Connect with us

ព័ត៌មានអន្ដរជាតិ

តៃវ៉ាន់ វាយបកទៅ ចិន វិញ ក្រោយពាក្យស៊កសៀតរឿងជ្រើសរើសបាន​មេដឹកនាំថ្មី

បានផុស

នៅ

តៃវ៉ាន់បានចេញមកវាយបកទៅកាន់ប្រទេសចិនវិញ ក្រោយអ្នកនាំពាក្យការិយាល័យចិនទទួលបន្ទុកកិច្ចការតៃវ៉ាន់ផ្លែផ្កា និងឌឺដងពាក្យសម្ដី ក៏ដូចជាបញ្ជាក់ពីគោលជំហររបស់រដ្ឋាភិបាលទីក្រុងប៉េកាំងទៅកាន់ដែនកោះមួយនេះ បន្ទាប់ពីលោក Lai Ching-te ជាប់ឆ្នោតជាប្រធានាធិបតីថ្មី ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃទី១៦ ខែមករានេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការបរទេសតៃវ៉ាន់បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា “តៃវ៉ាន់សូមអំពាវនាវដល់សាធារណរដ្ឋប្រជាមានិតចិនឲ្យគោរពលទ្ធផលបោះឆ្នោត និងត្រូវហ៊ានទទួលស្គាល់ការពិត ហើយបោះបង់ចោលចិត្តគំនិតសម្លុតគំរាមដែនកោះមួយនេះទៀតទៅ ជាពិសេសរដ្ឋាភិបាលទីក្រុង​ប៉េកាំង​គ្មាន​សិទ្ធិ​ហាមាត់ស្ដីប៉ះពាល់ដល់​ប្រជាជន​តៃវ៉ាន់ ឬ​តំណាងកោះនេះ​នៅលើ​ឆាកអន្តរជាតិ​ឡើយ” ។

ក្រសួងការបរទេសបានលើកឡើងទៀតថា “ពាក្យសម្ដីដែលចិននិយាយថា លទ្ធផលឈ្នះឆ្នោតរបស់គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) មិនអាចតំណាងឲ្យសាធារណមតិរបស់តៃវ៉ាន់ទាំងមូលនោះ គឺផ្ទុយនឹងសេចក្ដីទុកចិត្តរបស់សហគមន៍ប្រជាធិបតេយ្យសកល ជាពិសេសគឺប្រឆាំងនឹងឆន្ទៈរបស់ម្ចាស់ឆ្នោតតៃវ៉ាន់ក្នុងការលើកតម្កើងតម្លៃប្រជាធិបតេយ្យ ហើយពាក្យស៊កសៀតបែបនេះ មិនគួរនឹងនិយាយចេញមកឡើយ” ។

ដោយឡែកពាក់ព័ន្ធនឹងរឿងរ៉ាវដែលទីភ្នាក់ងារព័ត៌មានចិន Xinhua ចុះផ្សាយថា ការបង្រួបបង្រួមជាតិជាមួយតៃវ៉ាន់ គឺជារឿងចៀសមិនរួចនោះ, អនាគតប្រធានាធិបតីលោក Lai Ching-te ក៏បានធ្វើការឆ្លើយតបផងដែរថា លោកនៅតែប្រកាន់ជំហរ “ចិន និងតៃវ៉ាន់បែងចែកដាច់ពីគ្នា” ហើយលោកនឹងបន្តគោលនយោបាយរបស់លោកស្រីប្រធានាធិបតីដែលផុតអាណត្ត Tsai Ing-wen ដដែល គឺជំរុញកិច្ចសហប្រតិបត្តិការជាមួយអាមេរិកដើម្បីទប់ទល់មិនឲ្យចិនច្បាមយកដែនកោះមួយនេះទៅវិញឡើយ ។

គួរបញ្ជាក់ថា ការបោះពាក្យសម្ដីឌឺដងផ្លែផ្ការវាងចិន និងតៃវ៉ាន់កើតមានឡើង បន្ទាប់ពីលោក Lai Ching-te ដែលរដ្ឋាភិបាលទីក្រុងប៉េកាំងចាត់ទុកជាអ្នកបំផ្លាញសន្តិភាព និងជាមនុស្សគ្រោះថ្នាក់ ត្រូវបានពលរដ្ឋផ្ដល់សេចក្ដីទុកចិត្តបោះឆ្នោតឲ្យឈ្នះតំណែងជាប្រធានាធិបតីក្នុងសំឡេងគាំទ្រជិត ៥.៦ លានសំឡេង ឬ ៤០ ភាគរយនៃសំឡេងឆ្នោតបានការ នៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី១៣ ខែមករាកន្លងទៅនេះ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ អាមេរិក និងចិន ប្រតិកម្មយ៉ាងណាខ្លះ បន្ទាប់ពី តៃវ៉ាន់ ជ្រើសរើសបានប្រធានាធិបតីថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ១២ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម