ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បើកការវាយប្រហារខ្នាតធំ បាញ់ស្រោចមីស៊ីលប្រមាណ ៤០ គ្រាប់ដាក់ អ៊ុយក្រែន
ប្រភពពីសារព័ត៌មាន The Moscow Times បានរាយការណ៍ថា កងកម្លាំងរុស្ស៊ីកាលពីថ្ងៃសៅរ៍បានបើកការវាយប្រហារខ្នាតធំដោយបាញ់មីស៊ីលស្រោចដូចទឹកភ្លៀងប្រមាណ ៤០ គ្រាប់ទៅលើប្រទេសអ៊ុយក្រែន ខណៈ ៦ គ្រាប់ជាប្រភេទមីស៊ីលល្បឿនលឿនជាងសំឡេង Kinzhal ។

ទោះយ៉ាងណា កងទ័ពអាកាសអ៊ុយក្រែនក៏បានស្ទាក់ចាប់ និងបាញ់ទម្លាក់មីស៊ីលរុស្ស៊ីចំនួន ៨ គ្រាប់ និងប្រើបច្ចេកវិទ្យាអេឡិចត្រូនិកទាញបង្វែរមីស៊ីលជាង ២០ គ្រាប់ផ្សេងទៀតឲ្យហោះខុសគោលដៅផងដែរ ។ កងទ័ពអ៊ុយក្រែនបញ្ជាក់ទៀតថា សព្វាវុធដែលរុស្ស៊ីបាញ់មករួមមាន មីស៊ីលបាញ់នាំផ្លូវ មីស៊ីលផ្លោងបាលីស្ទិក មីស៊ីលប្រឆាំងយន្តហោះ និងយន្តហោះដ្រូនផងដែរ ។
ស្របពេលជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន Kyiv Independent ក៏បានរាយការណ៍ដែរថា ស្ទើរតែគ្រប់តំបន់ទាំងអស់របស់អ៊ុយក្រែនស្ថិតនៅក្រោមការប្រកាសអាសន្នផ្លូវអាកាស ខណៈដែលយន្តហោះចម្បាំងរុស្ស៊ីបានបាញ់មីស៊ីលឆ្លងពីសមុទ្រ Caspian ហោះឆ្ពោះទៅកាន់ទីក្រុងនានារបស់អ៊ុយក្រែន ។

សំឡេងផ្ទុះចេញពីគ្រាប់មីស៊ីលត្រូវបានគេឮនៅក្នុងតំបន់ទីក្រុងកៀវ តំបន់ Dnipropetrovsk ភាគខាងកើត និងតំបន់ Kirovohrad ភាគកណ្តាលប្រទេស ខណៈនៅក្នុងតំបន់ Kherson វិញ អាជ្ញាធរបាននិយាយថា មនុស្ស ២ នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីកាំភ្លើងធំជាង ៤០០ គ្រាប់ត្រូវបានបាញ់ចេញពីកាណុងក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយកាលពីថ្ងៃសៅរ៍ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ សារព័ត៌មានជាច្រើនរបស់អាមេរិកបានរាយការណ៍ដោយដកស្រង់សម្ដីមន្ត្រីក្រសួងការពារជាតិអាមេរិកថា អាមេរិកសូមថ្កោលទោសកងកម្លាំងរុស្ស៊ីដែលបាញ់ស្រោចមីស៊ីល ក៏ដូចជាកាំភ្លើងធំកំណត់មកលើតំបន់សាលារៀន និងលំនៅដ្ឋានដែលមានប្រជាជនរស់នៅច្រើនកកកុញ ។

គិតត្រឹមពេលនេះ ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានចាយពេលដល់ឆ្នាំទី ២ ហើយ បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលទីក្រុងមូស្គូលើកទ័ពចូលទីក្រុងកៀវក្នុងខែកុម្ភៈ ឆ្នាំ២០២២ ខណៈលោកប្រធានាធិបតី Volodymr Zelensky កំពុងដើរសុំជំនួយ ក៏ដូចជាសព្វាវុធ និងកែនទាហានជាបន្តបន្ទាប់ពីសម្ព័ន្ធមិត្តសំខាន់ៗដូចជា អឺរ៉ុប និងអាមេរិកជាដើម ។
ទោះបីជាមិនមានព័ត៌មានច្បាស់លាស់អំពីចំនួនអ្នកស្លាប់ និងរបួសក៏ដោយ ប៉ុន្តែតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ជនស៊ីវិលអ៊ុយក្រែនជាង ១០,០០០ នាក់ត្រូវបានសម្លាប់ ខណៈយោងតាមរបាយការណ៍របស់កាសែត New York Times វិញបានអះអាងថា រហូតមកដល់ពេលនេះទាំងទាហានអ៊ុយក្រែន និងរុស្ស៊ីសរុបចូលគ្នាគឺមានជាង ៥ លាននាក់បានស្លាប់បាត់បង់ជីវិត ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ អាមេរិក និងចិន ប្រតិកម្មយ៉ាងណាខ្លះ បន្ទាប់ពី តៃវ៉ាន់ ជ្រើសរើសបានប្រធានាធិបតីថ្មី

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ