ព័ត៌មានអន្ដរជាតិ
វៀតណាម រកចំណូលពីអ្នកធ្វើការនៅក្រៅប្រទេសបាន ១៩០ ពាន់លានដុល្លារក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយ
សារព័ត៌មាន VietNam News បានបង្ហាញថា ជនជាតិវៀតណាមប្រមាណ ៦ លាននាក់ដែលរស់នៅ និងធ្វើការនៅក្រៅប្រទេសបាននាំចំណូលចូលជាតិ គិតចាប់ពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ ២០២២ គឺសរុបចំនួនប្រមាណ ១៩០ ពាន់លានដុល្លារសហរដ្ឋអាមេរិក ។

តាមសារព័ត៌មានដដែល លោកស្រីអនុរដ្ឋមន្ត្រីការបរទេសវៀតណាម Le Thi Thu Hang បានថ្លែងក្នុងសន្និសីទមួយឈ្មោះ រដូវក្តៅឆ្នាំ ២០២៤ ថា ចំនួនខាងលើនេះ គឺជិតស្មើទៅនឹងទុនវិនិយោគបរទេសដែលចំណាយនៅក្នុងរយៈពេលដដែលនោះ ។
នៅឆ្នាំ ២០២៣ កន្លងទៅ ធនាគារពិភពលោក World Bank បានប៉ាន់ប្រមាណថា វៀតណាមទទួលបានទឹកប្រាក់ពីការងារនៅបរទេសប្រមាណ ១៤ ពាន់លានដុល្លារ ដែលនេះបានបង្ហាញពីការឈានមកដល់ចំណុចច្រើនគួរកត់សម្គាល់។ ដោយគិតត្រឹមឆ្នាំ២០២៣ ក្នុងទីក្រុងហូជីមិញមួយ គឺបានទទួលលុយពីការងារក្រៅប្រទេស ៩ ពាន់លានដុលា្លរ ស្មើកំណើន ៣៥% និងស្មើ ៥០% នៃចំណូលថរិការបស់ទីក្រុងរដ្ឋបាលមួយនេះ ។

ទិន្នន័យនៃព័ត៌មានខាងលើក៏បញ្ជាក់ផងដែរថា ប្រជាជនវៀតណាមស្នាក់នៅ និងធ្វើការនៅប្រមាណជាង ១៣០ ប្រទេសជុំវិញពិភពលោក ក្នុងនោះជាង ៦ សែននាក់ បានបញ្ចប់ថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា ។ ទិន្នន័យបង្ហាញទៀតថា ក្នុងមួយឆ្នាំៗ ពលរដ្ឋវៀតណាមនៅធ្វើការក្រៅប្រទេសប្រមាណ ៣០០ ទៅ ៥០០ នាក់ គឺជាអ្នកជំនាញ ពិសេសទាក់ទងនឹងវិស័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ។
គួររំឮកផងដែរ វៀតណាមគឺស្ថិតនៅក្នុងចំណោមប្រទេសកំពូលទាំង ១០ លើពិភពលោក ដែលទទួលលុយពីពលករការងារក្រៅប្រទេសច្រើនជាងគេ ។ ប្រជាពលរដ្ឋវៀតណាមជាង ៨០% ដែលនៅធ្វើការក្រៅប្រទេសទាំងនោះ ភាគច្រើនរស់នៅក្នុងតំបន់ឧស្សាហកម្ម និងប្រទេសអភិវឌ្ឍ ពិសេសតំបន់សេដ្ឋកិច្ចសំខាន់ៗជាច្រើនលើពិភពលោក ៕

អត្ថបទដោយ៖ មាន រតនា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ