ព័ត៌មានអន្ដរជាតិ
IMF ព្រមានថា បន្តិចទៀត AI នឹងដណ្តើមការងារមនុស្ស ៤០% ទូទាំងសកលលោក
បច្ចេកវិទ្យាកាន់តែទំនើប មនុស្សកាន់តែមានហានិភ័យ ដោយនៅពេលនេះ បើយោងតាមការចុះផ្សាយរបស់ CNN, ប្រមុខមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristina Georgieva បានព្រមានច្បាស់ៗថា មិនយូរមិនឆាប់ AI នឹងដណ្តើមយកការងារមនុស្សប្រហែល៤០% ទូទាំងសកលលោក ដែលនេះបានបង្កជាក្តីបារម្ភដ៏ធំ សម្រាប់មនុស្សជាតិនាពេលបច្ចុប្បន្ន។

ស្របពេលជាមួយគ្នានោះដែរ លោកស្រីបានផ្តាំផ្ញើដល់អ្នកជំនាញនិងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវធ្វើយ៉ាងណា ទប់ស្កាត់ឥទ្ធិពលនេះឲ្យបាន។
តាមការអះអាងពីលោកស្រី, ប្រទេសសេដ្ឋកិច្ចឈានមុខ គឺជាប្រទេសមានហានិភ័យខ្លាំងជាងគេ ពោលគឺឡើងដល់៦០%ឯណោះ ព្រោះថាប្រទេសក្រីក្រគឺមិនសូវមានជំនាញ ឬហេដ្ឋារចនាសម្ព័ន្ធដើម្បីទាញយកអត្ថប្រយោជន៍ពេញលេញពីការធ្វើសមាហរណកម្ម AI ដូចប្រទេសអ្នកមានទេ។
យ៉ាងណាក្តី IMF ក៏ព្យាករដែរថា បច្ចេកវិទ្យានេះ នឹងប៉ះពាល់ដល់ការងារត្រឹមតែ ២៦% ប៉ុណ្ណោះនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប។

រឿងសំខាន់បំផុតគឺថា AI មានអត្ថប្រយោជន៍ខ្លាំងនិងអាចជំនួសដៃជើងមនុស្សបាន នៅតាមស្ថាប័ននានា ហេតុដូច្នេះហើយ ទើបនេះត្រូវបានគេនិយាយថាជាហានិភ័យធំដល់ការកាត់បន្ថយតម្រូវការកម្លាំងពលកម្ម ប៉ះពាល់ដល់ប្រាក់ឈ្នួល និងទីបំផុតឈានដល់ការបាត់បង់ការងាររបស់មនុស្សតែម្តង។
កាលពីឆ្នាំ២០២៣ ក្រុមហ៊ុន Goldman Sachs ក៏បានចេញរបាយការណ៍ស្រដៀងគ្នានេះដែរ ដោយប៉ាន់ប្រមាណថា AI អាចជំនួសការងារពេញម៉ោង របស់មនុស្សជាង៣០០លាននាក់។

ការវិភាគរបស់ IMF កើតឡើង ចំពេលមេដឹកនាំធុរកិច្ចនិងនយោបាយពិភពលោក កំពុងជួបប្រជុំនៅវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងទីក្រុង ដាវ៉ូស នៃប្រទេសស្វីស ហើយ AI ក៏ជាប្រធានបទដែលត្រូវលើកយកមកពិភាក្សាផងដែរ។
បច្ចេកវិទ្យានេះ បានក្លាយជាបញ្ហាដ៏ស្មុគស្មាននៅជុំវិញពិភពលោករួចទៅហើយ ដោយកាលពីខែមុន មន្ត្រីសហភាពអឺរ៉ុប បានឈានដល់កិច្ចព្រមព្រៀងបណ្ដោះអាសន្នមួយ លើច្បាប់ដំបូងបង្អស់ជាប្រវត្តិសាស្រ្ត ដើម្បីគ្រប់គ្រងការប្រើប្រាស់ AI។
ដោយឡែក កាលពីខែតុលា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ ដែលតម្រូវឲ្យអ្នកអភិវឌ្ឍទាំងអស់ ត្រូវចែករំលែកលទ្ធផលសុវត្ថិភាពទាក់ទងនឹង AI ជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទោះជាប់ពន្ធនាគារ តែអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ប្រើសំឡេង AI ដើម្បីកៀរគរ អ្នកបោះឆ្នោត

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ