Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ថា អាមេរិក “ខុសធ្ងន់ណាស់” ដែលផ្ញើសារអបអរមេដឹកនាំថ្មី របស់តៃវ៉ាន់

បានផុស

នៅ

ក្រោយការប្រកាសលទ្ធផលបោះឆ្នោតតៃវ៉ាន់នៅរាត្រីថ្ងៃសោរ៍ទី១៣ខែមករា ប្រទេសចិន បានព្រមានអាមេរិកថា កំពុងបញ្ជូនសញ្ញាខុសយ៉ាងធ្ងន់ ទៅកាន់អ្នកដែលជំរុញឲ្យមានឯករាជ្យភាពរបស់កោះតៃវ៉ាន់។ នេះបើតាមការចុះផ្សាយរបស់កាសែតចិន Global Times។

លោក William Lai (ឆ្វេង) ឈ្នះឆ្នោតជាប្រធានាធិបតីតៃវ៉ាន់ (រូបថត៖ Trouw)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្នាក់ដឹកនាំពិភពលោកមួយចំនួន បានផ្ញើសារអបអរសាទរមេដឹកនាំថ្មីរបស់តៃវ៉ាន់ឈ្មោះ William Lai បន្ទាប់ពីការបោះឆ្នោត ក្នុងនោះក៏រួមមានទាំងពីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ផងដែរដោយលោកបានសង្កត់ធ្ងន់លើភាពជាដៃគូរវាងទីក្រុងតៃប៉ិនិងវ៉ាស៊ីនតោន ថាមានសារៈសំខាន់សម្រាប់តម្លៃប្រជាធិបតេយ្យ មិនអាចកាត់ថ្លៃបាន។

លោកនិយាយថា “យើងទន្ទឹងរង់ចាំធ្វើការជាមួយលោក Lai និងមេដឹកនាំរបស់តៃវ៉ាន់គ្រប់ភាគី ដើម្បីជំរុញផលប្រយោជន៍ និងតម្លៃរួមរបស់យើង។ សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏ធំបំផុតមួយរបស់តៃវ៉ាន់ សូមប្តេជ្ញារក្សាសន្តិភាព និងស្ថិរភាពឆ្លងកាត់ច្រកសមុទ្រ”។

ទោះបីជាយ៉ាងណាក៏ដោយ ការកត់សម្គាល់របស់លោក Blinken បានទទួលការរិះគន់យ៉ាងចាស់ដៃពីទីក្រុងប៉េកាំង ដែលចាត់ទុកសេចក្តីថ្លែងការណ៍ណាមួយគាំទ្រដល់តៃវ៉ាន់ថាជា ការលើកទឹកចិត្តដល់បេក្ខជន និងគណបក្សនយោបាយដែលខ្លួនមើលឃើញថាជាក្រុមអ្នកបំបែកខ្លួន ព្យាយាមប្រែក្លាយតៃវ៉ាន់ទៅជាប្រទេសអធិបតេយ្យឯករាជ្យ។

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken (រូបថត៖ Getty)

ក្នុងសេចក្តីថ្លែងការណ៍ ក្រសួងការបរទេសចិននិយាយថា ការអបអរសាទររបស់លោក Blinken បានរំលោភលើការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការរក្សាទំនាក់ទំនងវប្បធម៌ ពាណិជ្ជកម្ម និងក្រៅផ្លូវការផ្សេងទៀតជាមួយតៃវ៉ាន់។ ចិនសូមប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះសហរដ្ឋអាមេរិក ដែលមានទម្រង់នៃអន្តរកម្មជាផ្លូវការជាមួយតៃវ៉ាន់ និងការជ្រៀតជ្រែកក្នុងកិច្ចការតៃវ៉ាន់គ្រប់មធ្យោបាយ ឬក្រោមលេសណាមួយក៏ដោយ។

សូមបញ្ជាក់ជាថ្មី លោក Lai Ching-te ឬ William Lai មកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) បានឈ្នះតំណែងជាប្រធានាធិបតីដោយទទួលបានសំឡេងឆ្នោតជិត ៥.៦ លានសំឡេង ឬ ៤០%នៃសំឡេងឆ្នោតបានការ ប៉ុន្តែបក្សកំពុងកាន់អំណាចមួយនេះបែរជាចាញ់សំឡេងឆ្នោតនៅក្នុងសភាទៅវិញ។

នៅក្នុងការបោះឆ្នោតសភាកាលពីថ្ងៃសៅរ៍ ទី១៣ ខែមករា គណបក្ស Kuomintang (KMT) ដែលជាបក្សប្រឆាំងដ៏ធំបំផុតរបស់តៃវ៉ាន់ បានឈ្នះអាសនៈសភាចំនួន ៥២ ក្នុងចំណោមអាសនៈចំនួន ១១៣ របស់សភា ។ ចំណែកគណបក្ស DPP ដណ្តើមបាន ៥១ អាសនៈ ខណៈគណបក្សប្រជាជនតៃវ៉ាន់ (TPP) ទទួលបាន ៨ អាសនៈ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ បក្សកាន់អំណាច តៃវ៉ាន់ បន្តឈ្នះឆ្នោតជាប្រធានាធិបតីមែន ប៉ុន្តែចាញ់​អាសនៈនៅក្នុងសភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ២ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

ធនាគារកណ្តាលកម្ពុជានឹងបន្តសហការជាមួយចិនលើវិស័យហិរញ្ញវត្ថុ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម