ព័ត៌មានអន្ដរជាតិ
លោក Netanyahu ថា គ្មាននរណាម្នាក់អាចបញ្ឈប់ភ្លើងសង្គ្រាមរបស់ អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាឡើយ
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃសោរ៍ថា គ្មាននរណាម្នាក់អាចមកបង្អាក់ ឬបញ្ឈប់អ៊ីស្រាអែលមិនឲ្យសម្រេចបាននូវជ័យជម្នះក្នុងភ្លើងសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបនោះទេ ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតអាមេរិក Washington Post ។

លោក Netanyahu បានប្រាប់សន្និសីទសារព័ត៌មានតាមទូរទស្សន៍ជាតិ ស្របពេលភ្លើងសង្គ្រាមនៅហ្គាហ្សាចាយពេលដល់ថ្ងៃទី ១០០ ថា “គ្មាននរណាម្នាក់អាចមកបញ្ឈប់យើងពីភ្លើងសង្គ្រាមមួយនេះឡើយ មិនថាតុលាការក្រុងឡាអេ ឬសភាវអាក្រក់ណាមួយឡើយ គឺគ្មាននរណាម្នាក់មកបង្អាក់ផែនការជ័យជម្នះរបស់យើងឡើយ” ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ សារព័ត៌មាន Al Jazeera បានរាយការណ៍ថា ពាក្យសម្ដីផ្លែផ្ការបស់លោក Netanyahu គឺសំដៅទៅលើសំណុំរឿងក្ដីក្ដាំអំពើប្រល័យពូជសាសន៍របស់អ៊ីស្រាអែលនៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិក្នុងទីក្រុងឡាអេ ក្រោយរងការចោទប្រកាន់ពីសំណាក់អាហ្វ្រិកខាងត្បូង និងសម្ព័ន្ធមិត្តនៃក្រុមប្រដាប់អាវុធដែលគាំទ្រដោយអ៊ីរ៉ង់នៅជុំវិញមជ្ឈិមបូព៌ា ។

ទន្ទឹមនោះ លោក Netanyahu នៅតែចិញ្ចឹមចិត្តរបស់លោកដដែលថា អ៊ីស្រាអែលនឹងមិនបន្ថូរដៃប្រយុទ្ធនោះទេ រហូតដល់ប្រទេសនេះសម្រេចបានផែនការទាំងអស់របស់ខ្លួន ពោលគឺការកម្ចាត់ក្រុមហាម៉ាស និងជួយរំដោះឈ្លើយសឹកទាំងអស់ត្រលប់មកវិញ ក៏ដូចជាធានាដល់តំបន់ហ្គាហ្សាមិនឲ្យកើតមានការគំរាមកំហែងដល់អ៊ីស្រាអែលទៀតឡើយ ។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានបើកការវាយប្រហារយ៉ាងមិនប្រណីដៃទាំងតាមផ្លូវអាកាស និងដីគោកលើតំបន់ហ្គាហ្សាស្ទ្រីប ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ២៣,៨០០ នាក់ ដែលភាគច្រើនជាកុមារ និងស្ត្រី ហើយជាង ៦០,៣០០ នាក់ផ្សេងទៀតរងរបួស ដើម្បីជាការសងសឹកចំពោះការវាយឆ្មក់របស់ក្រុមហាម៉ាសក្នុងព្រឹត្តិការណ៍ ៧ តុលា ។ ចំណែកខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ បានបាត់បង់ជិវិត ខណៈចំណាប់ខ្មាំងជាង ១៣០ នាក់នៅតែស្ថិតក្នុងកណ្ដាប់ដៃក្រុមហាម៉ាសដដែល ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ រុស្ស៊ី បើកការវាយប្រហារខ្នាតធំ បាញ់ស្រោចមីស៊ីលប្រមាណ ៤០ គ្រាប់ដាក់ អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ