ព័ត៌មានអន្ដរជាតិ
ថៃពន្យាវីសារយៈពេលវែងដល់ទេសចរដែលចង់រៀនក្បាច់ប្រដាល់ក្នុងប្រទេស
ទីប្រឹក្សានាយករដ្ឋមន្រ្តីថៃមួយរូប គឺលោក Pimol Sriwikorn ថ្មីៗនេះបានជំរុញផែនការដាក់ប្រដាល់ “មួយថៃ” ជាផ្នែកសំខាន់មួយសម្រាប់ទាក់ទាញទេសចរ ពោលគឺការផ្តល់វីសារយៈវែង ដល់អ្នកទេសចរបរទេសដែលចង់រៀនក្បាច់គុននេះ ។

ប្រភពព័ត៌មានក្នុងស្រុកថៃ Khaosod បានឲ្យដឹងថា ទីប្រឹក្សារបស់លោកនាយករដ្ឋមន្ត្រៃថៃ ថាវីស៊ីន សេដ្ឋា ខាងលើបានស្នើទៅកាន់កិច្ចប្រជុំអនុគណៈកម្មការនៃគណរដ្ឋមន្ត្រី ដោយលើកពីការពន្យាវិសាស្នាក់នៅដល់ទេសចរផ្សារភ្ជាប់នឹងមួយថៃ ពីរយៈពេល ៦០ ទៅដល់ ៩០ ថ្ងៃ ។ ដោយឡែកសម្រាប់គ្រូបង្វឹកបណ្តុះបណ្តាលក្បាច់គុននេះនឹងត្រូវទទួលបានជំនួយគាំទ្រផងដែរ ។
ជាលទ្ធផលកិច្ចប្រជុំ ក៏បានអនុម័តសម្រេចស្របតាមសំណើនេះ ដោយអនុញ្ញាតឲ្យចេញវីសាប្រភេទ Non-Immigrant Visa ED សម្រាប់ទេសចរដែលរៀនក្បាច់គុនមួយថៃនៅក្នុងក្លិបកីឡាណាមួយដែលទទួលស្គាល់ដោយអជ្ញាធរកីឡាថៃ SAT។ ដូចនេះ នៅពេលដែលទេសចរបានមកដល់ប្រទេសថៃភ្លាម ពួកគេអាចស្នាក់នៅរយៈពេលដល់៩០ថ្ងៃ ករណីដែលពួកគេចូលហាត់នៅក្លិបកីឡាដែលបានទទួលស្គាល់នោះ ។

បន្ថែមពីដំណើរការខាងលើ កិច្ចប្រជុំក៏បានសម្រេចគាំទ្រនូវបច្ចេកវិទ្យាវេទិកាកម្មវិធីមួយឈ្មោះ Now Muaythai ដែលជាប្រភេទកម្មវិធី អាចកក់នូវថ្នាក់ និងវគ្គរៀនក្បាច់គុនមួយថៃនេះ មិនថាភ្ញៀវជាតិ ឬអន្តរជាតិ ដែលនេះស្របទៅនឹងនិន្នាការជ្រុងមួយនៃនយោបាយរបស់រដ្ឋាភិបាលថៃក្នុងការយកក្បាច់គុនបុរាណនេះជាឥទ្ធិពលលើសកម្មភាពផ្សេងៗ ជាក់ស្តែងគឺចំណូលជាតិតាមរយៈវិស័យទេសចរនាឆ្នាំ២០២៤នេះ៕

អត្ថបទដោយ៖ មាន រតនា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ