Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជាជនថៃ សឹងមួយប្រទេស ក្តៅចិត្ត ក្រោយឃើញរូបថត ជនបរទេស ដេកអាំងថ្ងៃ លើសួនមុខវាំង

បានផុស

នៅ

ក្រោយមានការចែកចាយតៗគ្នាអំពីរូបថតមួយសន្លឹក​ ដែលបង្ហាញពីជនបរទេស ២ នាក់ ដេកអាំងថ្ងៃនៅសួនទល់មុខ ព្រះបរមរាជវាំងថៃ ពេលនេះ ប្រជាជនថៃ សឹងមួយប្រទេសបានប្រតិកម្មទាំងកំហឹង ហើយបញ្ចេញមតិយោបល់ផ្សេងៗគ្នា។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ Thai PBS កាលពីថ្ងៃចន្ទទី១៥ខែមករា។

មនុស្សមួយចំនួន លើកឡើងថា ប្រហែលជា ជនបរទេសទាំងពីរមិនស្គាល់កន្លែងនោះ ហើយគិតថា ជាសួនធម្មតាហើយ ទើបទៅអាំងថ្ងៃដូចសួននៅស្រុកពួកគេដូច្នេះ។

(រូបថត៖ គណនី FB Kamron Petprayoon)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបថតនេះ​ត្រូវ​បាន​​បង្ហោះ​​លើ​គណនី Facebook ឈ្មោះ Kamron Petprayoon ជាមួយ Caption​ថា “រឿងមិនធ្លាប់ឃើញនៅបាងកក! នេះមិនមែនប៉ាតាយ៉ាទេ”។

ដោយសារតែតាមប្រពៃណី សួន Sanam Luang ជាទីតាំងសម្រាប់រៀបចំព្រះរាជពិធី បុណ្យជាតិ និងព្រឹត្តិការណ៍សំខាន់ៗរបស់ជាតិ ទើបអ្នក​និយម​លេង​អ៊ីនធឺណិត ហាក់ក្តៅចិត្តនឹងរឿងនេះ ដោយប្រតិកម្មខ្លាំងៗ​ថា ជន​បរទេស​គួរឈ្វេងយល់អំពី​ប្រពៃណីរបស់ប្រទេសគេជាមុនសិន ​និងត្រូវយល់​អារម្មណ៍​របស់​ប្រជាជនគេខ្លះផង។

លើសពីនេះ អ្នក​ខ្លះ​ថែម​ទាំង Comment ថា ​អ្នកដេកអាំងថ្ងៃទាំងនោះ ​គួរ​ចាប់​ខ្លួន។ អ្នកទាំងពីរប្រហែលជាមិនដឹងថាកន្លែងនោះសំខាន់ប៉ុនណាទេមើលទៅ។

លើសពីនេះ ប្រជាជនថៃ បានជំរុញដល់មន្ត្រីរាជការ ត្រូវផ្សព្វផ្សាយដំណឹងអំពីបញ្ហានេះ ឲ្យកាន់តែទូលំទូលាយផងដែរ បើមិនដូច្នេះទេ នឹងមានមនុស្សប្រព្រឹត្តដដែលៗកាន់តែច្រើន។

(រូបថត៖ Chiang Mai News)

សូមបញ្ជាក់ រឿងស្រដៀងគ្នានេះក៏បានកើតឡើងនៅប្រាសាទ Chiang Mun ក្នុងខេត្តឈៀងម៉ៃ ផងដែរ ដោយនៅទីនោះ ស្ត្រីបរទេសពីរនាក់ដេកអាំងថ្ងៃនៅខាងក្នុងបរិវេណប្រាសាទ។ ពេលនោះ មានអ្នករត់ម៉ូតូរ៉ឺម៉ក ថតរូបពួកគេបានរួចក៏បង្ហោះ ហើយបង្កឲ្យមានប្រតិកម្មស្រដៀងគ្នានេះ៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥១ នាទីutes មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ២ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ២ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច៤ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Sokha Hotels

ព័ត៌មានពេញនិយម