ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បញ្ជាក់ជំហរទៅ ចិន យ៉ាងណាដែរ ក្រោយ តៃវ៉ាន់ ជ្រើសរើសបានមេដឹកនាំថ្មី
ប្រទេសរុស្ស៊ីបានចេញមកបញ្ជាក់ពីជំហររបស់ខ្លួនទៅកាន់ប្រទេសចិន បន្ទាប់ពីលោក Lai Ching-te មកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ត្រូវបានពលរដ្ឋតៃវ៉ាន់ផ្ដល់សេចក្ដីទុកចិត្តបោះឆ្នោតឲ្យឈ្នះតំណែងជាប្រធានាធិបតីថ្មីរបស់ដែនកោះមួយនេះ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័តមានរុស្ស៊ី TASS នៅថ្ងៃអាទិត្យ ទី១៤ ខែមករានេះ ។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានបញ្ជាក់ថា តៃវ៉ាន់គឺជាផ្នែកដ៏សំខាន់មិនអាចកាត់ថ្លៃបានរបស់ប្រទេសចិន ហើយរដ្ឋាភិបាលទីក្រុងមូស្គូប្រឆាំងដាច់ខាតនូវគ្រប់ទម្រង់នៃចលនាបំបែកខ្លួន ក៏ដូចជាឯករាជ្យភាពរបស់ដែនកោះមួយនេះ ។
លោកស្រីបានបន្ថែមថា “ការចិញ្ចឹមចិត្តរបស់បណ្តាប្រទេសមួយចំនួនក្នុងការប្រើប្រាស់ការបោះឆ្នោតនៅតៃវ៉ាន់កាលពីថ្ងៃទី១៣ ខែមករាកន្លងទៅដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលទីក្រុងប៉េកាំង និងធ្វើឲ្យស្ថានការណ៍នៅច្រកសមុទ្រតៃវ៉ាន់ ក៏ដូចជានៅទូទាំងតំបន់មានអស្ថិរភាពគឺជា ការបង្អាក់ឲ្យខូចប្រយោជន៍រួម ហើយត្រូវតែថ្កោលទោសពីសំណាក់សហគមន៍អន្តរជាតិ ដោយសារតែទំនាក់ទំនងរវាងភាគីនៃច្រកសមុទ្រមួយនេះ គឺជាកិច្ចការផ្ទៃក្នុងដែលក្ដោបក្ដាប់ដោយចិន” ។
លោកស្រី Zakharova បញ្ជាក់ទៀតថា ជំហររបស់រុស្ស៊ីចំពោះតៃវ៉ាន់ គឺមិនប្រែប្រួលនោះឡើយ ។ រុស្ស៊ីគោរពគោលការណ៍ “ចិនតែមួយ” ដែលទទួលស្គាល់ជាសកលលោក ហើយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់តំណាងឲ្យប្រទេសចិនទាំងមូល ហើយតៃវ៉ាន់គឺជាផ្នែកសំខាន់មួយរបស់ប្រទេសចិន ខណៈភាគីរុស្ស៊ីក៏ប្រឆាំងទៅនឹងឯករាជ្យភាពរបស់តៃវ៉ាន់ក្នុងគ្រប់រូបភាពទាំងអស់ផងដែរ” ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ទីភ្នាក់ងារព័ត៌មានចិន Xinhua បានរាយការណ៍ថា ការបង្រួបបង្រួមជាតិជាមួយតៃវ៉ាន់នៅតែជារឿងចៀសមិនរួច ហើយចិនសូមប្រឆាំងយ៉ាងដាច់ខាតចំពោះសកម្មភាព “ឯករាជ្យភាពតៃវ៉ាន់” ព្រមទាំងការលូកលាន់ពីបរទេស ជាពិសេសលទ្ធផលឈ្នះឆ្នោតរបស់បក្ស DPP ក៏មិនអាចតំណាងឲ្យសាធារណមតិរបស់ដែនកោះមួយនេះនោះដែរ” ។
គួរបញ្ជាក់ថា ពលរដ្ឋតៃវ៉ាន់បានផ្ដល់សេចក្ដីទុកចិត្តបោះឆ្នោតឲ្យលោក Lai Ching-te មកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ដែលជាបក្សកំពុងកាន់អំណាច បន្តឈ្នះតំណែងប្រធានាធិបតីដោយទទួលបានសំឡេងជិត ៥.៦ លានសំឡេង ឬ ៤០ ភាគរយនៃសំឡេងឆ្នោតបានការ ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ អាមេរិក និង ចិន ប្រតិកម្មយ៉ាងណាខ្លះ បន្ទាប់ពី តៃវ៉ាន់ ជ្រើសរើសបានប្រធានាធិបតីថ្មី

-
KPT+១០ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់