Connect with us

ព័ត៌មានអន្ដរជាតិ

វេទិកាសេដ្ឋកិច្ចពិភពលោកបើកកិច្ចប្រជុំនៅថ្ងៃនេះ ខណៈបញ្ហាក្ដៅចំនួន ៤ នឹងដាក់លើតុពិភាក្សា

បានផុស

នៅ

វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ក្នុងឆ្នាំ ២០២៤ នេះនឹងបើកកិច្ចប្រជុំក្នុងទីក្រុង Davos ប្រទេសស្វីសនៅថ្ងៃចន្ទ ទី១៥ ខែមករានេះតទៅ ខណៈបញ្ហាក្ដៅចំនួន ៤ ដែលនឹងលើកយកមកដាក់លើតុពិភាក្សារួមមាន ភ្លើងសង្គ្រាមនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា, ការព្យាករណ៍សេដ្ឋកិច្ចសកល និងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្នាក់ដឹកនាំជាង ២,៨០០ រូបមកពីវិស័យនយោបាយ ធុរកិច្ច សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយប្រមាណជា ១២០ ប្រទេស នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរយៈពេល ៥ ថ្ងៃរហូតដល់ថ្ងៃសុក្រ ទី១៩ ខែមករា ខណៈអ្នក​រៀបចំ​កម្មវិធីលើកឡើងថា កិច្ចប្រជុំប្រចាំឆ្នាំ ២០២៤ នៅរដូវរងានេះនឹងផ្ដោតលើកិច្ចពិភាក្សាជុំវិញមូលបទ “ការកសាងទំនុកចិត្តឡើងវិញ” ។

យោងតាមទូរទស្សន៍ជប៉ុន NHK បានរាយការណ៍ថា អ្នកចូលរួមនឹងពិភាក្សាអំពីរបៀបដែលប្រទេសនានាគួរតែដោះស្រាយអំពីការបែកបាក់កាន់តែអាក្រក់ទៅនៅក្នុងពិភពលោក ពាក់ព័ន្ធទៅនឹងភ្លើងសង្គ្រាមរបស់រុស្ស៊ីមកលើអ៊ុយក្រែន ក៏ដូចជាស្តីពីស្ថានភាពមនុស្សធម៌កាន់តែយ៉ាប់យ៉ឺននៅមជ្ឈិមបូព៌ាផងដែរ ។

ទន្ទឹមនោះ ក្នុង​ចំណោម​អ្នក​ចូល​រួមទាំង ២,៨០០ នាក់នោះក៏​មានថ្នាក់ដឹកនាំ​នយោបាយ​ជាង ៦០​ រូបផងដែរ រួម​មានទាំងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង​ប្រធានាធិបតី​អ៊ុយក្រែនលោក Volodymyr Zelensky ខណៈលោកប្រធានាធិបតីអ៊ុយក្រែន រំពឹងនឹងថ្លែងសុន្ទរកថានៅថ្ងៃអង្គារ ទី១៦ ខែមករា ដើម្បីអំពាវនាវឲ្យមានកិច្ចគាំទ្រកាន់តែខ្លាំងក្លាជាមុនសម្រាប់ជួយជ្រោមជ្រែងប្រទេសរបស់គាត់ ។

ចំណែកសម្រាប់បច្ចេកវិទ្យា AI វិញ អ្នកចូលរួមទាំងអស់នឹងពិភាក្សាអំពីរបៀបប្រើប្រាស់ ក៏ដូចជាគ្រប់គ្រងហានិភ័យនៃបច្ចេកវិទ្យាមួយនេះ ខណៈថ្នាក់ដឹកនាំទាំងនោះក៏ទំនងជានឹងផ្លាស់ប្តូរមតិយោបល់លើបញ្ហាអតិផរណាដែលកំពុងបន្តកើតមាន និងផលប៉ះពាល់លើសេដ្ឋកិច្ចពិភពលោកពីការដំឡើងអត្រាការប្រាក់ដែលជំរុញដោយធនាគារកណ្តាលរបស់ពិភពលោក ។

ទោះយ៉ាងណាក៏ដោយ អ្នកសង្កេតការណ៍កំពុងតាមដានយ៉ាងដិតដល់ថាតើកិច្ចប្រជុំនេះអាចរកផ្លូវដោះស្រាយប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាផ្សេងៗដែលពិភពលោកកំពុងជួបប្រទះដែរឬទេ ព្រោះថាបញ្ហាការប្រែប្រួលអាកាសធាតុ និងបញ្ហាថាមពលក៏ផ្តោតសំខាន់ក្នុងកិច្ចប្រជុំប្រចាំឆ្នាំមួយនេះផងដែរ ។

គួរបញ្ជាក់ថា នេះគឺជាកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥៤ ហើយ បន្ទាប់ពីវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លេចរូបរាងឡើងក្នុងឆ្នាំ ១៩៧១ ក្រោមគំនិតផ្ដួចផ្ដើមរបស់លោក Klaus Schwab ជាសាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចជនជាតិអាល្លឺម៉ងប្រចាំនៅសកលវិទ្យាល័យហ្សឺណែវ ៕

លោក Klaus Schwab

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ ត្រួសៗពី “វេទិកាសេដ្ឋកិច្ចពិភពលោក” ដែលនឹងមានវត្តមានសម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម