Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋមន្ត្រីការបរទេស កូរ៉េខាងជើង អញ្ជើញទៅ រុស្ស៊ី ក្រោយ អាមេរិក ថាឲ្យ​រឿងមីស៊ីលនៅ អ៊ុយក្រែន

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោកស្រី Choe Son Hui បានអញ្ជើញចាកចេញពីអាកាសយានដ្ឋានអន្តរជាតិទីក្រុងព្យុងយ៉ាងកាលពីថ្ងៃអាទិត្យក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេល ៣ ថ្ងៃទៅកាន់រុស្ស៊ី ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA នៅថ្ងៃទី១៥ ខែមករានេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការហោះហើររបស់គណៈប្រតិភូដែលដឹកនាំដោយលោកស្រី Choe ទៅកាន់ប្រទេសរុស្ស៊ីនាពេលនេះ គឺតបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov ខណៈរដ្ឋមន្រ្តីការបរទេសរបស់កូរ៉េខាងជើងរូបនេះ នឹងស្នាក់នៅក្នុងប្រទេសរុស្ស៊ី ចាប់ពីថ្ងៃចន្ទដល់ថ្ងៃពុធ ។

ចំណែកសារព័ត៌មានរុស្ស៊ី TASS ក៏បានចុះផ្សាយដែរថា ដំណើរទស្សនកិច្ចរបស់លោកស្រី Choe កើតមានឡើង នៅពេលដែលប្រទេសទាំងពីរកំពុងរងការរិះគន់មិនសំចៃដៃពីសំណាក់សហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុប ជុំវិញការចោទប្រកាន់ថា រុស្ស៊ីបានប្រើប្រាស់មីស៊ីលដែលបញ្ជូនចេញពីកូរ៉េខាងជើងក្នុងការវាយសន្ធាប់ទៅលើទឹកដីនៃប្រទេសអ៊ុយក្រែន ។

ក្នុងដំណើរទស្សនកិច្ចដែលប្រទេសទាំងពីរចាត់ទុកថាជា ការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងនោះរដ្ឋមន្ត្រីទាំងពីរ​ក៏​អាចនឹង​ពិភាក្សា​អំពី​ដំណើរ​ទស្សនកិច្ច​របស់លោក​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ទៅកាន់ប្រទេស​កូរ៉េខាងជើង​ផងដែរ បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអញ្ជើញលោក ពូទីន មកបំពេញទស្សនកិច្ចនៅប្រទេសលោក ក្នុងអំឡុងកិច្ចប្រជុំកំពូលរបស់មេដឹកនាំទាំងពីរនៅតំបន់ចុងបូព៌ារបស់រុស្ស៊ីក្នុងខែកញ្ញា ឆ្នាំ២០២៣ ។

គួរបញ្ជាក់ថា នៅក្នុងសុន្ទរកថារបស់លោក គីម ជុងអ៊ុន កាលពីចុងឆ្នាំមុន មេដឹកនាំកូរ៉េខាងជើងរូបនេះបានបញ្ជាក់យ៉ាងច្បាស់ហើយថា ប្រទេសរបស់លោកនឹងបង្កើនទំនាក់ទំនងបន្ថែមទៀតជាមួយប្រទេសដែលប្រឆាំងនឹងសហរដ្ឋអាមេរិក ក៏ដូចជាបណ្តាប្រទេសនៅអឺរ៉ុបផងដែរ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ រុស្ស៊ី បញ្ជាក់ជំហរទៅ ចិន យ៉ាងណាដែរ ក្រោយ តៃវ៉ាន់ ជ្រើសរើសបានមេ ដឹកនាំថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម