ព័ត៌មានអន្ដរជាតិ
រកឃើញ ក្រុមហ៊ុនអាកាសចរណ៍មានសុវត្ថិភាពបំផុតលើលោក សម្រាប់ឆ្នាំ២០២៤
ក្រោយការវិភាគយ៉ាងល្អិតល្អិន ពេលនេះក្រុមអ្នកជំនាញអាកាសចរណ៍ឈានមុខ បានបញ្ចេញរបាយការណ៍អំពីក្រុមហ៊ុនអាកាសចរណ៍ដែលមានសុវត្ថិភាពបំផុតលើពិភពលោកប្រចាំឆ្នាំ២០២៤ ដោយលេខមួយបានទៅលើក្រុមហ៊ុន Air New Zealand។
ក្រុមហ៊ុនគ្រងតំណែងលេខ១ឆ្នាំចាស់គឺ Qantas បានធ្លាក់ទៅលេខ២វិញ ប៉ុន្តែក្រុមអ្នកជំនាញអះអាងថា ឆ្នាំ២០២៤ ក្រុមហ៊ុនអូស្ត្រាលីមួយនេះ ចាញ់ក្រុមហ៊ុន Air New Zealand ក្នុងសំឡេងប៉ផុតប៉ផើយជាទីបំផុត។
ក្រៅពីការវាយតម្លៃក្រុមហ៊ុនអាកាសចរណ៍សេវាកម្មពេញលេញដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោក, ក្រុមហ៊ុន AirlineRatings ក៏បានចេញផ្សាយបញ្ជីក្រុមហ៊ុនអាកាសចរណ៍តម្លៃថោកបំផុតទាំង២០ផងដែរ ដោយក្រុមហ៊ុនអាកាសចរណ៍អូស្ត្រាលី JetStar ទទួលបានចំណាត់ថ្នាក់លេខមួយ។
Daily Mail ផ្សាយថា ក្រុមហ៊ុន AirlineRatings ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី បានចេញផ្សាយបញ្ជីក្រុមហ៊ុនអាកាសចរណ៍ដែលមានសុវត្ថិភាពបំផុតរបស់ពិភពលោកជារៀងរាល់ឆ្នាំ ដោយវាយតម្លៃទៅលើកត្តានានាដូចជា កំណត់ត្រាហោះហើរ, ការផ្តល់ពិន្ទុពីស្ថាប័នគ្រប់គ្រងអាកាសចរណ៍, ការធ្លាក់យន្តហោះ, ឧប្បត្តិហេតុធ្ងន់ធ្ងរ, គំនិតផ្តួចផ្តើមសុវត្ថិភាព, ការបណ្តុះបណ្តាលពីឡុត និងអាយុកាលយន្តហោះ ជាដើម។
ខាងក្រោមនេះ គឺជាចំណាត់ថ្នាក់ក្រុមហ៊ុនអាកាសចរណ៍ដែលមានសុវត្ថិភាពបំផុតទាំង១០ លើពិភពលោកប្រចាំឆ្នាំ២០២៤៖
- Air New Zealand
- Qantas
- Virgin Australia
- Etihad Airways
- Qatar Airways
- Emirates
- All Nippon Airways
- Finnair
- Cathay Pacific Airways
- Alaska Airlines
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តើក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ខាតប៉ុន្មាន ពីហេតុការណ៍ យន្តហោះបុកគ្នា?
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៤ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល