ព័ត៌មានអន្ដរជាតិ
យោធាមីយ៉ាន់ម៉ាមិនទាន់មានប្រតិកម្មអ្វីឡើយ ក្រោយអាមេរិកដាក់ទណ្ឌកម្ម
យោធាមីយ៉ាន់ម៉ាត្រូវបានគេជឿថាកំពុងឃ្លាំមើលយ៉ាងដិតដល់ថាតើទណ្ឌកម្មរបស់អាមេរិកនឹងមានទំហំប៉ុនណា និងថាតើប្រទេសជប៉ុន និងអឺរ៉ុបនឹងឆ្លើយតបយ៉ាងដូចម្តេច ។
សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានដាក់ទណ្ឌកម្មលើយោធាមីយ៉ាន់ម៉ាដើម្បីឆ្លើយតបទៅនឹងរដ្ឋប្រហារដែលយោធាបានចាប់ផ្តើមកាលពីដើមខែនេះ ។
ក្រសួងរតនាគារសហរដ្ឋអាមេរិកបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ស្តីពីការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងបុគ្គលចំនួន ១០ នាក់ដែលជាប់ទាក់ទងនឹងយោធា និងក្រុមហ៊ុនចំនួន ៣ ដែលជាកម្មសិទ្ធិ ឬគ្រប់គ្រងដោយយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា ។

ក្នុងចំណោមអ្នកដែលត្រូវបានដាក់ទណ្ឌកម្មមានអគ្គមេបញ្ជាការ Min Aung Hlaing និងអនុសេនីរបស់គាត់គឺលោក Soe Win ។ អ្នកទាំងពីរក៏ធ្លាប់ត្រូវបានដាក់ទណ្ឌកម្មនៅក្នុងឆ្នាំ ២០១៩ ចំពោះការរំលោភសិទ្ធិមនុស្សទាក់ទងនឹងការបង្ក្រាបដោយអំពើហិង្សារបស់យោធាទៅលើជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលជាជនជាតិភាគតិចមូស្លីមរបស់ប្រទេស ។
ទន្ទឹមនោះក្រុមហ៊ុនចំនួន ៣ ដែលជាប់ទាក់ទងទៅនឹងយោធារបស់ប្រទេសមីយ៉ាន់ម៉ាដូចជា ក្រុមហ៊ុនសហគ្រាស Myanmar Ruby Enterprise ក្រុមហ៊ុន Myanmar Imperial Jade Co.,LTD និងក្រុមហ៊ុនត្បូង និងគ្រឿងអលង្ការ Cancri Co., LTD ក៏ត្រូវបានដាក់ទណ្ឌកម្មផងដែរ ។

បន្ថែមពីនេះថវិការដ្ឋាភិបាលរបស់មីយ៉ាន់ម៉ាប្រហែលជា ១ ពាន់លានដុល្លារស្ថិតនៅក្រោមយុត្តាធិការរបស់សហរដ្ឋអាមេរិកក៏ត្រូវបានបង្កកផងដែរ ។
រហូតមកដល់ពេលនេះយោធាមីយ៉ាន់ម៉ាមិនទាន់មានប្រតិកម្មអ្វីចំពោះចំណាត់ការរបស់សហរដ្ឋអាមេរិកនៅឡើយទេ ។

ក្នុងអំឡុងពេលប៉ុន្មានឆ្នាំនៅពេលដែលប្រទេសមីយ៉ាន់ម៉ាស្ថិតនៅក្រោមការគ្រប់គ្រងរបស់យោធា កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះក៏ត្រូវបានរារាំងដោយការដាក់ទណ្ឌកម្មដោយប្រទេសដទៃទៀតផងដែរ ។
កាលពីថ្ងៃសុក្រប្រជាជនបានធ្វើដំណើរតាមដងផ្លូវក្នុងទីក្រុងយ៉ាំងហ្គោន និងទីក្រុងដទៃទៀត ទោះបីយោធាបានដាក់ការហាមឃាត់មិនឲ្យមានការប្រមូលផ្តុំមនុស្ស ៥ នាក់ ឬច្រើនជាងនេះក៏ដោយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ Breaking News! បាតុករមីយ៉ាន់ម៉ាដែលត្រូវប៉ូលិសបាញ់គ្រាប់ពិតចំក្បាល ស្លាប់ហើយ
ចុចអាន ៖ សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មមន្ត្រីយោធាមីយ៉ាន់ម៉ា ១០ រូបពីបទធ្វើរដ្ឋប្រហារ

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?