ព័ត៌មានអន្ដរជាតិ
មនុស្សរាប់ម៉ឺននាក់តម្រង់ជួរតាមដងផ្លូវ ស្វាគមន៍រាជបុត្រ Mateen និងព្រះនាង Anisha យ៉ាងគគ្រឹកគគ្រេង
ទាំងប្រជាជនក្នុងស្រុកនិងអ្នកទេសចរមកពីគ្រប់មជ្ឈដ្ឋាន បានប្រមូលផ្តុំគ្នានៅរាជធានី Bandar Seri Begawan កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ដើម្បីស្វាគមន៍គូស្វាមីភរិយារាជវង្សព្រះអង្គម្ចាស់ Abdul Mateen និងព្រះនាង Anisha Rosnah Adam យ៉ាងគគ្រឹកគគ្រេង។

យោងតាមប្រភពពី Borneobul របស់ព្រុយណេ បានបង្ហាញនូវទិដ្ធភាពមនុស្សរាប់ពាន់នាក់តម្រង់ជួរនៅតាមដងផ្លូវ ដោយគ្រវីទង់ជាតិ និងការស្វាគមន៍របស់ពួកគេដោយក្នុងនោះមានអ្នកខ្លះនាំមកនូវតន្ត្រី ការអបអរសាទរ និងភាពរំភើបទៅកាន់រាជធានីយ៉ាងច្រើនកុះករ។
ក្នុងនោះផងដែរ គេសង្កេតឃើញងថា ព្រះអង្គម្ចាស់ Abdul Mateen ទ្រង់បានគ្រងនូវឯកសណ្ឋានយោធា ខណៈព្រះនាង Anisha Rosnah Adam ស្ថិតក្នុងសំលៀកបំពាក់ពណ៌សវែងឆើតឆាយ តុបតែងដោយគ្រឿងអលង្ការភ្លឺចែងចាំងតម្លៃរាប់ម៉ឺនដុល្លារ។ ទ្រង់ទាំងពីរអង្គបានឈរនៅក្នុងរថយន្ត Rolls Royce បើកចំហរដែលនៅខាងមុខដោយមន្ត្រីដែលកាន់គ្រឿងរាជវាំង ហើយគ្រវីដៃទៅកាន់ហ្វូងមនុស្សដែលមានចិត្តរំភើប និងបង្ហាញភាពសប្បាយរីករាយយ៉ាងខ្លាំង នៅពេលទ្រង់បានធ្វើដំណើរឆ្លងកាត់រាជធានីមួយនេះ។

ទោះយ៉ាងណាក៏ដោយ ផ្នែកមួយនៃហ្វូងមនុស្សបានក្រឡេកមើលពិធី Majlis Istiadat Bersanding Pengantin Diraja នៅវិមានដ៏ប្រណិត Istana Nurul Iman ដែលបានផ្សាយបន្តផ្ទាល់នៅលើអេក្រង់ដ៏ធំនៅកណ្ដាលអគារ Bank Islam Brunei Darussalam ស្របពេលដែលក្បួនដង្ហែនេះ បានចាប់ផ្តើមភ្លាមៗបន្ទាប់ពី ពីធី Majlis Istiadat Bersanding Pengantin Diraja បានបញ្ចប់រួចរាល់ ក្រោមព្រះវត្តមានស្ដេចស៊ុលតង់ជាបិតា។

មុនពីធីដង្ហែបង្ហាញព្រះភ័ក្រគូស្នេហ៍រាជវង្សដល់បណ្ដាប្រជានុរាស្រ្ត ព្រះអង្គម្ចាស់Abdul Mateen និងព្រះនាង Anisha Rosnah Adam បានធ្វើពិធីដ៏ឧឡារិកមួយនៅវិហារឥស្លាមមួយកាលពីថ្ងៃព្រហស្បតិ៍។ ដោយឡែក កាលពីថ្ងៃអាទិត្យគូស្នេហ៍រាជវង្សនឹងត្រូវទទួលភ្ញៀវទាំងជាតិនិងអន្តរជាតិរួមទាំងឥស្សរជនជាន់ខ្ពស់ក្នុងពិធីជប់លៀងមួយនៅឯវាំងដែលមានបន្ទប់ ១៧៨៨ ដែលជាព្រឹត្តិការណ៍សាធារណៈចុងក្រោយរបស់សែរាជវង្ស។ នៅថ្ងៃចុងក្រោយ សមាជិករាជវង្សនឹងធ្វើពិធីបួងសួងព្រមគ្នា ដើម្បីប្រារព្ធពិធីបញ្ចប់ជាផ្លូវការរយៈពេល ១០ ថ្ងៃ ប៉ុន្តែដោយគ្មានព្រះវត្តមាន ព្រះអង្គម្ចាស់Abdul Mateen និងព្រះនាង Anisha Rosnah Adam ឡើយ។
យ៉ាងណាមិញ ព្រះរាជពិធីដង្ហែតាមប្រពៃណី ដែលបង្ហាញព្រះភ័ក្រសែរាជវង្សត្រូវបានគេដឹងថា វាមានអាយុកាលរាប់សតវត្ស ជាពិសេសពិធីនេះបានផ្សាយបន្តផ្ទាល់តាមវិទ្យុទូរទស្សន៍ព្រុយណេ និងសេវាផ្សាយបន្តផ្ទាល់ផ្សេងទៀតយ៉ាងគគ្រឹកគគ្រេង៕







អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ទស្សនាទិដ្ឋភាពនៃពិធីគ្រងឈុតប្រពៃណីព្រុយណេ របស់ព្រះបុត្រា Abdul Mateen និងព្រះនាង Anishm

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល