​ឧទ្ទាម​អ៊ីស្លាមមួយ​នេះ ក៏​ប្រកាស​ប្រឆាំង​ និង​វាយ​ប្រហារ​រាល់​នាវា​សត្រូវ​ណា​ដែល​ជិះ​ឆ្លង​កាត់​ចូល​តំបន់​ឈូង​សមុទ្រ​ Aden នោះ​ រហូត​ដល់​អ៊ីស្រាអែល​ បញ្ឈប់​សង្រ្គាម​របស់​ខ្លួន​ទៅ​លើ​ក្រុម​ហាម៉ាស់​៕

​​​​​អត្ថបទ​ដោយ​៖ មាន រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម